backup og meta

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់?

ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់?

ម៉ាក់ៗ ​ដែល​ទើប​តែ​សម្រាល​កូន​រួច ឬ​ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​មួយ​ចំនួន បារម្ភ​ខ្លាំង​រឿង​ខ្លាច​លែង​ស្អាត សម្បុរមិនស​ដូច​មុន។ មានម៉ាក់ៗខ្លះ​ប្រើ​ផលិតផល​ប៉ះពាល់​ដល់ស្បែក ឬ​សុខភាព ដូចជា លាប​ឡេ​លាយ ញ៉ាំ​ថ្នាំ ឬ​ម្សៅ​ធ្វើឲ្យ​ស្រក​គីឡូ ស្បែក​ឆាប់​ស​ក៏មាន។

ទាក់​ទង​នឹង​រឿង​លេប​ថ្នាំ​ពពួក Gluta ​ជួយ​ធ្វើ​ឲ្យ​ស្បែក​សពី​ខាង​ក្នុង​ពេល​កំពុង​បំបៅ​ដោះ​កូន​នេះ លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯក​ទេស​ផ្នែក​សម្ភព និង​រោគស្រ្តី​នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បាន​ណែនាំ​ឲ្យ​ដឹង​ថា ​ក្នុង​អំឡុង​ពេល​ពពោះ សម្រាល​កូនរួច និង​ពេល​កូន​នៅ​បៅ​ដោះ​នៅ​ឡើយ​នោះ ម៉ាក់ៗ​ទាំង​អស់​មិន​ត្រូវ​ប្រើ​ផលិតផល​ថ្នាំ​ផ្តេស​ផ្តាស​​ដែល​គ្មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ពី​អ្នក​ជំនាញ​ឡើយ។

ដូច​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ ក៏​បាន​ឲ្យ​ដឹងដែរ​ថា ចំពោះ​រឿង​ប្រើ​ថ្នាំ Gluta​ ធ្វើ​ឲ្យ​ស្បែកស​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​នៅ​ឡើយ​ទេ ហើយក៏​មិន​ប្រាកដ​ដែរថា វា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព ដូច​នេះ​យកល្អ បើ​អាច​មិន​គួរ​ប្រើ​ថ្នាំផ្តេសផ្តាស​ដែល​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ឡើយ។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/04/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម