backup og meta

ក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោ ឬផលិតផលពីទឹកដោះគោ ចេះតែរាក មកពីអី? ត្រូវធ្វើម៉េច?

ក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោ ឬផលិតផលពីទឹកដោះគោ ចេះតែរាក មកពីអី? ត្រូវធ្វើម៉េច?

​​រាក​​រូស​បណ្ដាល​មក​ពី​ការ​ឆ្លង​វីរុស ប៉ារាស៊ីត ឬ​បាក់​តេរី​ផ្សេងៗ ដោយសារ​តែ​ការ​ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ខ្វះ​អនាម័យ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​មក​ពី​ការ​ញ៉ាំ​ទឹកដោះគោ​ដែរ។ ហេតុ​អី​បាន​ជា​ក្មេង​ផឹក​ទឹកដោះ​គោ​ ឬ​ញ៉ាំ​ផលិត​ផល​ពី​ទឹកដោះ​គោ​សោះ បែរ​ជា​ធ្វើ​ឲ្យ​រាករូស​ដែរ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ អះ​អាង​ថា បញ្ហា​នេះ​​បណ្ដាល​មក​ពីក្មេង មាន​ប្រតិកម្ម​ជាមួយ​នឹង​ជាតិ​ឡាក់តូស​ដែល​មាន​ក្នុង​ទឹក​ដោះ​​គោ។

១- អ្វី​ទៅ​​ជា​ឡាក់​​តូស?

ឡាក់​តូស (Lastose) ជា​ប្រភេទ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ។ រាង​កាយ​របស់​មនុស្ស​យើង​មាន​អង់ស៊ីម​មួយ​ដែល​មាន​ឈ្មោះ​ថា Lactase ដើម្បី​បំបែក​ជាតិ​ស្ករ​នោះ រួច​ទាញ​ស្រូប​ចូល​ក្នុង​ខ្លួន។ ប៉ុន្តែ​រាង​កាយ​មនុស្ស​មួយ​ចំនួន​មិន​មាន​អង់ស៊ីម Lactase គ្រប់​គ្រាន់​ដើម្បី​រំលាយ​ជាតិ​​ស្ករ​ក្នុង​ទឹក​ដោះ​គោ និង​ផលិត​ផល​ពី​ទឹកដោះ​គោ​នោះ​ទេ ពេល​ញ៉ាំ​ផលិត​ផល​ទាំង​នោះ​ទៅ​ប្រតិកម្ម​​ភ្លាម។ ផលិត​ផល​មាន​ជាតិ​ស្ករ​ឡាក់​តូស មាន​ទឹក​ដោះ​គោ​គ្រប់​ប្រភេទ ទឹកដោះ​ពពែ ឈីស យ៉ាអួរ ការ៉េម ប័រ និង​ផលិត​ផល​ពី​ទឹកដោះ​គោ។

២- រោគសញ្ញា​ប្រតិកម្ម​នឹង​ជាតិ​ឡាក់តូស

បើ​សិន​ជា​រាង​កាយ​ក្មេង​មិន​រំលាយ​អាហារ​ដែល​មាន​ជាតិ​ស្ករឡាក់តូស​ (Lactose intolerant) មានន័យ​ថា​រាងកាយ​គេ​មិន​បាន​បង្កើត​អង់ស៊ីម​ឡាក់តាស ​(Lactase) គ្រប់គ្រាន់​​ចាំបាច់​សម្រាប់​រំលាយ​ស្ករឡាក់តូស។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ថា ក្មេង​ដែល​ប្រតិកម្ម​នឹង​ជាតិ​ឡាក់តូស មិន​ដូច​គ្នា​នឹង​អាលែកហ្ស៊ី​ទឹកដោះ​គោ​ទេ នៅ​ពេល​ក្មេង​ផឹក​ទឹក​ដោះ​គោ ឬ​ញ៉ាំ​ផលិត​ផល​ពី​ទឹកដោះគោ​ទៅ ជាតិ​ឡាក់តូស​មិន​រំលាយ​ក្នុង​ពោះវៀន​តូច​បាន​ទេ វា​ចូល​​ទៅ​ក្នុង​ពោះវៀន​ធំ ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​នូវ​បាក់​តេរី​ចម្រុះ និង​បាក់តេរី​មួយ​ចំនួន​រីក​ដុះ​ដាល ដោយ​ស្ដែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាងក្រោម។

– ហើមពោះ

– ឈឺពោះ

– ផោម

– រាករូស។

៣- ផល​ប៉ះពាល់​ចំពោះ​រាងកាយ​ពេល​ប្រតិកម្ម​ជាតិ​ឡាក់តូស

មិនថា ក្មេង មនុស្ស​ពេញ​វ័យ ឬ​មនុស្ស​ចាស់​នោះ​ទេ​ឲ្យតែ​ប្រតិកម្ម​នឹង​ជាតិឡូស​ងាយ​នឹង​ហើមពោះ និង​រាស​រូស។ ជា​ធម្មតា​ អាការៈ​ទាំងនេះ​ចាប់​ផ្ដើម​កើត​មាន​ចន្លោះ​ពី​កន្លះម៉ោង ទៅ​២ម៉ោង ក្រោយ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​ផលិត​ផល​ផលិត​ពី​ទឹកដោះគោ។ បើ​កូន​យើង ​ប្រតិកម្ម​នឹង​ជាតិ​ស្ករ​ឡាក់តូស ​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​នោះ​ទេ ព្រោះ​កាលណា​រាស​រូស​លើស​ពី ១ សប្តាហ៍ ធ្វើ​ឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ទឹក និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ហើយ​ចំពោះ​ក្មេង​តូច ឬ​ជំទង់​វិញ បើ​ទុកឲ្យ​រាក​យូរ​អាច​ឈាន​ទៅ​បាត់បង់​ជីវិត ខណៈ​ក្រពះ​ពោះវៀន​គេ​នៅ​ខ្ចី​នៅ​ឡើយ។

៤- វិធី​ដោះស្រាយ​ពេល​រាងកាយប្រតិកម្ម​នឹង​ជាតិ​ឡាក់តូស

គ្មានវិធីអ្វីជួយអ្នក​ប្រតិកម្ម​នឹង​សារធាតុ​ឡាក់តូស​ក្នុង​ទឹក​ដោះ​គោ ក្រៅពីប្តូរ​មក​ញុំា​ទឹកដោះគោ ​គ្មាន​ជាតិ​ឡាក់តូស (Lactose-free) ​ញ៉ាំ​ទឹក​សណ្ដែក ញ៉ាំ​តៅហ៊ូ ដែល​មាន​ជាតិ​កាល់ស្យូម គ្រាប់​ធញ្ញជាតិ ឬ​ក៏​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ផ្សេងៗ​ជំនួស។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/12/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម