backup og meta

ម៉ាក់ប៉ាគួរធ្វើអីខ្លះ ពេលអូនៗចាប់ផ្តើមរៀននិយាយ? (វគ្គ ២)

ម៉ាក់ប៉ាគួរធ្វើអីខ្លះ ពេលអូនៗចាប់ផ្តើមរៀននិយាយ? (វគ្គ ២)

“Hello គ្រូពេទ្យ” ធ្លាប់​បាន​ចេញ​អត្ថបទ​មួយ​ប្រាប់​បង្ហាញ​គ្នា​យើង ពិសេស​ប៉ាម៉ាក់​ថ្មីថ្មោង ពីការ​យល់​ភាសា​ដំបូង ពេលអូនៗ​ចាប់ផ្តើម​ចេះ​និយាយ។

ជំហាន​បន្ទាន់ ហើយ​សំខាន់​នោះ គឺ​ជំរុញ​ឲ្យ​អូនៗ​កាន់តែ​ចេះ​និយាយ​លឿន។ ខាងក្រោម​នេះ ជា​រឿង​ម៉ាក់ប៉ា​ត្រូវ​ធ្វើ៖

១- អ្វីម៉ាក់ប៉ាគួរធ្វើ

-យក​ចិត្ត​ទុក​ដាក់ និង​ញញឹម​តប៖ ពេលអូនៗ​អាច​និយាយ​បាន​មួយ​ម៉ាត់ៗ ប៉ាម៉ាក់​គួរ​ឆ្លើយ​តប និង​ញញឹម​ដាក់​អូនៗឲ្យ​បាន​ច្រើន ដើម្បី​បញ្ជាក់​ថា យើង​នៅ​ក្បែរ​ជានិច្ច។ ត្រូវអត់​ធ្មត់ បើ​ដំបូង យើង​មិនទាន់​ដឹង​ថា អូនៗ​ចង់​និយាយ​ពីអ្វី​ឲ្យ​ប្រាកដ ហើយ​ព្យាយាម​ចំណាយ​ពេល​ក្បែរ​អូនៗ​ឲ្យ​បាន​​ច្រើន ទោះបី​ជា​រវល់​ក៏ដោយ។

-ធ្វើត្រាប់​តាម៖ ពេល​អូនៗ​ធ្វើ​កាយវិការ ឬ​និយាយ គួរ​ធ្វើ​ត្រាប់​ទៅ​​វិញ។ បែបនេះ ស្មើ​នឹង​យើង​កំពុង​បង្រៀន​អូនៗ​ឲ្យ​ចេះ​យល់គ្នា​ទៅ​វិញ​ទៅ​មក។ ទោះបី​យើង​មិន​ដឹងថា​អូនៗ​ចង់​ប្រាប់​ពី​អ្វី​ក៏ដោយ ព្យាយាម​ធ្វើ​តាម អាច​បង្កើត​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាងម៉ាក់ប៉ា​ជាមួយ​អូនៗ។

-និយាយ​ទៅកូន​ឲ្យ​ច្រើន៖ និយាយ​រក​អូនៗ​កាន់​តែ​ច្រើន អូនៗ​នឹង​រៀន​ចេះ​និយាយ​បាន​កាន់​តែ​ឆាប់ ព្រោះថា​ក្មេង​តូចៗ​ចូលចិត្ត​ស្តាប់​សំឡេង​ប៉ាម៉ាក់ ចឹងហើយ​យើង​គួរ​ប្រើ​សំឡេង​ពីរោះៗ​ថ្នមៗ។

គ្នា​យើង​ខ្លះ​ចូលចិត្ត​ធ្វើ​ទឹក​មុខ សំឡេង​កំប្លែងៗ ហើយ​កាន់តែ​ប្រសើរ​យើងគួរ​អភិវឌ្ឍ​ជំនាញ​ស្តាប់​របស់​អូនៗ ដោយ​ប្រើ​ភាសា​ធម្មតា ពិសេស​ពេល​បញ្ចុក​ចំណី លើកព ស្លៀកពាក់ ឬ​ងូតទឹក ព្រោះ​អូនៗ​អាច​ចាប់​បាន និង​ចងចាំ​ពាក្យថ្មីៗ​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។

-អាន​សៀវភៅ និង​ស្តាប់​ចម្រៀង៖ វា​ជួយ​ជំរុញ​ការ​វិវត្ដ​ខួរក្បាល​អូនៗ​កាន់​តែ​ល្អ។ យើង​អាច​យក​សៀវភៅ​មាន​រូប​គំនូរ​ច្រើន ហើយ​អាន​ឲ្យ​អូនៗ​ស្តាប់​រាល់​យប់ ឬ​ឲ្យ​ស្តាប់​ចម្រៀង​នៅ​ពេល​ព្រឹក។

២- នាំអូនៗទៅជួបពេទ្យ

បើ​សង្កេត​ឃើញ​អូនៗ​មាន​បញ្ហា ដូចជា ក្រចេះ​និយាយ ឬ​បញ្ហា​ស្តាប់ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ឲ្យ​បាន​ឆាប់ ដើម្បី​ដឹងថា​អូនៗ​មាន​បញ្ហា​អ្វី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Baby talk: communicating with your baby. http://www.webmd.com/parenting/baby/infant-development-9/baby-talk. Accessed June 7, 2017

Decoding baby’ s funning little noises and sounds. http://www.parents.com/baby/development/talking/decoding-babys-sounds/. Accessed June 7, 2017

កំណែ​ប្រែបច្ចុប្បន្ន

07/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 07, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម