backup og meta

អាយុ ១១ សប្តាហ៍៖ មុនចាប់ផ្តើមចេះវារ អូនតូចមានអីប្រែប្រួល?

អាយុ ១១ សប្តាហ៍៖ មុនចាប់ផ្តើមចេះវារ អូនតូចមានអីប្រែប្រួល?

បម្រែបម្រួលរាងកាយ និងអាកប្បកិរិយា

ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ដែល​មាន​អូន​តូច​ដំបូង​ច្បាស់​ជា​មិន​បាន​ដឹង​ថា ពេល​អា​អូន​អាយុ​បាន ១១ សប្តាហ៍​មាន​ការ​​ប្រែ​ប្រួល​យ៉ាង​ណា​នោះ​ទេ។ ក្នុង​សប្តាហ៍​នេះ​អូន​តូច​លូត​លាស់​ផ្នែក​ចលនា​ខ្លាំង​ជាង​មុន យើង​អាច​សង្កេត​ឃើញ​អា​អូន​កម្រើក​ដៃ​ជើង ខ្លួន​ញឹក​ញាប់ ពិសេស​ឧស្សាហ៍​ធាក់​ជើង​ចេញ​ក្រៅ​នៅ​ពេល​ដាក់​ឲ្យ​គេង​លេង។ ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សាច់​ដុំ និង​ជា​ជំហាន​ដំបូង​នៃ​ចេះ​វារ​របស់​អូន​តូចៗ។

ខាង​ក្រោម​នេះ​ជា​ការ​ប្រែប្រួល ដែល​អូន​តូចៗ​ចាប់​ផ្តើម​មាន៖

– រឹងក (ពេល​លើក​ព អាច​ទប់​លំនឹង​ក​ដោយ​ខ្លូន​ឯង​)

– អាច​ច្រត់​ដៃ​ងើប​ក្បាល​បាន ពេល​គេង​ផ្កាប់

– ចេះ​ក្រឡាប់​បាន​មួយ​ចំហៀង

– ចេះ​កាន់​របស់​លេង

– ចេះ​ឈោង​យក​របស់​ដែល​ចង់​បាន

– ចេះ​បញ្ចេញ​សំឡេង​ស្រដៀង​ទៅ​នឹង​ភាសា​និយាយ។

១- បង្រៀនកូនពីអី?

ដើម្បី​ឲ្យ​កូនលូត​លាស់​បាន​កាន់​តែ​ល្អ ម៉ាក់​ប៉ា​គួរ​តែ​រក​កន្លែងមាន​ទីធ្លា​ធំ​បន្តិច ដែល​អាច​ក្រាល​កម្រាល ឬ​​ភួយ ដើម្បី​ឲ្យ​អាអូន​រវាស​រវៃ ងាយ​ស្រួល​ក្នុង​ការ​វារ​លេង និង​ធ្វើ​ឲ្យ​សាច់​ដុំ​​កាន់​តែ​រឹងមាំ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

អាការៈ​​​​​បេប៊ី​មាន​​​សភាព​​​ផ្សេង​​​ៗ​​​ពី​​​គ្នា ដូច​​​នេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​កត់​សម្គាល់ ហើយ​រួស​រាន់​យក​កូន​ទៅ​ពេទ្យ ប្រសិន​បើ​មាន​អ្វី​ខុស​ប្លែក​ពី​ធម្មតា។

ផ្លាស់ប្តូរខុស​​​ប្រក្រតី៖ បើ​កូន​យើង​ចេញ​​​អាការៈ​​​ខុស​​​ធម្មតាណាមួយ ដូច​​​ជាឡើង​កម្តៅ​​​ខុស​​​ពី​​ធម្មតា រាក ឬ​​​ក្តៀន​លាមក នោម​​​ច្រើន ឬ​​​តិច​​​ពេក មិន​​​ព្រម​​​បៅ ចេញ​​​កន្ទួល​​​មិន​​​បាត់ មាន​​​សារធាតុ​​​រាវ​​​ហូរ​​​ចេញ​​​ពី​​​ភ្នែក ត្រចៀក ឬ​​​ក៏​​​យំ​​​យូរ​​​ខុស​​​ពី​​​ធម្មតា អាច​​​ជា​​​សញ្ញា​​​ប្រាប់​​​ថា​​អាអូន​ឈឺ​ហើយ។ មួយ​​​វិញ​​​ទៀត​ប្រសិន​​បើកូន​​​ប្រកាច់ ឬ​​​ក៏​​​ពិបាក​​​ដក​​​ដង្ហើម ត្រូវ​​ប្រញាប់​​យក​​​ទៅ​​​ពេទ្យ​​​ជា​​​បន្ទាន់ ព្រោះ​​​​​​ជា​​​អាការៈ​​​ធ្ងន់​​​ធ្ងរ​​​។

ក្តៅ​​​ខ្លួន​៖ ​​​ក្តៅ​​​ខ្លួន មិន​​​មែន​​​ត្រឹម​​​តែ​​​ជា​​​សញ្ញា​​​នៃ​​​ជំងឺ​​​នោះ​​​ទេ វា​​​ជា​​​រោគ​​​សញ្ញា​​​ចម្បង​​​នៃ​​​ការ​​​បង្ហាញ​​​ប្រាប់​​​ថា​​​ខ្លួន​​​ក្មេង​​​កំពុង​​​​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​​​​មេរោគ​​​ណា​​​មួយ។ ត្រូវ​​​រៀប​​​រាប់​​​ប្រាប់​​​គ្រូពេទ្យ​​​អំពី​​​រោគ​​​សញ្ញា​​​ទាំង​​​អស់​​​របស់​​​កូន​​​​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់ រួម​​​មាន ​​​រយៈពេល​​​នៃ​​​ការ​​​ក្តៅ​​​ខ្លួន កម្រិត​​​សីតុណ្ហភាព រោគ​​​សញ្ញា​​​អម​​​ផ្សេងៗ ក៏​​​ដូច​​​ជា​​​ប្រវត្តិ​​​ជំងឺ​​​របស់​​​អាអូន​ទាក់​​​ទង​​​នឹង​​​ការ​​​នៅ​​​ជិត​​​អ្នក​​ជំងឺ​​​ណាមួយ​​​។

៣- ត្រូវដឹងពីអីខ្លះ?

ក្មេងៗ​ឆាប់​ប្រែប្រួល និង​ទទួល​ប្រតិកម្ម​ខ្លាំង​ណាស់ ម្ល៉ោះហើយ​ម៉ាក់ប៉ា​ត្រូវ​តែ​យកចិត្ត​ទុក​ដាក់​ចំពោះ​កូនតូច​ឲ្យ​បាន​ច្រើន។ នៅ​សប្តាហ៍​នេះ យើង​មក​ដឹង​ទាំងអស់​អំពី​បញ្ហា ៣ មុខ​បន្ថែម​ទៀត រួម​មាន៖

ជំងឺ​​​រលាក​​​ស្បែក​​​ក្បាល៖ ជំងឺ​​​​​​​​​នេះត្រូវ​​​បាន​​​ជួប​​​ប្រទះ​​ញឹក​​​ញាប់​​​លើ​ក្មេង​​តូចៗ។ រលាក​ស្បែក​ក្បាល​កម្រិត​ស្រាល​អាច​ព្យាបាល​ដោយ​លាប​ប្រេង​រម្ពិល ឬ​ប្រេង​ដែល​មាន​ជាតិរ៉ែ បន្ទាប់​មក​លាង​សម្អាត​ឲ្យ​សព្វ ដើម្បី​កម្ចាត់​អង្គែ និង​​​ខ្លាញ់។ ចំណែក​​​កម្រិត​​​ធ្ងន់​​​វិញ អាច​ព្យាបាល​​​ដោយ​​​ប្រើ​​​កក់​​​​​​សាប៊ូ​​​ដែល​​​មាន​​​សារធាតុ​ខនិជ (Salicylate) រៀង​រាល់​ថ្ងៃ។

បើ​វិធី​​​ព្យាបាល​​​ខាង​លើ​មិន​ទទួល​បាន​លទ្ធផល យើង​​​គួរ​​​បញ្ឈប់​​​​​​ជា​​​បន្ទាន់ ហើយ​​​រួស​​​រាន់​​​យក​កូន​ទៅ​ជួប​គ្រូពេទ្យ។ ជំងឺ​​​សើ​ស្បែក​​​នេះ អាច​​​នឹង​​​កាន់​​​តែ​​​ធ្ងន់ធ្ងរ បើ​​​ក្បាល​​អាអូន​បែក​​​ញើស​​​ជាប់ ហើយ​ជៀសវាង​ការ​ពាក់​មួក​ក្នុង​ករណី​មិន​ចាំបាច់​មួយ​ចំនួន។ ម៉ាក់ប៉ា​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ ព្រោះ​ជំងឺ​នេះ​នឹង​រាល​ទៅ​មុខ ក ឬ​​គូទ​របស់​អូន​តូច។

ជើង​​​កោង៖ មាន​កត្តា ២ យ៉ាង ធ្វើឲ្យ​អូន​តូចៗ​មាន​​​បញ្ហា​​​ជើង​​​កោង​​​នេះ។ ទី១ ដោយ​​​សារ​​​តែ​​​ការ​​​បត់​​​ជើង​ស្តាំ​​​របស់​​​បេប៊ី​អំឡុង​​​ពេល​​​សម្រាល និងទី២​ដោយ​​​សារ​​​តែ​​​ការ​រើ​បម្រាស់​ក្នុង​​​ផ្ទៃ​​​​​ញឹក​​​ញាប់​​​​​​នៅ​​​ពេល​​​​​​សាច់​​​ដុំ​​​ស្បូន​​​ម្តាយ​​​រមួល​​​ម្តងៗ ចំ​ពេល​ជើង​អាអូន​ព័ន្ធ​ចូល​គ្នា​ច្រើន​ខែ បណ្តាល​ឲ្យ​ជើង​កោង។ បន្ទាប់​ពី​សម្រាល​ហើយ​ឈាន​ចូល​ដល់​អាយុ​ចេះ​ដើរ ជើង​អាអូន​នឹង​ផ្តើម​លា​វិញ ហើយ​យូរៗ​ទៅ​នឹង​ប្រែ​ជា​ត្រង់​ដូច​ដើម។

ជា​​​ទូទៅ​បញ្ហា​​​នេះ​​​មិន​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​ព្យាបាល​​​អ្វី​​​នោះ​​​ទេ តែ​ម៉ាក់ប៉ា​​គួរ​​​​​តាម​​​ដាន​​​ការ​​​លូតលាស់​ជើង​​កូន កុំ​ឲ្យ​មាន​សម្ពាធ​អ្វី​ផ្សេង​ទៀត ធ្វើ​ឲ្យ​ជើង​កាន់​តែ​កោង ហើយ​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​តាមដាន​ពី​ការ​វិវត្ត​របស់​ជើង​ឲ្យ​បាន​ទៀង​ទាត់។​​​

ពង​​ ទក៖ ជាទូទៅសរីរាង្គ​​​បន្ត​​​ពូជ​​​ចាប់​​​ផ្តើមលូត​​​លាស់​​​តាំង​​​ពី​​​អាអូន​នៅ​​​ក្នុង​​​ផ្ទៃ​​​ម្តាយ ហើយ​បញ្ចប់​​​នៅ​​​ពេល​​​សម្រាល។ យ៉ាង​​​ណា​​​មិញ ចំពោះ​ក្មេង​​​ប្រុស​ដែល​កើត​គ្រប់ខែ​​​​​ប្រមាណ ៣-៤%​​​ និង​​​កើត​មិន​​​គ្រប់​​​ខែ​​​ប្រមាណ​​​ជា ៣០% មាន​បញ្ហា​ពង ទក (ពងស្វាស មាន​តែ១) ដោយសារ​ពងស្វាស​មិន​​​ធ្លាក់​ចូល​ទៅ​ក្នុង​ក្នុង​ថង់​ពងស្វាស មុន​ពេល​​​កើត​​​ចេញ​​​ពី​​​ផ្ទៃ​​​ម្តាយ។ ម៉ាក់ប៉ា​អាច​​​ពិនិត្យ​​​មើល​​​​​​​​​​​​ពង​​​ស្វាស​​​កូន​​​អំឡុង​​​ពេល​​​ងូត​​​ទឹក​​​ក្តៅ​​​ឧណ្ហៗ ដឹង​​​ថា​​​មាន​​​បញ្ហា​​​ពង​​​ទក​​​នេះ​​​ខាង​​​ណាឬអត់?

ពង​​​ទក មិន​​ធ្វើឲ្យ​មាន​​​ការ​​​ឈឺ​​​ចាប់ ឬ​​​ក៏​​​ពិបាក​​​នោម​​​នោះ​​​ទេ នៅ​​​ពេល​​​ក្មេង​​​កាន់​​​តែ​​​ធំ ពង​​​ស្វាស​​​​​​​​​នឹង​​​ធ្លាក់​​​ចុះ​​​មក​​​ដោយ​​​ឯក​​​ឯង។ តាម​ការ​សិក្សា​បង្ហាញ​ថា ក្នុង​​​ចំណោម​​​ក្មេង​​​អាយុ ១ ឆ្នាំ ១០០០ នាក់ មាន​​​តែ ៣-៤​​នាក់​​​ប៉ុណ្ណោះ ដែល​​​មាន​​​បញ្ហា​​​​​​​​​មិន​​​ធ្លាក់​​​ចុះ។ គេ​​​អាច​​​ព្យាបាល​​​ដោយ​​​វះកាត់​​​យក​​​​​​ពង​​​ស្វាស​​​ដាក់​​​ទៅ​​​កន្លែង​​​ដើម​​​វិញ​ ហើយ​ជម្រើស​​​នៃ​​​ការ​​​ព្យាបាល​​​មួយ​​​ទៀត​​​នោះ​​​គឺ​​​ការ​​​ព្យាបាល​​​ដោយ​​​ប្រើ​ជំនួយ​​​ពី​​​អ័រម៉ូន​​​បន្ថែម ប៉ុន្តែ​​​វិធី​​​នេះ​​​មិន​​​សូវ​​​ជា​​​ជោគ​​​ជ័យ​​​នោះ​​​ទេ។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

ការ​​​និយាយ​​​ស្តី៖ ឈាន​​​ចូល​​​ដល់​​​សប្តាហ៍​​​នេះ អូនតូច​​​នៅ​​​មិន​​​ទាន់​​​អាច​​​ចេះ​​​និយាយ​​​នោះ​​​ទេ ​​ប៉ុន្តែ​​​​បើ​ម៉ាក់​ប៉ា​ព្យាយាម​និយាយ​ជាមួយ​បេប៊ី​តាំង​ពី​ដំបូង​នោះ អូនៗ​អាច​ឆាប់​ចេះ​និយាយ​កាន់​តែ​លឿន ដូច​ជា​និយាយ​ពាក្យ​ថា តោះ! តោះ! ដើរ​លេង មើល​ហ្ន ទូរសព្ទ ជា​ដើម។ តាម​រយៈ​ការ​ស្តាប់​ពាក្យ​ពេចន៍​សន្ទនា​របស់​ម៉ាក់​ប៉ា​ជាមួយ​អ្នក​ដទៃ ឬ​រវាង​ម៉ាក់​ប៉ា​និង​រូប​គេ ធ្វើ​ឲ្យ​ជំនាញ​ភាសា​អូន​តូច​កាន់​តែ​ឆាប់​លូត​លាស់។

ការ​​​បំបៅ​​​ដោះ​​​កូន​​​តែ​​​ម្ខាង៖ ម៉ាក់ៗ​មិន​ត្រូវ​បំបៅ​អូន​តូច​ដោយ​ប្រើ​សុដន់​តែម្ខាង​នោះ​ទេ ព្រោះ​អាច​ឲ្យ​ទំហំ​សុដន់​មិន​ស្មើ​គ្នា ដូច្នេះ​លៃ​យ៉ាង​ណា​ឲ្យ​អូន​ម៉ឹម​ទាំង​សង​ខាង ទោះ​ជា​ម្ខាង​ទៀត​នោះ​ចេញ​ទឹក​ដោះ​តិច ឬ​អូន​តូច​មិន​សូវ​ចង់​ម៉ឹម​ក៏​ដោយ។ ការ​ធ្វើ​បែប​​នេះ​ធ្វើ​ឲ្យ​ទំហំ​សុដន់​ទាំង​ពីរ​ស្មើ​គ្នា ហើយ​បន្ទាប់​ពី​ម៉ាក់ៗ​ផ្តាច់​ដោះ​អូន​តូច ទំហំ​សុដន់​នឹង​ប្រែ​​ដូច​សភាព​ដើម​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 213-248.

កំណែ​ប្រែបច្ចុប្បន្ន

24/01/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម