backup og meta

អាមេរិកណែនាំ ក្មេងៗមិនគួរផឹកទឹកដោះគោផលិតពីធញ្ញជាតិ

អាមេរិកណែនាំ ក្មេងៗមិនគួរផឹកទឹកដោះគោផលិតពីធញ្ញជាតិ

បច្ចុប្បន្ន ទាំង​ទារក និង​ក្មេងតូចៗ ពុំសូវម៉ឹមទឹក​ដោះ​ម្តាយបាន​គ្រប់គ្រាន់​ទេ ដោយសារ​ម៉ាក់ៗ រវល់​នឹង​ការងារ និង​ការរកស៊ី ម្យ៉ាង​ទៀត​មាន​ម្សៅទឹកដោះ​គោ ដែល​អាច​ឆុងឲ្យ​កូនតូច បៅ​ជំនួស​បាន។

ប៉ុន្ដែ​តាម​គោលការណ៍​ណែនាំ​របស់​សមាគម​ជាច្រើន​ នៅ​​អាមេរិក ផ្នែក​កុមារ និង​អាហារូបត្ថម្ភ លើកឡើង​ថា ក្មេងៗ​អាយុ​ក្រោម ៥​ឆ្នាំ គួរចៀសវាង​ផឹក​ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ (Plant-based Milk)។ ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ រួមមាន​ប្រភេទ​ទឹកដោះគោ​ផលិត​ចេញ​ពី​ស្រូវ ស្រូវសាឡី ដូង រួមជាមួយ​សារធាតុ​លាយ​មួយ​ចំនួន​ទៀត។ ប៉ុន្ដែ​លើកលែង​ទឹកដោះគោ​ផលិត​ពី​សណ្ដែកសៀង។

សមាគម​គាំពារ​ផ្នែក​សុខភាព​ខាងលើ បញ្ជាក់​ថា ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ ពុំមាន​សារធាតុ​បំប៉ន​សំខាន់ៗ និង​គ្រប់គ្រន់ ដូចជាវីតាមីន D និង​កាល់ស្យូម សម្រាប់​ការ​វិវត្ត​ដំបូង​របស់​ក្មេងតូចៗ​ទេ។ ជាមួយ​គ្នា​នេះ អ្នកជំនាញ ក៏ណែនាំ​កុំ​ឲ្យ​ក្មេង​ផឹក​ភេសជ្ជ​ផ្អែម ទឹកដោះគោ​មាន​ក្លិន ឬ​ប្រភេទ​ភេសជ្ជៈ​អត់ស្ករ​ជាដើម។

បៅម្សៅ​ទឹក​ដោះ​សត្វ

ការ​ប្រកាស​គោលការណ៍​ណែនាំ​នេះ ដោយសារ​រយៈពេល ៥-១០​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​ប្រើប្រាស់​ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ​យ៉ាងច្រើន។ ប៉ាម៉ាក់ៗ​​កាន់​តែ​ច្រើន បាន​ប្រើប្រាស់​ទឹកដោះគោ​ប្រភេទ​នេះ ដោយ​ផ្អែក​លើ​មូលហេតុ​ចម្រុះ​ជាច្រើន ក៏ដូចជា​ការ​យល់​ខុស​ថា ប្រភេទ​ទឹកដោះ​គោ​ផលិត​ពី​ធញ្ញជាតិ ល្អដូច​ទឹកដោះម្ដាយ ឬ​ទឹកដោះ​គោ​ចម្រាញ់​ចេញ​ពី​សត្វគោ​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

ទោះយ៉ាងណា​ គោលការណ៍​ណែនាំ​នេះ ក៏​លើកលែង​ដែរ ប្រសិន​បើ​ក្មេងតូចៗ មាន​បញ្ហា​អាលែកហ្ស៊ី​ទឹកដោះគោ ឬ​ជាតិ​ឡាក់តូស ឬ​ត្រូវ​គោរព​តាម​សាសនា​ជាដើម។ ក្នុង​ករណី​នេះ ប៉ាម៉ាក់ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ផ្នែក​កុមារ ឬ​របបអាហារ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/09/18/health/kids-drink-guidelines-milk-trnd/index.html

កំណែ​ប្រែបច្ចុប្បន្ន

22/09/2021

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម