backup og meta

សម្រាលកូនរួច ម៉ាក់ៗមិនចេញទឹកដោះ ធ្វើម៉េច?

សម្រាលកូនរួច ម៉ាក់ៗមិនចេញទឹកដោះ ធ្វើម៉េច?

ទារក​ខ្លះ​ទើប​កើត​ភ្លាម​ឃើញ​មាន​សាច់​មាន​ឈាម​ទ្រលុកទ្រលន់ និង ២-៣ ថ្ងៃ​ក្រោយ​ក៏​ប្រែ​ជា​ស្រក​សាច់​វិញ។ តើ​នោះ​អាច​មកពី​ប៉ុន្មាន​ថ្ងៃ​ដំបូង​ដែល​ម៉ាក់​ៗ​សម្រាល​កូន​រួច​មិន​ទាន់​មាន​ទឹកដោះ​បរិបូរណ៍ឬ? ហើយ​ត្រូវ​ធ្វើ​ម៉េច?

យោង​តាម​អត្ថបទ​ផ្សាយ​របស់មន្ទីពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា សម្រាលកូនរួចភ្លាម ម៉ាក់ៗមិនទាន់មានទឹកដោះច្រើន មិនមែនជារឿងគួរឲ្យបារម្ភនោះ ទោះមិនចេញទឹកដោះក៏ដោយត្រូវឲ្យ​បឺត​ជញ្ជក់​ដោះឲ្យបានញឹកញាប់ នោះទើប​អាច​ជំរុញ​ឲ្យ​ក្រពេញ​ដោះ​ឆាប់​បញ្ចេញ​ទឹកដោះ។ ចំណែក​ទារក​ដែល​មិន​ទាន់​ចេះ​បៅ ក៏​ប៉ា​ម៉ាក់​ត្រូវ​តែព្យាយាម​ដាក់​ទារក​លើ​ទ្រូង​ស្បែក​ប៉ះ​ស្បែក រួច​សាកល្បង​បង្រៀន​ឲ្យ​ជញ្ជក់​ម្តង​ទៀត ដោយ​មិន​ត្រូវ​កំណត់​ម៉ោង​បំបៅ​ទេ។ ការ​ដាក់​កូន​បៅ​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​កូន​ភ្ញាក់​ពី​ដំណេក​ត្រឹមត្រូវ ដោយ​បើក​ភ្នែក ខ្លួន​មាន​ចលនា ដៃជើង​កម្រើក។

តាម​អត្ថបទ​បាន​បញ្ជាក់​ទៀត​ថា ម៉ាក់​ប៉ា​គួរតែ​ដាក់​ឲ្យ​កូន​បៅ​ក្នុង​មួយ​ម៉ោង​ដំបូង​នៃ​កំណើត​កូន ទោះ​មិន​ចេញ ឬ​ចេញ​តិច​តួច​ក៏​ដោយ ព្រោះ​ទារក​មួយ​ចំនួន​ធំ​អាច​បឺត​ជញ្ជក់​ដោះ​ម្ដាយ​បាន​ដោយ​ខ្លួន​ឯង ម្យ៉ាង​វិញ​ទៀតចាប់ពី​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​សម្រាល​កូន អ័រម៉ូន​មួយ​ចំនួន​ជួយ​ជំរុញ​ឲ្យ​បញ្ចេញ​ទឹកដោះ​ដំបូង (Colostrum)។ Colostrum មាន​ពណ៌​លឿង ថ្លា ផ្ទុក​ទៅ​ដោយ​វីតាមីន​ជាច្រើន និង​ជាតិរ៉ែ​ព្រមទាំង អង់ទីករ (Anticorps) ការពារ​ទារក​ពី​ការ​ឆ្លង​រោគ។

បំបៅដោះកូន

ចំណែក​ករណី​កូន​កើត​បាន ២-៣ ថ្ងៃ​ក្រោយ ហើយ​សង្កេត​ឃើញ​ស្បែក​ចាប់ផ្ដើម​ជ្រួញ សូម​កុំ​បារម្ភ​ចំពោះ​ការ​ថមថយ​ទម្ងន់​កូន​អី ដោយ​សារ​ទារក​ត្រូវ​សម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ ទារក​ត្រូវ​ការ​ពេល​ដើម្បី​រៀន​បឺត​ជញ្ជក់​ក្បាល​ដោះ ដែល​ខុស​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ។

យើង​គួរ​ទុក​ពេល​ឲ្យ​កូន​សម្រប​ខ្លួន​នឹង​ពិភព​លោក​ដែល​គេទើប​នឹង​បាន​ស្គាល់ នោះ​ទម្ងន់​គាត់​នឹង​ឡើង​មក​វិញ​នៅ​ថ្ងៃ​ទី ៤ ឬ​ទី​ ៥។

ខាងក្រោមនេះ​ជា​ទំហំ​ក្រពះ​កូន និង​បរិមាណ​ទឹកដោះ​ដែល​អាច​បញ្ជាក់​បាន​ថា ទឹកដោះ​ម៉ាក់​ៗ​គ្រប់គ្រាន់​សម្រាប់​ទារក ២-៣ ថ្ងៃ​ដំបូង។

– ថ្ងៃ​ទី ១ ក្រោយ​កើត ក្រពះ​កូន​មាន​ទំហំ​ប្រហែល​ជា ៥-៧ ម.ល ឯ​ម៉ាក់​ៗ​វិញ​អាច​បង្កើត​ទឹកដោះ​ដំបូង​បាន​ប្រហែល​ពី ១០-១០០ ម.ល

ថ្ងៃទី ២ ក្រពះ​កូន​មាន​ទំហំ​ប្រហែល​ជា ១០-១៣ ម.ល ឯ​ទឹកដោះ​ដំបូង​បាន​ប្រហែល ១០-១០០ ម.ល

– ថ្ងៃទី ៣ ក្រពះ​កូន​មាន​ទំហំប្រហែល ២២-២៧ ម.ល ឯ​ទឹក​ដោះ​មាន​ប្រហែល ២០០ ម.ល

– ថ្ងៃទី ៤ ក្រពះ​កូន​មាន​ទំហំ​ប្រហែល ៣៦-៤៦ ម.ល ឯ​ទឹក​ដោះ​មាន​ប្រហែល ៤០០ ម.ល

– ថ្ងៃទី ៥ ក្រពះ​កូន​មាន​ទំហំ​ប្រហែល ៤៧-៥៧ ម.ល ឯ​ទឹក​ដោះ​ម៉ាក់​ផលិត​បាន​ប្រហែល ៦០០ ម.ល។

អត្ថបទពាក់ព័ន្ធហេតុផលសំខាន់បែបនេះ ទើបម៉ាក់ៗចាំបាច់បំបៅដោះកូនឲ្យបាន៦ខែ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 21, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម