backup og meta

ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន

ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន

ក្មេង​ត្រូវ​ការ​វីតាមីន​ចាប់​ពី​ពេល​កើត​ភ្លាម​មក​ម្ល៉េះ ដើម្បី​ការ​លូត​លាស់​រាង​កាយ និង​ខួរ​ក្បាល ខណៈ​នៅ​៦ ​ខែ​ដំបូងៗ ទារក​ទទួល​បាន​វីតាមីន​ទាំង​នោះ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះ​គោ​​ដែល​គេ​ម៉ឹម។ បន្ទាប់​ពី ៦ ខែ​ទៅ កុមារ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​វីតាមីន​ចម្រុះ​មុខ ដែល​បាន​ពី​ទឹក​ដោះ​ម្ដាយ ទឹក​ដោះ​គោ ការ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង និង​អាហារ​ផ្សេងៗ មាន​ទាំង​ត្រី សាច់ បន្លែ ផ្លែឈើ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា រាងកាយ ភ្នែក ឆ្អឹង ខួរក្បាល​​កូន លូត​លាស់​បាន​ល្អ អាស្រ័យ​ទៅ​ការ​រៀបចំ​អាហារ​បន្ថែម​ឲ្យ​បាន​ត្រឹម​ត្រូវ សម្បូរ​ទៅ​ដោយ​វីតាមីន​ដែរ។ ខាង​ក្រោម​នេះ​ជា​ពពួក​វីតាមីន​ដែល​កូន​ត្រូវ​ការ​ជា​ចាំបាច់។

១- វីតាមីន A

វីតាមីន A ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ ជំរុញ​​ជួស​ជុល​ជាលិកា​ឆ្អឹង ធ្វើ​ឲ្យ​ស្បែក និង​ភ្នែក​មាន​សុខ​ភាព​ល្អ។ វីតាមីន A អាច​រក​បាន​ក្នុង​ផលិត​ផល​មួយ​ចំនួន ដូច​ជា ​ទឹក​ដោះ​គោ ឈីស ស៊ុត បន្លែ​​ពណ៌​លឿង ​ពណ៌​ទឹក​ក្រូច ​មាន​ការ៉ុត ឬ​ល្ពៅ។

២- ក្រុម​វីតាមីន B

វីតាមីន​បាន​ពី​ក្រុម B ជា​ពិសេស B2 B3 B6 និង​វីតាមីន B12 មាន​តួនាទី​សំខាន់​ជំរុញ​ដល់​ការ​រំលាយ​អាហារ​របស់​ក្មេង បង្កើន​ការ​ផលិត​ថាមពល និង​ជួយ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ អាហារ​មាន​​ផ្ទុក​វីតាមីន B មាន​ដូច​ជា សាច់​សត្វ ស៊ុត ទឹក​ដោះ​គោ សណ្តែក សណ្តែក​សៀង និង​សាច់​ត្រី​ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex

៣- វីតាមីន C

វីតាមីន C ល្អ​សម្រាប់​ស្បែក ជាលិកា និង​ការ​រីក​លូត​សាច់​ដុំ​របស់​ក្មេងៗ ដោយ​វីតាមីន​ប្រភេទ​នេះ​សម្បូរ​នៅ​ក្នុង​ប៉េងប៉ោះ បន្លែ​ពណ៌​បៃតង ឬ​ផ្លែ​ឈើ​មាន​រស​ជាតិ​ជូរ មាន​ក្រូច ត្របែក ជាដើម។

៤- វីតាមីន D

វីតាមីន D អាច​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ ព្រោះ​ជួយ​រាង​កាយ​ស្រូប​យក​កាល់ស្យូម​បាន​ច្រើន។ ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក ​ជា​ប្រភព​នៃ​វីតាមីន D ដ៏​ល្អ​បំផុត ហើយ​ក្រៅ​ពី​នេះ អាហារ​សម្បូរ​​វីតាមីន D មាន​ខ្លាញ់​ត្រី ស៊ុត​ពណ៌​លឿង គ្រប់​ធញ្ញ​ជាតិ និង​ក្រូច។

អត្ថបទពាក់ព័ន្ធ៖ វីតាមីន D មិនត្រឹមល្អចំពោះឆ្អឹងទេ អាចការពារជំងឺទឹកនោមផ្អែមទៀត!

៥- វីតាមីន K

វីតាមីន K ជា​ក្រុម​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ មាន​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ឈាម​កក ជួយ​ឲ្យ​ឆ្អឹង​ស្រូប​យក​កាល់ស្យូម​ និង​គ្រប់គ្រង​កាល់ស្យូម​នៅ​ក្នុង​ឈាម។ គ្មាន​វីតាមីន K រាងកាយ​របស់​យើង​មិន​អាច​ផលិត​ប្រូត្រូប៊ីន សារធាតុ​បង្កក ដែល​ចាំបាច់​ក្នុង​ការ​ធ្វើ​ឱ្យ​ឈាម​កក។ វីតាមីន K មាន​នៅ​ក្នុង​ថ្លើម​សត្វ សាច់មាន់ ប្រូខូលី ស្ពៃក្តោប ផ្លីគីវី ផ្លែប៊ើរ ប៉េងប៉ោះ ទំពាំងបាយជូ។

៦- វីតាមីន E

វីតាមីន E ជា​ក្រុម​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ការពារ​កោសិកា​ពី​ភាព​តាន​តឹង ចាំបាច់​សម្រាប់​រាងកាយ​ដំណើរ​ការ​ធម្មតា និង​ជួយ​ប្រឆាំង​ភាព​ចាស់។ បើ​រាងកាយ​ក្មេង​ទទួល​បាន​វីតាមីន E មិន​គ្រប់​គ្រាន់​ទេ អាច​ងាយ​នឹង​ឆ្លង​រោគ ខ្សោយ​ភ្នែក ឬ​សាច់ដុំ។ វីតាមីន E នៅ​ក្នុង​គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន សណ្តែកដី គ្រាប់ល្ពៅ គ្រាប់ស្វាយចន្ទី ត្រីសាលម៉ុន ផ្លែស្វាយ គីវី មឹក បង្កង។

៧- កាល់ស្យូម

ជាតិ​កាល់​ស្យូម​ជំរុញ​ឲ្យ​ឆ្អឹង​ ធ្មេញ លូត​លាស់​រឹងមាំ​បាន​ល្អ វា​មាន​ប្រភព​ចេញ​​ពី​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ស្រស់ ឈីស តៅហ៊ូ យ៉ាអួ ស៊ុត សណ្តែកខៀវ សណ្តែកសៀង ប្រូខូលី។

អាហារបំប៉នកូន

​៨- ជាតិ​ដែក

ខ្វះ​ជាតិ​ដែក​ អាច​ធ្វើ​ឲ្យ​សាច់​ដុំ និង​កោសិកា​ឈាម​ក្រហម​មាន​បញ្ហា​ ព្រោះ​ជាតិ​ដែក មាន​តួ​នាទី​សំខាន់ ពិសេស​ចំពោះ​ស្រីៗ​ពេញ​វ័យ​ ដោយ​សារ​វា​មាន​ទំនាក់​ទំនង​ជា​មួយ​វដ្ត​រដូវ​មនុស្ស​ស្រី ព្រោះ​ផលិត​គ្រាប់​ឈាម​ក្រហម​បាន​លឿន​ឡើង​វិញ។ គួរ​​ផ្តល់​អាហារ​មាន​ជាតិ​ដែក​ឲ្យ​ក្មេង ដូច​ជា ​សាច់​ក្រហម មាន់ទួរគី ស្ពៃពួយឡេង និង​សណ្តែក។

អត្ថបទពាក់ព័ន្ធ៖ បើ​ទារក-​ក្មេងខ្វះវីតាមីន ​និងជាតិរ៉ែ ​សុខភាពគ្នាប៉ះពាល់​អីខ្លះ?

ទោះ​បី​ជា​វីតាមីន និង​សារ​ធាតុ​រ៉ែ ​គឺ​ជា​របប​អាហារ​​ផ្តល់​នូវ​សុខ​ភាព​ល្អ​ដល់​ក្មេង​ក៏​ពិត​មែន ​ប៉ុន្តែ​មាន​ករណី​ខ្លះ ម៉ាក់ប៉ា​​អាច​ជ្រើស​យក​អាហារ​បំប៉ន​បន្ថែម​បាន ប៉ុន្តែ​មុន​នឹង​ប្រើ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ចៀស​វាង​ពី​ផល​វិបាក​ នៅ​ពេល​ប្រើ​វីតាមីន ឬ​សារធាតុ​រ៉ែ​លើស​កម្រិត លើក​លែង​តែ​ទឹក​ដោះ​ម្សៅ ឬ​ផលិត​ផល​ពី​ទឹកដោះគោ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម