backup og meta

ប្រើ​ទឹកសុទ្ធ​ថ្លៃៗ មាន​ជាតិ​រ៉ែ​ខ្ពស់ឆុង​ទឹកដោះគោ​ ធ្វើ​ឲ្យ​កូន​ឆ្លាត?

ប្រើ​ទឹកសុទ្ធ​ថ្លៃៗ មាន​ជាតិ​រ៉ែ​ខ្ពស់ឆុង​ទឹកដោះគោ​ ធ្វើ​ឲ្យ​កូន​ឆ្លាត?

បច្ចេក​វិទ្យា​ជឿន​លឿន ម៉ាក់ប៉ាៗ​សម័យ​ទំនើប​បាន​ជ្រើសរើស​យក​ទឹក​បរិសុទ្ធ​ល្អៗ​ដែល​មាន​តម្លៃ​ថ្លៃៗ​ ឬ​ទឹក​ដែល​មានជាតិ​រ៉ែ​ច្រើន យក​មក​ឆុង​ទឹកដោះ​គោ​កូន ដោយ​គិត​ថា ធ្វើ​បែប​នេះ​កូន​តូច​នឹង​ឆាប់​លូតលាស់ មាន​សុខភាព​រឹងមាំ បញ្ញា​ឆ្លាត​វាងវៃ។

បើ​តាម​ការ​ពន្យល់​ពី​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​គិត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ឡើយ សំខាន់​គឺ​ទឹក​ស្អាត អត់​មាន​មេរោគ។ “ទឹក​ឆុង​ទឹកដោះ​គោ​កូន​អត់​ទាមទារ​ទឹក​មាន​ជាតិ​រ៉ែ​ច្រើន​ទេ ឲ្យ​តែ​ទឹក​ស្អាត ដាំពុះ អត់​មាន​ជាតិ​អាសេនិក’។

មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​ម៉ាក់ប៉ាគួរ​តែ​ដឹង ទាក់​ទង​នឹង​ការ​ប្រើ​ទឹក​សុទ្ធ​ដែល​ច្រក​ក្នុងដបជ័រ បើ​ទឹកនោះ​ដឹក​ជញ្ជូន ឬ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ ដោយ​ទុក​ឲ្យ​ត្រូវ​កម្តៅថ្ងៃ រួច​យក​មក​ឆុង​ទឹកដោះ​ឲ្យ​កូន​ញ៉ាំ នោះ​រឹត​តែ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ក្មេង​ទៀត។ “ទឹកច្រក​ក្នុង​ដបជ័រ ​កាល​ណា​យើង​ដឹក​ជញ្ជូន​ផ្លូវឆ្ងាយ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​​សារធាតុគីមី​បាន​ចេញ​ពី​ដប​ចូល​ក្នុង​ទឹក ដល់​យើង​ប្រើ​ទឹក​ហ្នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ញ៉ាំ​គ្រោះថ្នាក់ជាង​យើង​ឆុង​ទឹក​ដាំពុះ​ដាក់​ក្នុង​កំសៀវ​ទៀត’។ លោក​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ​បញ្ជាក់​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖ ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ

ដើម្បី​ឲ្យ​កូន​តូច​លូតលាស់​បាន​ល្អ មិន​ខ្សោយ​បញ្ញាស្មារតី លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា គ្មាន​អ្វីល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ហោច​ណាស់​យើង​គួរ​បំបៅដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ ត្រូវ​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ (វ៉ាក់សាំង) ឲ្យ​បាន​គ្រប់​មុខ​តាម​ពេល​កំណត់ និង​ត្រូវ​មាន​អនាម័យ​ក្នុង​ការ​ចិញ្ចឹមកូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម