backup og meta

កូនបៅដោះម្ដាយផឹកស្រា ប្រឈមមុខនឹងជំងឺប៉ុន្មានមុខនេះ

កូនបៅដោះម្ដាយផឹកស្រា ប្រឈមមុខនឹងជំងឺប៉ុន្មានមុខនេះ

តាម​បែបបទ​បុរាណ ស្ត្រី​សម្រាល​កូន​រួច​ចាស់​ៗ​នឹង​ឲ្យ​ផឹក​ថ្នាំ​ឬសឈើ ឬ​ផឹក​ស្រា​ថ្នាំ​ដែល​ស្រា​នោះ​មិន​ដឹង​ជា​លាយ​ជាមួយ​អ្វី​ឲ្យ​ប្រាកដ​ឡើយ។ បញ្ហា​ផឹក​ស្រា​របស់​ម្ដាយ​នេះ​ដែរ មិន​ត្រឹមតែ​ប៉ះពាល់​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ កូន​ដែល​បៅ​ដោះ​ក៏​ទទួល​បាន​ជាតិ​អាល់កុល​នោះ​ដូចគ្នា ហើយ​កូន​តូច​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ទើប​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។

លោក​បាន​បញ្ជាក់​ថា ក្មេង​បៅ​ដោះ​ម្ដាយ​ផឹក​ស្រា គឺ​ភាគច្រើន​កើត​ជំងឺ​ក្រិនថ្លើម ឬ​រលាក​ថ្លើម ដោយសារ​ជាតិ​អាកុល​ដែល​ម្ដាយ​ផឹក​នោះ​បញ្ចេញ​តាម​ទឹកដោះ​ទៅ​កូន។ ក្រៅពី​ក្រិន​ថ្លើម នៅ​ធ្វើឲ្យ​កូន​មាន​បញ្ហា​រលាក​ក្រពះ ពោះវៀន និង​តម្រង​នោម ព្រោះ​ជាតិ​អាកុល​សុទ្ធតែ​ឆ្លងកាត់​សរីរាង្គ​ខាងក្នុង​ទាំង​នេះ។

ថែទាំកូន

វេជ្ជបណ្ឌិត រតនា ថា​បញ្ហា​សំខាន់​មួយ​ទៀត ទារក​ដែល​បៅ​ដោះ​មាន​ជាតិ​ស្រា អាច​ប៉ះពាល់​ដល់​ខួរក្បាល ដោយ​ពេល​ធំ​ឡើង​កូន​មិន​សូវ​មាន​ការ​ចងចាំ​បាន​ល្អ ឬ​ភ្លេចភ្លាំង​ច្រើន។ ជា​រួម​បើ​យើង​ផឹក​ស្រា ហើយ​ឲ្យ​កូន​បៅ​ដោះ​កូន​មាន​ការ​លូតលាស់​មិន​បាន​ល្អ​ឡើយ ខ្សោយ​បញ្ហា​ស្មារតី និង​មាន​សុខភាព​មិន​សូវ​ល្អ។

ជា​ដំបូន្មាន​របស់​លោក​វេជ្ជបណ្ឌិត បាន​ហាម​មិន​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន​​ផឹក​ស្រាគ្រប់​ប្រភេទ ឬ​ញ៉ាំ​អាហារ​ផ្អាប់ អាហារ​ឆៅ ឬ​ចំណី​ចំណុក​ណា​ដែល​មិន​ល្អ ព្រោះ​អ្វី​ដែល​យើង​ញ៉ាំទៅ​សុទ្ធតែទៅដល់​កូន​ទាំងអស់។ មនុស្ស​ធំ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ មិន​សូវ​ជា​មាន​បញ្ហា​ឡើយ តែ​ក្មេង​មិន​ដូច​គ្នា​ទេ ហើយ​កូន​ដែល​សុខភាព​ខ្សោយ រៀនសូត្រ​ក៏មិន​ដិតដល់ នាំឲ្យ​ខូចខាត​អនាគត​ក្មេង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម