backup og meta

ការពិត អំពីជាតិដែកក្នុងទឹកដោះម្តាយ និងទឹកដោះគោ

ការពិត អំពីជាតិដែកក្នុងទឹកដោះម្តាយ និងទឹកដោះគោ

ទារក ឬ​កុមារ​ដែល​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន ពិសេស​ធ្វើ​ឲ្យ​ស្លេក​ស្លាំង និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ។ ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ក្មេងៗ​ទទួល​បាន​ជាតិ​ដែកគ្រប់​គ្រាន់? ក្មេង​ដែល​ម៉ឹម​ដោះ​ម្តាយ និង​ក្មេង​​បៅ​ម្សៅ​ទឹក​ដោះ​គោ មួយ​ណា​ដែល​អាច​ប្រឈម​នឹង​កង្វះ​ជាតិ​ដែក​ខ្លាំង?

ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល បាន​ពន្យល់​ថា តាម​ការ​សិក្សា​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ កូន​ទទួល​បាន​កម្រិត​ជាតិ​ដែក​ទាបជាង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ (ចាប់​ពី​អាយុ ៤ ខែ​ទៅ ចំពោះ​ក្មេង​កើត​គ្រប់​ខែ) ហេតុ​នេះ ទើប​គោលការណ៍​របស់​ក្រសួង​សុខាភិបាល នៅ​ពេល​ដែល​ស្ត្រី​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយ ត្រូវ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ដើម្បី​ឲ្យ​ទឹក​ដោះ​សម្បូរ​ជាតិ​ដែក ចៀស​វាង​កូន​ខ្វះ​ជាតិ​ដែក។

ចំពោះ​ក្មេង​មិន​គ្រប់​ខែ​វិញ ការ​ខ្វះ​ជាតិ​ដែក​បម្រុង​ដែល​ម្តាយ​ផ្តល់​ឲ្យ​កូន​ពេល​នៅ​ក្នុង​ផ្ទៃ​យក​មក​ប្រើ​ប្រាស់​ឆាប់​អស់​ណាស់ គឺ​អស់​មុន​រយៈពេល ៤ ខែ ក្រោយ​កូន​កើត​មក​ទៅ​ទៀត។ បែប​នេះ​ម្តាយ​ត្រូវ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​ជាប់ ទាំង​ថ្នាំ​ជាតិ​ដែក ទាំង​ចំណី​អាហារ​សម្បូរ​ជាតិ​ដែក ដើម្បី​ឲ្យ​កូន​មាន​លទ្ធភាព​ទទួល​យក​ជាតិ​ដែក​គ្រប់​គ្រាន់។ ផ្ទុយ​ទៅ​វិញ​អំឡុង​ពេល​បំបៅ​កូន ប្រសិន​បើ​ម្តាយ​ញ៉ាំ​អាហារ​គ្រប់គ្រាន់ ម្តាយ​នៅ​បន្ត​លេប​ថ្នាំ​ជាតិ​ដែក នោះ​ការ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក​មិន​មាន​នោះ​ទេ។

វេជ្ជបណ្ឌិត ជាន សុផល
វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ

ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្តាយ​អាច​ប្រឈម​នឹង​ខ្វះ​ជាតិ​ដែក ចុះ​ក្មេង​ដែល​ម៉ឹម​ម្សៅ​ទឹកដោះ​មិន​ខ្វះ​ជាតិ​ដែក​ទេឬ? មិន​មែន​ទេ! លោក​វេជ្ជបណ្ឌិត​ថា អត្រា​ខ្វះ​ជាតិ​លើ​ក្មេង​បៅ​ទឹកដោះ​មាន​ដូចគ្នា​នឹង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ដែរ តែ​តិច​ជាង ដោយសារ​តែ​ក្នុង​ម្សៅ​ទឹក​ដោះ មាន​ដាក់​បរិមាណ​ជាតិ​ដែក​ច្រើន​ជាង​បរិមាណ​ជាតិ​ដែក​ក្នុង​ទឹក​ដោះ​ម្តាយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ​បញ្ជាក់​ថា ទឹក​ដោះ​ម្តាយ​មាន​បរិមាណ​ជាតិ​ដែក​តិច តែ​កូន​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ​អាច​ស្រូប​យក​ជាតិ​ដែក​នោះ​បាន​ល្អ​ជាង​ការ​ស្រូប​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ។

បន្ថែម​ពី​នោះ​លោក​វេជ្ជបណ្ឌិត​ថា ​គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​នោះ​ទេ ដូច្នេះ​យើង​ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ម្តាយ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៦ ខែ ដែរ។។ “បើ​ស្តាប់​ឮ​ទៅ អូហ៍! បើ​បៅ​ទឹកដោះ​ម្តាយ កូន​អាច​ឲ្យ​ខ្វះ​ជាតិ​ដែក​ច្រើន​ជាង​បៅ​ទឹក​ដោះ​គោ អ៊ីចឹង​យើង​នាំគ្នា​ឲ្យ​កូន​បៅ​ទឹកដោះ​គោ​ទៅ No! មិន​អ៊ីចឹង​ទេ មិន​ត្រូវ​ឲ្យ​ធ្វើ​វិធី​ហ្នឹង​ទេ ជា​ការ​ខុស​ឆ្គង យើង​មាន​ទស្សនៈ​រួម​មួយ​ថា ទឹក​ដោះ​ម្តាយ​មាន​របស់​ល្អ​ជា​ច្រើន​លើស​ទឹក​ដោះ​គោ មិន​មែន​យក​តែ​ចំណុច​ហ្នឹង​មួយ​មក​និយាយ​ទេ”។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/11/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្មេងប្រុស និងក្មេងស្រីត្រូវការជាតិដែកកម្រិតណាទើបគ្រប់គ្រាន់

អាយុបាន ៦ ខែ កូនបៅដោះមួយមុខមិនគ្រប់ទេ គួរថែមអាហារជាតិដែកទាំងនេះទើបមិនស្លេកស្លាំង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម