backup og meta

ទឹកដោះម្តាយច្របាច់ទុកបានប៉ុន្មានម៉ោង?

ទឹកដោះម្តាយច្របាច់ទុកបានប៉ុន្មានម៉ោង?

ទឹកដោះ​ម្តាយ​ល្អ​បំផុត​សម្រាប់​ទារក និង​កុមារ បែប​នេះ​ហើយ​ទើប​ម្តាយ​ដែល​ត្រូវ​ទៅ​បំពេញ​ការងារ​ឆ្ងាយ​ពី​កូន​ឆ្លៀត​ច្របាច់​ទឹក​ដោះ​ទុក​ឲ្យ​កូន​ម៉ឹម។ តើ​ទឹក​ដោះ​ម្តាយ អាច​ច្របាច់​ទុក​បាន​ប៉ុន្មាន​ម៉ោង? ហើយ​បើ​ទុក​ក្នុង​ទូ​ទឹក​កក ពេល​យក​កូន​ឲ្យ​ម៉ឹម​ចាំ​បាច់​កម្តៅ​ទេ?

លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​អាហារូបត្ថម្ភ បាន​ឲ្យ​ដឹង​ថា ទឹក​ដោះ​ម្តាយ​អាច​ច្របាច់​ទុក​បាន ៨ ម៉ោង ក្នុង​សីតុណ្ហភាព​ធម្មតា ដោយ​ទុក​ក្នុង​កែវ ឬ​ពែង ដែល​ស្អាត មាន​គម្រប​បិទ​ជិត ឬ​មាន​ទម្រ​ជើង​មាន​ទឹក ការពារ​សត្វ​ល្អិត​វារ​ចូល។

“ទឹក​ដោះ​ម្តាយ​យើង​អាច​ទុក​បាន ៨ម៉ោង អ៊ីចឹង​យើង​គិត​ទៅ អ្នក​ម្តាយ​ទៅ​ធ្វើការ​ពេល​ព្រឹក ពេល​ល្ងាច​ត្រលប់​មក​ផ្ទះ​វិញ អ៊ីចឹង​យើង​នៅ​តែ​អាច​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​បាន ដោយ​មាន​យាយ ឬ​បងប្អូន​ជួយ​បញ្ចុក​កូន ដល់​ពេល​ម្តាយ​មក​ពី​ធ្វើការ​វិញ​អាច​ឲ្យ​កូន​បៅ​ដោះ​វិញធម្មតា”។

ទារក

ចំពោះ​ការ​រក្សា​ទុក​ទឹកដោះ​នៅ​ក្នុង​ធុង ឬ​ទូទឹកក​វិញ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​រូប​នេះ អាច​បាន​រហូត​ដល់ ១២ម៉ោង តែ​បើ​សិន​ជា​យើង​រក្សា​ទុក​ទឹក​ដោះ​ក្នុង​ទូទឹកកក ពេលយក​មក​ឲ្យ​កូន​បៅ មិន​តម្រូវ​ឲ្យ​យក​ទៅ​កម្តៅ​ភ្លើង ឬទឹកក្តៅនោះ​ទេ។

“បើសិន​ជាគាត់​ដាក់​នៅ​ក្នុង​ទូ​ត្រជាក់ ហើយ​ចង់​យក​មក​ឲ្យ​កូន​បៅ គាត់​ត្រូវ​គិត​ថា ម៉ោង​ប៉ុន្មាន​គាត់​ឲ្យ​កូន​បៅ អ៊ីចឹង​ត្រូវ​យក​ចេញ​ពី​ទូ​ទឹកកក​មុន អាច​ដាក់​ក្រៅទូ ១ ម៉ោង ឬ​កន្លះ​ម៉ោង ដើម្បី​ឲ្យ​ទឹកដោះ​ត្រលប់​មក​សីតុណ្ហភាព​ធម្មតា​វិញ មិន​ត្រជាក់​ខ្លាំង”។

លោកស្រី​វេជ្ជបណ្ឌិត​ថា ដោយ​វិធី​ច្របាច់​ទឹកដោះទុកមាន​ច្រើន ប៉ុន្តែ​វិធី​ច្របាច់​ដែល​ល្អ​បំផុត​នោះ គឺ​ការ​ច្របាច់​ដោយ​ដៃ មិន​ចាំបាច់​ប្រើ​ឧបករណ៍​អី​នោះ​ទេ ព្រោះ​ឧបករណ៍​ខ្លះ​ទុយោ មាន​គន្លិក​គន្លាក់ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព អនាម័យ ខ្លាច​យើង​លាង​សម្អាត​មិន​បាន​ល្អ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/04/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូនអាយុ ២-៣ ខែ ធ្លាប់បៅដោះម៉ាក់ច្រើនសុខៗ លែងសូវបៅវិញ អាចមកពីអាអូនមានបញ្ហានេះ

ម៉ាក់ៗគួរបំបៅដោះកូន ដល់អាយុប៉ុន្មានទើបល្អដល់ការលូតលាស់អាអូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម