backup og meta

បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Feb 06, 2020

    បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ

    ករណី​លង់​ទឹក ងាយ​នឹងកើត​​លើ​ក្មេងៗណាស់ ទោះ​ទឹករាក់​ក៏ដោយ ក៏​អាច​លង់​ដែរ។ ប៉ាម៉ាក់គួរ​ស្វែង​យល់​ពី​អាការៈ និង​វិធីសង្គ្រោះ​បឋម​ ដើម្បីជួយ​ក្មេងឲ្យបាន​ទាន់​ពេល។

    ១- អ្វី​ជា​សញ្ញា​លង់​ទឹក?

    លង់ទឹក​ សំដៅ​នៅ​ពេល​សួត​ពេញ​ដោយ​ទឹក ធ្វើ​ឲ្យ​​ជន​រង​គ្រោះសន្លប់​បាត់​ស្មារតី ​មិន​កម្រើក ​មិន​មាន​សកម្មភាព​នៅ​ក្នុង​ទឹក។ ពេល​ខ្លះ ករណី​​លង់​ទឹក ជា​ហេតុការណ៍​កើត​ឡើង​យ៉ាង​​ស្ងៀម​ស្ងាត់ ជន​រង​គ្រោះ​​អាច​មាន​អាការៈ​ល្ហិតល្ហៃ អណ្ដែត ឬ​លិច​ក្នុង​ទឹក ទាំងមិនដឹងខ្លួន។

    មនុស្ស​លង់​ទឹក ជា​ទូទៅ​ក្បាល​នឹង​លេច​ចេញ​លឹមៗ​នៅ​លើ​ផ្ទៃ​ទឹក ហើយ​មាត់​របស់​គេ​ច្រើន​បើក​ធំ។ ជន​រង​គ្រោះ​ច្រើន​តែ​ព្យាយាម​ដើម្បី​ផ្ងារ​ឡើង ការដកដង្ហើម​របស់​ជន​រង​គ្រោះ​​លឿន​ៗ តែ​ខ្លីៗ ហើយ​ភ្នែក​បើក​ធំៗ និង​មាន​អារម្មណ៍​ភ័យ​ខ្លាច។ បើ​សិន​គេ​នៅ​តែ​បង្ខំ​ហែល​ទឹក នោះ​កម្លាំង​គេ​នឹង​ចុះ​ខ្សោយ ធ្វើ​ឲ្យ​មិនអាចហែល​បាន ឬ​ហែល​ផុត​គ្រោះ​ថ្នាក់នោះ​ឡើយ។

    ២- វិធី​សង្គ្រោះ​ ពេល​​​មនុស្ស​លង់​ទឹក

    – វិធី​​សង្គ្រោះ៖ ត្រូវ​ចាប់​ផ្ដើម​បញ្ចូល​ដង្ហើម​តាម​មាត់​ និង​មាត់​ភ្លាមៗ កាន់​តែ​លឿន​កាន់​តែ​ល្អ សង្កត់បេះដូង ដើម្បី​ឲ្យ​ចលនា​ឈាម​រត់​ទៅ​កាន់​ខួរ​ក្បាល ដើម្បី​ខួរ​ក្បាល​ទទួល​បាន​អុក​ស៊ី​ហ្សែន​។ ត្រូវសង្កត់​បេះដូង ៣០ ដង ទើប​បញ្ចូលដង្ហើមតាម​មាត់ ២ ដង ដោយ​វិធី​នេះ​ត្រូវ​ធ្វើ​ភ្លាម​ៗ ទោះ​ជា​នៅ​លើ​ទូក កំពុង​ពាក់​អាវ​សង្គ្រោះក៏​ដោយ ឬ​នៅ​ពេល​យើង​បាន​ជួយ​​យក​ជន​រង​គ្រោះ​មក​ដល់​កន្លែង​គោក ឬ​មាន​ទឹក​រាក់។ ប្រសិន​បើ​ជន​រង​គ្រោះ​ជាក្មេង វិធី​សង្គ្រោះ​នេះ​ គួរ​​ធ្វើ​រហូត​ទាល់​តែ​ទៅ​ដល់​មន្ទីរពេទ្យ ជា​ពិសេស​ បើ​ក្មេងនៅ​ក្នុង​ទឹក​យូរ (​ពិសេស​ទឹក​ត្រជាក់​ខ្លាំង)។

    – របួសក៖ ​បើ​ជន​រង​គ្រោះ​មាន​របួស​ក (ឧទាហរណ៍​របួស​ក ​ដោយ​សារ​គ្រោះថ្នាក់ហក់ចូលទឹក​) ត្រូវ​ការពារ​ផ្នែក​ក កុំ​ឲ្យ​បត់ ​ឬ​បង្វិល។ តែ​បើ​ជន​រង​គ្រោះ​ជា​ក្មេង​វិញ និងនៅ​ក្នុង​ទឹក​នៅ​ឡើយ គួរ​ជួយ​ឲ្យ​គាត់​បណ្ដែត​ខ្លួន​លើ​ទឹក រហូត​ទាល់​តែ​ដាក់​ក្ដារ​ជំនួយ​ឆ្អឹង​ខ្នង (Spine board)  ឬ​ត្រូវ​ចាំ​រហូត​ទាល់​តែ​មាន​មនុស្ស​មក​ជួយ​យក​គាត់ ​ដោយ​ទ្រ​ក្បាល​ និង​ខ្នង។

    – ក្អួត៖ អាការ​ក្អួត ​តែង​កើត​ឡើង​ធម្មតា ​នៅ​ពេល​ពោះយើង​ពេញ​ដោយ​ទឹក​ ដែល​យើង​បាន​ផឹក​អំឡុង​ពេល​កំពុង​លង់។ ​បើ​ក្អួត ត្រូវ​ប្រញាប់​បង្វែរ​ក្មេង​ទៅ​ផ្នែក​ម្ខាង ឬ​ឲ្យ​ឱន​មុខ​ចុះ​ក្រោម និង​ព្យាយាម​ការពារ​កុំ​ឲ្យ​ទឹក​ចូល​ក្នុង​សួត។ សួត ​ជាទូទៅ​ គឺ​មិន​មាន​ទឹក​ទេ​ ដោយ​សារ​ការ​ការពារ​ពីសន្ទះ​បំពង់​សំឡេង។ ត្រូវ​ចៀស​វាង​ការ​ដាក់សម្ពាធ​ទៅ​លើ​ពោះ​អំឡុង​ពេល​កំពុង​​សង្គ្រោះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យកើត​ជំងឺ​ក្អួត​បាន។

    លង់ទឹក Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • ក្មេង​អាយុ​ប៉ុន្មាន​ទើប​អាច​លេប​ថ្នាំ​គ្រាប់​បាន?
    • បើ​អូនៗ​របួស​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

    ៣- ត្រូវ​ធ្វើម៉េច ដើម្បីចៀស​វាង​ពី​ការ​លង់​ទឹក?

    – មិន​ត្រូវ​បណ្ដោយ​ក្មេង​ក្រោម​អាយុ ៣ ​ឆ្នាំ លេង​ទឹក​ដោយ​គ្មាន​មនុស្ស​ធំ​នៅ​ក្បែរ​ជា​ដាច់​ខាត។ ក្មេង​តូច​ៗ​ទើប​ចេះ​ដើរ ក៏​អាច​លង់​ទឹក​ ទោះ​​ទឹក​មាន​ជម្រៅត្រឹម ៥ សង់ទីម៉ែត្រក៏​ដោយ។

    – មិន​ត្រូវ​ទុក​ឲ្យ​ក្មេង​ទើប​​ចេះ​ដើរ នៅ​ជិតធុង​ទឹក​ចំណុះចាប់​ពីប្រហែល ១៩​ លីត្រ ដោយ​គ្មាន​មនុស្ស​ធំ​នៅ​ជិត​ឡើយ ព្រោះ​ក្មេង​ចូល​ចិត្ត​អើត​មើល​អ្វី​ដែល​នៅ​ក្នុង​នោះ ​ហើយបើ​ធ្លាក់​ចូល​ ហើយ​លង់​ទឹក​នោះ ​នឹង​ពិបាក​​ចាក់​ទឹក​​ក្នុងធុង​ធំ​បែប​នេះ​ចេញ​ណាស់។

    – មិន​ត្រូវ​ទុក​ក្មេង​​មិន​ចេះ​ហែល​ទឹក ​ឲ្យ​នៅ​ជិត​អាង​ទឹក​ដោយ​គ្មាន​មនុស្ស​ធំនៅ​ក្បែរ​ទេ ព្រោះ​ក្មេង​ភាគ​ច្រើន​លង់​ទឹក​នៅ​ក្នុង​អាង​ទឹក​តាម​ផ្ទះ ច្រើន​ជាង​តាម​មាត់​សមុទ្រ ឬ​អាង​ទឹក​សាធារណៈ។

    – មិន​ត្រូវ​ទុក​ក្មេង​ឲ្យ​នៅ​ជិត​កន្លែង​ស៉្បា ឬ​អាង​ទឹក​ក្ដៅ​ដោយ​គ្មាន​​មនុស្ស​ធំ​ឡើយ។ គ្រោះ​ថ្នាក់​អាច​មិន​ត្រឹម​តែ​លង់​ទឹក​ប៉ុណ្ណោះ​ទេ អាច​មានក្មេង​អាច​ជាប់​ក្នុង​បំពង់​បង្ហូរ​ខ្យល់​ និងមាន​​កម្ដៅក្ដៅ​ខ្លាំង​ទៀត​ផង។

    – ត្រូវ​សាក​ល្បង​រៀបចំ​ពេលបង្រៀន​កូន​ឲ្យ​ចេះ​ហែល​ទឹកមុន​អាយុ ៨​ ឆ្នាំ (ក្មេង​ៗ​ទូទៅ​ចាប់​ផ្ដើម​អាច​រៀន​បាន​ពី​អាយុ ៤​ឆ្នាំ)។

    – ត្រូវ​ប្រយ័ត្ន​ចំពោះ​ក្មេង​គ្រប់​វ័យ ដោយ​ពិនិត្យ​មើល​ជម្រៅ​ទឹក មុន​នឹង​ឲ្យ​ពួក​គេ​លេង និង​ចៀស​វាង​កុំ​ឲ្យ​ពួក​ក្មេងមុជ​​ចូល​ទៅ​ក្នុង​បាត​អាង​ទឹក។

    – ត្រូវ​​ប្រយ័ត្នចំពោះ​ក្មេង​ កុំ​ឲ្យ​ពួក​គេ​ទប់​ដង្ហើម​ ហើយ​នៅ​ក្រោម​ទឹក​យូរ​ពេក ធ្វើ​បែប​នេះ​ អាច​នាំឲ្យ​គេ​សន្លប់​នៅ​ក្រោម​ទឹក​បាន។

    – ត្រូវ​​ប្រយ័ត្ន ទើប​ចេះ​ហែល​ទឹក​ថ្មីៗ កុំ​ឲ្យ​ហែល​ទឹក​តែ​ម្នាក់​ឯង ​ត្រូវ​មាន​គ្នាហែល​ជា​មួយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Feb 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម