backup og meta

កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន?

កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន?

ម៉ាក់​ៗ​ដែល​ទើប​មាន​កូន​តូច​ប៉ុន្មាន​ខែ ហើយ​ស្រាប់តែ​ភ្លាត់​មាន​មួយ​ទៀត ទាំង​កូន​កំពុង​បៅ ច្រើនតែ​ធ្វើ​ខុស​ដោយ​ផ្ដាច់​ដោះ​កូន​កំពុង​បៅ។ ទង្វើ​ទាំងនេះ​មិន​ត្រឹមត្រូវ​ឡើយ​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល នឹង​ពន្យល់​ដូច​ខាងក្រោម។

អ្នកគ្រូពេទ្យ​បាន​បន្ត​ទៀត​ថា បើ​ទោះ​ជា​មាន​កូន​មួយ​ទៀត​ក៏​ដោយ ក៏​នៅតែ​អាច​បំបៅ​ដោះ​កូន​ដដែល ហើយ​យូរ​ប៉ុណ្ណា​ក៏​បាន​ដែរ ឲ្យតែ​នៅ​មាន​ទឹកដោះ​ឲ្យ​កូន​បៅ គឺ​អាច​បន្ត​រហូត។ តែ​ទោះជា​យ៉ាងណា​មាន​មតិ​ជាច្រើន​លើកឡើង​ថា ប្រសិនបើ​ឲ្យ​កូន​បៅ​ទាំង​ខ្លួន​កំពុង​ចាញ់​កូន ធ្វើឲ្យ​កូន​អាច​ចាញ់ មិន​ឡើង​សាច់ ឬ​ឈឺ​ច្រើន​ជាដើម។

បំបៅដោះ

មតិ​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ប្រសិនបើ​ម៉ាក់​ៗ​នៅតែ​អាច​ទទួល​ទាន​បាន​ធម្មតា ជីវជាតិ​ទាំង​ប៉ុន្មាន​ក៏​មាន​នៅ​ក្នុង​ទឹកដោះ​យក​ទៅ​ផ្គត់ផ្គង់​កូន​បាន​ដដែល លើកលែងតែ​ម៉ាក់​ៗ​មិន​អាច​ញ៉ាំ​អ្វី​បាន​សោះ ទើប​គ្មាន​ទឹកដោះ​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​កូន។

ដូចនេះ​គ្រូពេទ្យ​សូម​បដិសេធរឿង​ដែល​ម៉ាក់​ៗ​ធ្វើ​ត​គ្នាដោយ​ផ្ដាច់​ដោះ​កូន ពេល​មាន​កូន​មួយ​ទៀតថា​ជា​រឿង​ខុសឆ្គង និង​ធ្វើឲ្យ​កូន​បាត់បង់​សារធាតុ​ចិញ្ចឹម​ល្អ​ពី​ទឹកដោះ​ម្ដាយ។ ទោះ​ជា​មាន​កូន​មួយ​ទៀត ក៏​ត្រូវតែ​ព្យាយាម​បំបៅ​ដោះ​កូន​ឲ្យ​តែ​ទឹកដោះ​នៅ​តែ​ចេញ។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់ៗ​មាន​អាការៈចាញ់​កូន​ខ្លាំង ហើយ​មិន​អាច​ញ៉ាំ​អ្វី​បាន កម្លាំង​ក៏​ថមថយ  និង​ខ្លាច​កូន​បៅ​មិន​បាន​គ្រប់គ្រាន់ អាច​ឲ្យ​ញ៉ាំ​អាហារ​បន្ថែម​ករណី​កូន​គ្រប់ ៦ ខែទ្វេដង ដើម្បី​ទ្រទ្រង់​រាងកាយ។

អត្ថបទពាក់ព័ន្ធចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/12/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម