backup og meta

មូលហេតុ​ ៥ យ៉ាង ប៉ាម៉ាក់​គួរ​ឧស្សាហ៍​នាំកូន​ដើរលេងក្រៅ​ផ្ទះ

មូលហេតុ​ ៥ យ៉ាង ប៉ាម៉ាក់​គួរ​ឧស្សាហ៍​នាំកូន​ដើរលេងក្រៅ​ផ្ទះ

បច្ចុប្បន្ន​កុមារ​ជា​ច្រើន​កំពុង​តែ​វក់​ជាមួយ​នឹង​ទូរសព្ទ​ ​សម្ភារៈ​អេឡិចត្រូនិក ឬ​ឧបករណ៍​កម្សាន្ត​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​មាន​នៅ​ក្នុង​ផ្ទះ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ក្មេង​ៗ​​មិន​មាន​សកម្មភាព​ច្រើន​ឡើយ។ ដោយ​សកម្មភាព​ទាំង​នេះ​ ហើយ​ក្មេង​ៗ​អាច​​ប្រឈម​មុខ​ជា​ខ្លាំង​ជាមួយ​នឹង​បញ្ហា​សុខភាព​ដូច​ជា កើន​ទម្ងន់ បញ្ហា​សាច់ដុំ និង​ឆ្អឹង ហើយ​នឹង​បញ្ហា​ទំនាក់​ទំនង​ក្នុង​ការ​ចូល​រួម​ក្នុង​សង្គម​ទៀត​ផង។ អត្ថបទ​ខាង​ក្រោម​នេះ បង្ហាញ​ពី​អត្ថប្រយោជន៍​ចំនួន​៥​ ដែល​ម៉ាក់​ប៉ា​ទាំង​ឡាយ​ គួរ​បណ្ដោយ​កូន​ឲ្យ​លេង​ខាង​ក្រៅ​ផ្ទះ​ឲ្យ​បាន​ច្រើន​។

១- ជួយ​ឲ្យ​សារពាង្គ​កាយ​កុមារ​រឹង​មាំ

សួន​កំសាន្ត​ខាង​ក្រៅ​ផ្ទះ​គឺ​ជា​កន្លែង​ល្អ​បំផុត ដែល​កុមារ​អាច​រត់​លេង​បាន​យ៉ាង​ប្រសើរ​។ ក្មេងៗ​អាច​មាន​សកម្មភាព​ជា​ច្រើន​នៅ​ខាង​ក្រៅ​ដូច​ជា លោត រត់ តោង រុញ​វត្ថុ​អ្វី​មួយ ឬ លេង​បាល់​ជា​ដើម។ រាល់​សកម្មភាព​ទាំង​នេះ គឺ​មិន​ត្រឹម​តែ​ដូច​ជា​ការ​ហាត់​ប្រាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​ជួយ​ពួក​គេ​បង្កើន​ជំនាញ​ផ្សេងៗ​ទៀត​ផង។ ការ​លេង​នៅ​ខាង​ក្រៅ​នេះ នឹង​ជួយ​កូន​យើង​​​ឲ្យ​ដុត​កាល់ឡូរី​បាន​ច្រើន ធ្វើឲ្យ​កូន​ចៀស​​ផុត​ពីការ​ធាតុ​ឡើង​ទម្ងន់​ខ្លាំង និង​ជួយ​ឲ្យ​ឆ្អឹង ​និង​សាច់​ដុំ​កាន់​តែ​រឹង​មាំ​ទៀត​ផង។

ការ​លេង​នៅ​ខាង​ក្រៅ​ពេល​ថ្ងៃ គឺ​កុមារ​នឹង​បាន​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​បាន​កាន់​តែ​ច្រើន នាំ​ឲ្យ​រាងកាយ​ផលិត​វីតាមីន D បាន​កាន់​តែ​ច្រើន ដែល​វីតាមីន​នេះ​គឺ​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ឆ្អឹង​ និង​សាច់ដុំ ហើយ​អាច​ជួយ​ឲ្យ​ចៀស​​ផុត​ពី​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ទៀត​ផង។

២-បង្កើន​ទំនាក់ទំនង​ល្អក្នុង​សង្គម

កុមារ​ដែល​លេង​នៅ​ខាង​ក្រៅ ច្រើន​មាន​ទំនាក់​ទំនង​ល្អ និង​សប្បាយ​រីករាយ​ច្រើន​នៅ​ក្នុង​សង្គម។ នៅ​ខាង​ក្រៅ​កូន​យើង​ អាច​លេង​ល្បែង​ជាមួយ​នឹង​កុមារ​ដទៃ ហើយ​អាច​ចែក​រំលែក​ និង​អាច​អភិវឌ្ឍអត្តចរិតបាន​​ល្អ ។ ក្មេង​ៗ​​អាច​រៀន​ពី​ពិភព​ខាង​ក្រៅ​នៅ​ជុំវិញ​ខ្លួន​របស់​គេ ហើយ​បង្កើត​ឬ​ស្វែង​រក​អ្វី ដែល​ថ្មី​ដើម្បី​អាច​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ប្រសើរ​ទៅ​មុខ។

ក្នុង​ការ​សិក្សា​មួយ បាន​រក​ឃើញ​ថា កុមារ​ដែល​លេង​នៅ​ខាង​ក្រៅ​ច្រើន ភាគ​ច្រើន​គឺ​មាន​ទំនាក់​ទំនង​ល្អ ហើយ​ភាគ​ច្រើន​គឺ​អាច​រៀន​ដល់​មហាវិទ្យាល័យ និង​ភាគ​តិច​ដែល​ឈាន​ដល់​ប្រើ​ប្រាស់​គ្រឿង​ញៀន ធាត់​លើស​ទម្ងន់ និង​ប្រព្រឹត្ត​អំពើ​ហិង្សា។

៣- បង្កើន​រូបារម្មណ៍​របស់​កុមារ

ក្នុង​ការ​សិក្សា​មួយ​ដែល​ផ្ដោត​លើ​ចក្ខុ​ញាណ​របស់​កុមារ បាន​រក​ឃើញ​ថា កុមារ​ដែល​ច្រើន​លេង​នៅ​ខាង​ក្រៅ គឺ​មាន​ការ​មើល​ឃើញ​ប្រសើរ​ជាង​កុមារ​ដែល​លេង​តែ​នៅ​ក្នុង​ផ្ទះ។ មួយ​វិញ​ទៀត​កុមារ​ដែល​ហៀប​នឹង​ចូល​រៀន គឺ​អាច​រៀន​អ្វី​ដែល​ថ្មី​តាម​រយៈ​អារម្មណ៍​របស់​​ពួក​គេ។ ក្មេង​​នឹង​បង្កើន​ការ​មើល​ឃើញ​តាម​រយៈ​មើល​សត្វ​ដែល​នៅ​ជុំវិញ ឈប់​កាន់​នឹង​ហិត​ក្លិន​ផ្កា ឮសំឡេង​ផ្សេងៗ ដូច​ជា​ដំណក់​ទឹក​ធ្លាក់ និង​អាច​បេះ​ញ៉ាំ​ផ្លែ​ឈើ​ផ្សេងៗ។ ផ្ទុយ​ទៅ វិញ ចំពោះ កុមារ​ដែល​នៅ​ក្នុង​ផ្ទះ ញាណ​ដែល​ពួក​គេ​ទទួល​បាន គឺ​មាន​តែ​ស្ដាប់ និង​មើល​ប៉ុណ្ណោះ។

៤- បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់

ក្មេងៗ​ដែល​លេង​នៅ​ខាង​ក្រៅ​ជា​ប្រចាំ ​គឺ​ច្រើន​ចង់​ដឹង​ចង់​ឃើញ​ដោយ​ខ្លួន​ឯង ហើយ​ទំនង​ជា​នៅ​ជាប់​នឹង​ការងារ​ដែល​ចង់​ដឹង​ឮនេះ​រយៈពេល​យូរ​ទៀត​។ ផ្ទុយ​ទៅ​វិញ កុមារ​ដែល​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ក្នុង​ផ្ទះ​ជាមួយ​ការ​ប៉ះពាល់​តិច​​តួច​​ទៅ​​នឹង​សកម្ម​ភាព​​ខាង​ក្រៅ​ ហើយ​ពួក​គេ​អាច​មាន​សកម្មភាព​ដោយ​ចម្លង​តាម​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​តាម​ ការ​បង្ហាញ​តាម​ទូរទស្សន៍​ឬ​អ៊ីនធឺណេត​ប៉ុណ្ណោះ ពួក​គេ​មិន​អាច​បង្កើត​ ឬ​រក​ឃើញ​សកម្មភាព​ថ្មី​ដែល​មាន​នៅ​ខាង​ក្រៅ​ឡើយ។​

៥-លូត​លាស់​ដោយ​សប្បាយ​រីក​រាយ និងមាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង

ពន្លឺ​នៅ​ខាង​ក្រៅ​ជួយ​រំញោច​ក្រពេញ Pineal ដែល​ជា​ ផ្នែក​នៃ​ខួរ​ក្បាល​​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹង​មាំ​ និង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​រីករាយ។ ការ​ចំណាយ​ពេល​ក្នុង​ធម្មជាតិ ក៏​ជួយ​កុមារ​មាន​អារម្មណ៍​រីក​រាយ​កាន់​តែ​ច្រើន ហើយ​ក្មេង​ក៏​អាច​យល់​ពី​បរិស្ថាន​នៅ​ជុំវិញ ហើយ​ពេល​ពួក​គេ​ធំ​ឡើង​​នឹង​អាច​មាន​អារម្មណ៍​ស្រលាញ់​ធម្មជាតិ​​​ផង​ដែរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/how-to-raise-happy-kids-4176629

Top 5 benefits of children playing outside

កំណែ​ប្រែបច្ចុប្បន្ន

12/10/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ

ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម