ហេតុនេះ បើឪពុកម្តាយបារម្ភថា កូនរបស់អ្នកអាចនឹងមិនទទួលបានជាតិដែកគ្រាន់មែនទេ? ងាយៗ ប៉ាម៉ាក់គ្រាន់តែចុចវាស់ជាតិដែកឱ្យកូនឥតគិតថ្លៃ តាមរយៈការចុចនៅទីនេះ
DHA ជាពាក្យកាត់នៃអាស៊ីដ Docosahexaenoic ពេលខ្លះត្រូវគេសំដៅទៅលើអាហារបំប៉នខួរក្បាលក្មេងៗ។ អាស៊ីដខ្លាញ់ល្អប្រភេទនេះ អាចជួយពង្រឹងសមត្ថភាពខួរក្បាលបានដល់ទៅ ៦០% និងជួយទ្រទ្រង់គ្រប់ប្រព័ន្ធប្រសាទក្នុងរាងកាយ ពិសេសអាស៊ីដ DHA ជាសមាសធាតុរចនាសម្ព័ន្ធដ៏សំខាន់នៃជាលិកាខួរក្បាល។
ការសិក្សារកឃើញថា អាស៊ីដខ្លាញ់នៃជាសមាភាពនៃអាស៊ីដខ្លាញ់អូមេហ្គា ៣មួយនេះ ជះឥទ្ធិពលយ៉ាងធំធេងទៅលើការវិវត្ដខួរក្បាលរបស់ក្មេងៗតូចៗ ជួយពង្រឹងឥរិយាបថ ក៏ដូចជាសកម្មភាពផ្សេងៗរបស់ក្មេងក្នុងសង្គមផងដែរ។
ការស្រាវជ្រាវបានបង្ហាញថា ទារកដែលបៅទឹកដោះម្ដាយ មានជំនាញយល់ដឹងខ្ពស់បើធៀបទៅនឹងទារកដែលបៅទឹកដោះគោម្សៅផលិតឡើងកាលពីដំបូងៗដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក៏ព្រោះតែសារធាតុ DHA មានក្នុងទឹកដោះម្ដាយ។ ប៉ុន្តែ បច្ចុប្បន្ននេះ ការសិក្សាថ្មីៗមួយបានរកឃើញថា ទារកដែលញ៉ាំអាហារបំប៉ន ឬបៅទឹកដោះគោម្សៅមានបន្ថែមសារធាតុ DHA មានការលូតលាស់ខួរក្បាលគួរឲ្យកត់សម្គាល់ជាងទារកបៅទឹកដោះគោម្សៅធម្មតា។
អ្នកស្រាវជ្រាវបានសិក្សាលើទារកចំនួន ២២៩ នាក់ ដែលបានបៅទឹកដោះគោម្សៅបន្ថែម DHA ឬទឹកដោះគោម្សៅធម្មតា។ នៅពេលពួកគេមានអាយុ ៩ ខែ ពួកគេត្រូវបានផ្តល់ការធ្វើតេស្តដោះស្រាយបញ្ហា ដែលពួកគេត្រូវបំពេញតាមលំដាប់លំដោយដើម្បីទទួលបានកណ្ដឹងលេង។ ទារកដែលបៅទឹកដោះគោម្សៅបន្ថែមសារធាតុ DHA បានបង្ហាញអាកប្បកិរិយារហ័សរហួសក្នុងការដោះស្រាយបញ្ហាដែលអនុញ្ញាតឲ្យពួកគេយកកណ្ដឹងក្មេងលេងនៅចុងបញ្ចប់ការសាកល្បងនោះ។
DHA អាចជួយរំញោចដល់សកម្មភាពក្នុងខួរក្បាល ជាភាសាបច្ចេកទេស Dorso-lateral prefrontal cortex ដែលមានតួនាទីយ៉ាងសំខាន់លើការគ្រប់គ្រងផែនការអ្វីមួយក្នុងខួរក្បាល (Motor Planning) និងមុខងារបញ្ញា។ លើសពីនេះ បើកម្រិត DHA ក្នុងខួរក្បាលទាប អាចរាំងស្ទះដល់សកម្មភាពខួរក្បាលបាន៕
ចំណុចសំខាន់