ម៉ាក់ប៉ាត្រូវចាំថាប្រសិនជាកូនបង្ហាញពីគំនិតរបស់ពួកគេទៅលើអ្វីមួយ នេះជាការល្អមួយ។ ប៉ុន្តែពួកគេគួរបង្ហាញដោយអាកប្បកិរិយាធម្មតា និងសមរម្យ។ ដូចនេះនៅពេលពួកគេកំពុងនិយាយយើងមិនគួរនិយាយកាត់ ឬបញ្ឈប់កូនមិនឲ្យនិយាយទេ ព្រោះថាការអនុញ្ញាតឲ្យកូននិយាយអាចជួយឲ្យកូនបង្ហាញគំនិតផ្ទាល់ខ្លួនបាន។ ប៉ុន្តែម៉ាក់ប៉ាគួរបង្ហាញដល់កូនថានឹងស្តាប់នូវអ្វីដែលពួកគេនិយាយនៅពេលអារម្មណ៍ស្ងប់ និងការគោរព។
៥. សរសើរកូនទៅលើអាកប្បកិរិយាល្អ
ប្រសិនជាកូនឈប់តមាត់ និងបង្ហាញការដឹងគុណ ម៉ាក់ប៉ាអាចផ្តល់រង្វាន់ដល់ពួកគេដោយការឱប ការសរសើរ ឬអរគុណជាដើម។ យ៉ាងណាមិញ ត្រូវប្រាកដថាកូនយល់នូវអ្វីដែលម៉ាក់ប៉ាសរសើរមិនមែនមានន័យថាគេអាចបានអ្វីគ្រប់យ៉ាងតាមត្រូវការនោះទេ។