backup og meta

កូនក្មេង អាចឲ្យញ៉ាំថ្នាំវីតាមីនបានទេ?

កូនក្មេង អាចឲ្យញ៉ាំថ្នាំវីតាមីនបានទេ?

រាង​កាយ​យើង​ត្រូវ​ការ​វីតាមីន​ចម្រុះ​មុខ ទើប​អាច​ដំណើរ​ការ និង​លូត​លាស់​ទៅ​បាន។ វីតាមីន​ទាំង​នោះ​យើង​បាន​មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ និង​ការ​ញ៉ាំ​ថ្នាំ​វីតាមីន​ជំនួស ឬ​បន្ថែម ចុះចំពោះ​ក្មេង​តូចៗ អាច​ឲ្យ​ញ៉ាំ​ថ្នាំ​វីតាមីន​បាន​អត់?

ថ្នាំ​វីតាមីន​ចម្រុះ ឬ Multivitamins មិន​​គួរ​ផ្តល់ឲ្យ​ក្មេង​ដែល​មាន​សុខភាព​ល្អ និង​លូត​លាស់​ធម្មតា​នោះ​ទេ នេះជាការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

លោក​វេជ្ជបណ្ឌិត​ថា ទឹកដោះ​ម្តាយ និង​អាហារ​ដែល​កូន​យើង​ញ៉ាំ​រាល់​ថ្ងៃ មាន​បបរ បាយ ត្រី សាច់ ស៊ុត បន្លែ ផ្លែ​ឈើ​គ្រប់​មុខ និង​ចំណី​ចំណុក​ផ្សេង​ទៀត គឺ​ជា​ប្រភព​ដ៏​សំខាន់​នៃ​វីតាមីន​ចម្រុះ ម៉ាក់​ប៉ា​មិន​ចាំបាច់​បារម្ភ ត្រូវ​ប៉ូវ​ថ្នាំ​វីតាមីន​បន្ថែម​ទេ។ ម្យ៉ាង​វិញ​ទៀត​ថ្នាំ​វីតាមីន​មិន​អាច​ការពារ​កូន​យើង​ពី​ជំងឺ​ផ្សេងៗ ឬ​ធំ​ធាត់​លឿន ដូច​ជា​ញ៉ាំ​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ទេ ក្មេង​ប្រើ​ថ្នាំ​វីតាមីន​ទាល់​តែ​មាន​បញ្ហា​អី​មួយ។

លក្ខខណ្ឌ​ដែល​ម៉ាក់​ប៉ា​អាចឲ្យ​កូន​ញ៉ាំ​ថ្នាំ​វីតាមីន៖

– កូន​លូត​លាស់​មិន​បាន​ល្អ ឬ​លូត​លាស់​យឺត​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា

– មាន​ជំងឺ​រាំរ៉ៃ ឬ​អាលែកហ្ស៊ី​ជាមួយ​អាហារ

– មិន​ចង់​ម៉ឹម ឬ​ញ៉ាំ​អាហារ។

ទោះ​បី​យ៉ាង​លោក​វេជ្ជ​បណ្ឌិត​ថា មុន​នឹង​ឲ្យ​កូន​ញ៉ាំ​ប្រភេទ​ថ្នាំ​វីតាមីន​ណា​មួយ យើង​ចាំ​បាច់​ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/08/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នេះជាប្រភេទអាហារបំប៉នតាមអាយុក្មេង ពីពេលកើត ដល់៥ឆ្នាំ

ដំឡូងជ្វា សម្បូរជាតិសរសៃ និងវីតាមីន ជួយ​ច្រើន​ដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម