backup og meta

ខែទី ១៣៖ អាអូន​ចាប់​ផ្ដើម​ប្រែប្រួលរឿង​ញ៉ាំ និង​​គេង

ខែទី ១៣៖ អាអូន​ចាប់​ផ្ដើម​ប្រែប្រួលរឿង​ញ៉ាំ និង​​គេង

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

ខែ​ទី១៣ កូន​ចាប់​ផ្ដើម​ប្តូរ​ទម្លាប់​ញ៉ាំ​ដោយ​​រើស​ចំណី​ជាង​មុន។ វា​អាច​ជា​ចម្លែក ប៉ុន្តែ​វា​ជា​រឿង​ធម្មតា ព្រោះ​ជា​ពេល​ដែល​អូនតូច​ចាប់​ផ្តើម​ស្គាល់​ចំណី​ប្លែក ឬចូល​ចិត្ត​របស់​គេ​មិន​ចូល​ចិត្ត​ពី​មុន។ ទាំង​នេះ​មាន​ន័យ​ថា​អាអូន​កំពុង​លូត​លាស់​ជីវ្ហា​វិញ្ញាណ។ តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ​ថ្មីៗ ឬ​ហឹរ ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ស្រក​គីឡូ ឬ​មាន​រោគ​សញ្ញា​ផ្សេងៗ​ដូច​ជា ក្តៅ​ខ្លួន​ ឬ​រាក ដូច្នេះ​យើង​ត្រូវ​ជួប​ជាមួយ​គ្រូ​ពេទ្យ​ភ្លាម។

មិន​ត្រឹម​តែ​ការ​ញ៉ាំ​ទេ ការ​គេង​ក៏​ដូច​គ្នា។ អាអូន​អាច​ប្រែប្រួល​ការ​គេង​ខ្លះ គេ​អាច​គេង​ច្រើន​ជាង​មុន​ហើយ​ភ្ញាក់​នៅ​ពាក់​កណ្ដាល​យប់។ ចន្លោះ ១២-១៤​ខែ ក្មេង​ចាប់​​ផ្តើម​​យល់​សប្តិ ហើយ​ពេល​ខ្លះ​អាច​ភ្ញាក់​ឡើង​ស្រែក​នៅ​ពេល​យប់។

២- គួរត្រៀមអីខ្លះ?

ពិបាក​ដែរ ពេល​អាអូន​អត់​សូវ​ញ៉ាំ ហើយ​រើស​ចំណី។ ឲ្យ​កូន​ញ៉ាំ​តាម​សម្រួល កុំ​បង្ខំ​ឲ្យ​កូន​ញ៉ាំ ទោះ​គេ​ខូច​បន្តិច​ក្ដី។ ចៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​សម្រន់​ពពួក​ជាតិ​ស្ករ និង​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព។ គួរ​ចាប់​ផ្ដើម​កំណត់​អាហារ​ញ៉ាំ​ប្រចាំ​ថ្ងៃ ហើយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ឲ្យ​បាន​ច្រើន។ ទោះ​រើស​អាហារ​បន្តិច​ក្ដី តែ​កុំ​បារម្ភ​បើ​កូន​មិន​ញ៉ាំ គេ​នឹង​ទារ​ពេល​ឃ្លាន។

កំណត់​ម៉ោង​សម្រាប់​កូនគេង និង​បង្កើត​ជា​ទម្លាប់។ ទម្លាប់​ទាំង​នោះ​មាន​ដូច​ជា​ងូត​ទឹក ញ៉ាំ​ទឹក​ដោះ​គោ ដុស​ធ្មេញ និង​​និទាន​រឿង​មុន​គេង។ ទោះ​អាអូន​មិន​ទម្លាប់​ពេល​ដំបូង​ប៉ុន្តែ​យូរៗ​ទៅ​​នឹង​ទម្លាប់​ហើយ។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សារឿងអីខ្លះជាមួយពេទ្យ?

ប្រហែល​ជា​បាន​​ពិនិត្យ​សុខភាព​កាល​ពី​ខែ​មុន​ហើយ តែ​បើ​មិន​ទាន់​បាន​ទេ​​​គួរ​តែ​ទៅ​ពេល​នេះ កុំ​បង្អង់។ គួរ​ប្រាប់​គ្រូពេទ្យ​ពី​ការ​ប្រែ​ប្រួល​របស់​កូន​ដូច​ជា​ចំណី​អាហារ ទម្លាប់​គេង ឬ​អាកប្ប​កិរិយា​ ដើម្បី​ពេទ្យ​អាច​កំណត់​បាន។

៤- ត្រូវដឹងពីអីខ្លះ?

អាហារ​មួយ​ចំនួន​អាច​ធ្វើឲ្យ​កូន​អាលែកហ្ស៊ី។ ហេតុ​នេះ​​ហើយ​បាន​ជា​គ្រូពេទ្យ​ឲ្យយើង​ចាំ​ដល់​អាអូន​បាន ១ខួប ទើប​ញ៉ាំ​អាហារ​ទាំង​នេះ។ ខាង​ក្រោម​នេះ​ជា​ជំហាន​ដែល​យើងអាច​ធ្វើ​បាន៖

– ដឹង​ពី​ចំណី​អាហារ​ដែល​ធ្វើ​ឲ្យ​អាលែកហ្ស៊ី។ ចំណី​អាហារ​​ទាំងនោះ​រួម​មាន ស៊ុត​ គ្រាប់​ធញ្ញ​ជាតិ Strawberry ទឹក​ឃ្មុំ ទឹក​ដោះ​គោ និង​ផ្លែ​ប៉េងប៉ោះ។

-ឲ្យ​អាអូន​ញ៉ាំ​អាហារ​មួយ​មុខ​ម្តង​ដើម្បី​ឲ្យ​យើង​អាច​ដឹង​ពី​ប្រតិកម្ម។ យើង​អាច​ចាប់​ផ្តើម​មុខ​អាហារ​ថ្មី​នៅថ្ងៃទី៤​ឬ ទី​៥។

-សរសេរ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ ដើម្បី​ងាយ​ស្រួល​តាម​ដាន​ការ​ប្រតិកម្ម​កូន​ជាមួយ​អាហារ។ យើង​​អាច​យក​កំណត់​ត្រា​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​បាន ព្រោះ​ពេល​ខ្លះ​វា​អាច​ជា​មិន​មែន​ប្រតិកម្ម ក្រែង​មាន​បញ្ហា​ផ្សេង។

ការព្រួយបារ​ម្ភ

៥- រឿងអីខ្លះត្រូវបារម្ភ?

អាអូន​អាច​ធ្លាក់ ឬ​ដួល​ប៉ះទង្គិច តែ​ទោះ​យ៉ាង​នេះ​ក្ដី កុំ​ការពារ ឬ​ថ្នម​កូន​ពេក បណ្ដោយ​ខ្លះ​ទៅ ដើម្បី​ឲ្យ​គេ​រៀន​ចេះ​ប្រុង​ប្រយ័ត្ន​​​ខ្លួន​ឯង។ កូន​ចង់​លេង​អី បណ្ដោយ​ទៅ ឲ្យ​លេង​សេរី អាច​ជា​វិធី​​ជួយ​ការ​លូត​លាស់​កូន​ដែរ។ ការ​លេង​ ហើយ​ដួល​នឹង​បង្រៀន​​គេ​ពី​រាង​កាយ​ និង​បរិស្ថាន​ជុំ​វិញ ​ហើយ​វា​ធ្វើ​ឲ្យ​ពួក​គេ​ឲ្យ​ចេះ​ក្រោក​ពេល​ដួល​ដោយ​មិន​ត្រូវ​ការ​ម៉ាក់​លួងលោម​ពេល​គេ​ឈឺ​ទៀត​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

13-Month-Old Child http://www.whattoexpect.com/toddler/13-month-old.aspx. Accessed date 04/06/2015.

Your 13-month-old: Week 4. http://www.babycenter.com/6_your-13-month-old-week-4_10329291.bc. Accessed date 04/06/2015.

 

កំណែ​ប្រែបច្ចុប្បន្ន

11/03/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម