ការចិញ្ចឹមថែទាំកូនមិនមែនជារឿងងាយស្រួលទេ ដោយថាម៉ាក់ប៉ាមួយចំនួនអាចនឹងជួបប្រទះការលំបាកច្រើន។ ដូចនេះអ្នកជំនាញជាច្រើនបានចែករំលែកបទពិសោធន៍មួយចំនួនទៅលើការចិញ្ចឹមមើលថែទាំកូន និងជួយឲ្យយើងក្លាយជាម៉ាក់ប៉ាល្អជាងមុន។
ត្រួតពិនិត្យដោយ គឹម កាណែល
ការចិញ្ចឹមថែទាំកូនមិនមែនជារឿងងាយស្រួលទេ ដោយថាម៉ាក់ប៉ាមួយចំនួនអាចនឹងជួបប្រទះការលំបាកច្រើន។ ដូចនេះអ្នកជំនាញជាច្រើនបានចែករំលែកបទពិសោធន៍មួយចំនួនទៅលើការចិញ្ចឹមមើលថែទាំកូន និងជួយឲ្យយើងក្លាយជាម៉ាក់ប៉ាល្អជាងមុន។
អ្នកជំនាញបានលើកឡើងថាម៉ាក់ប៉ាគួរចម្អិនម្ហូបដែលល្អសម្រាប់សុខភាពឲ្យកូន។ ក្នុងករណីនេះ ម៉ាក់ប៉ាមិនចាំបាច់បារម្ភថាកូនញ៉ាំអាហារដែលមិនល្អចំពោះសុខភាព ឬបរិមាណអាហារតិចឬនោះទេ។ ម៉ាក់ប៉ាមួយចំនួនអាចនឹងបង្ខំកូនឲ្យញ៉ាំព្រោះគិតថាកូនកំពុងឃ្លាន ប៉ុន្តែយកល្អគួរកុំបង្ខំកូនបែបនេះ។ ត្រង់ចំណុចនេះ ប៉ាម៉ាក់អាចឲ្យកូនជ្រើសរើសអាហារដែលពួកគេចូលចិត្ត តែក៏ត្រូវប្រាដកថាល្អចំពោះសុខភាពដែរ។
អ្នកជំនាញនិយាយថាកូនក្មេងគួររៀនពីការជួបជាមួយគ្រូពេទ្យ និងអាចផ្តល់ព័ត៌មានដល់គ្រូពេទ្យដោយខ្លួនពួកគេ។ ក្មេងមានអាយុ៦ឆ្នាំឡើងអាចចាប់ផ្ដើមឆ្លើយសំណួរអំឡុងពេលពិនិត្យសុខភាពបានហើយ ដូចនេះម៉ាក់ប៉ាមិនគួរឆ្លើយគ្រប់សំណួរជំនួសកូនទេ។
ទារកទើបនឹងកើតតែងបៅញឹកញាប់។ ប្រសិនជាម៉ាក់ប៉ាត្រូវដាស់កូនឲ្យបៅ ឬពួកគេបៅតិចជាងធម្មតា កូនអាចនឹងឈឺ។ ហេតុនេះហើយម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ទៅលើអាការៈមួយចំនួនដូចជាបែកញើសពេលកំពុងបៅ ការយំមានភាពខុសប្លែក ឬគេងច្រើនជាងធម្មតា។
គ្រូពេទ្យមួយចំនួនបានណែនាំថាក្មេងដែលមានទំនុកចិត្តខ្ពស់គឺជាក្មេងមានភាពសប្បាយរីករាយជាងក្មេងដទៃ។ ការមានទំនុកចិត្តលើខ្លួនឯងជួយក្មេងឲ្យធ្វើការសម្រេចចិត្តបានល្អជាងមុន។ ម៉ាក់ប៉ាអាចជួយកូនឲ្យមានទំនុកចិត្តលើខ្លួនឯងខ្ពស់បានតាមរយៈការផ្តល់ការសរសើរដល់កូនទៅលើកិច្ចការដែលគេធ្វើបានតាមវ័យរបស់គេ និងនិយាយពាក្យអរគុណទៅកាន់ពួកគេ ហើយត្រូវចំណាយពេលជាមួយកូនឲ្យបានច្រើន ជាហេតុនាំឲ្យកូនដឹងថាពួកគេសំខាន់សម្រាប់ម៉ាក់ប៉ា។
នៅពេលមិនបានអ្វីដូចចិត្ត កូននឹងចាប់ផ្ដើមស្រែក តើម៉ាក់ប៉ាគួរធ្វើយ៉ាងណាក្នុងស្ថានការណ៍នេះ? វិធីដែលល្អក្នុងការបញ្ឈប់កំហឹងកូនក្មេងគឺកុំខ្វល់ជាមួយពួកគេ។ ប្រសិនជាពួកគេនៅកន្លែងមានសុវត្ថិភាពហើយ ម៉ាក់ប៉ាអាចមើលទៅកន្លែងផ្សេង ឬធ្វើមិនចាប់អារម្មណ៍លើពួកគេ។ ក្មេងនឹងឈប់ស្រែកព្រោះពួកគេដឹងថាពួកគេមិនទទួលបានចំណាប់អារម្មណ៍ដែលខ្លួនចង់បាន។ ទោះយ៉ាងណាវិធីនេះអាចនឹងមានការលំបាកបន្តិចសម្រាប់ម៉ាក់ប៉ាក្នុងការអនុវត្តដំបូងៗ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល