backup og meta

អូនៗអាចងើបតោងឈរនៅអាយុប៉ុន្មាន? ម៉ាក់ប៉ាគួរប្រយ័ត្នអ្វីខ្លះ?

អូនៗអាចងើបតោងឈរនៅអាយុប៉ុន្មាន? ម៉ាក់ប៉ាគួរប្រយ័ត្នអ្វីខ្លះ?

ជា​ទូទៅ​កុមារ​ទាំង​អស់​តែង​តែមាន​ការ​វិវត្ត​​លើ​រាង​កាយ​តាម​លំដាប់ ​ដែលប៉ាម៉ាក់​​​អាច​ដឹង​ជា​មុន​បាន។ ឧទាហរណ៍​​កូន​យើង​​អាច​​ចេះ​ក្រឡាប់​មុន​ពេល​​​ចេះ​​វារ ឬ​កូន​​​អាច​​អូស​​វត្ថុ​មួយ ​ទៅ​វត្ថុ​មួយ​ទៀត​បាន​មុន​ពេល​ដែល​ពួក​គេ​អាច​ដើរ និង​លោត​ដោយ​គ្មាន​ជំនួយ​ពី​យើង​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​មែន​គ្រប់​កុមារ​ទាំង​អស់​សុទ្ធ​តែអាច​វិវត្តតាម​លំដាប់​លំដោយ​បែប​នេះ​ដែរ។ វា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​កូន​ឲ្យ​មាន​ការ​វិវត្ត​ទាំង​នេះ។

១- តើពេលណាទើបកូនតូចយើង​រៀនងើបឈរ និងដើរ?

នៅ​ពេល​កូន​យើង​​មាន​អាយុ ១៨ខែ​ ពួក​គេ​នឹង​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​តោង​ឈរ។ នៅ​ពេល​នេះ​ ពួក​គេ​ក៏​​រៀន​ពី​របៀប​ដើរ​រួច​ជា​ស្រេច​ដោយ​ធ្វើ​ការ “ រុញ​ច្រាន” នូវ​វត្ថុ​ផ្សេង​ៗ។ អូនៗ​​អាច​នឹង​មាន​ការ​រំភើប និង​រីក​រាយ​ក្នុង​ការ​រក្សា​លំនឹង​ដោយ​ការ​តោង​នឹងរបស់​អ្វី​មួយ​ ឬ​តោង​នឹង​ជញ្ជាំង​​​ទាប​ៗ និង​ការ​ដើរ​តែ​ឯង។ អូនៗ​ក៏​នឹង​ចូល​ចិត្ត​ក្នុង​ការ​តោង​ឡើង​ខ្ពស់​ហើយ​បន្ទាប់​មក​​​អាច​មើល​ឃើញ​ពី​ពិភព​លោក​នៅ​ទីតាំង​ដែល​ពួក​គេ​បាន​នៅ។

អត្ថបទពាក់ព័ន្ធ៖

ប៉ា​ម៉ាក់​​អាច​សម្គាល់​ឃើញ​កូន​វារ​ឡើង​លើ​កៅអី​ បន្ទាប់​មក​បង្វែរ​ខ្លួន​មើល​ជុំ​វិញ​រួច​អង្គុយ​ចុះ​វិញ។ យើង​​ក៏​កុំ​ភ្លេច​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​សមិទ្ធិ​ផល​របស់​កូន​​ផង​ ព្រោះ​កូន​អាច​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពីយើង​​បាន។ អ្វី​ដែល​សំខាន់​នោះ​គឺយើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រក្សា​របស់​នៅ​ផ្ទះ​​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​តូច​​ដើរ​​លេង​ក្នុង​ផ្ទះ។ ​វា​អាច​មាន​គ្រោះ​ថ្នាក់​​បាន​នៅ​ពេល​ដែល​កូន​​ឡើង​ទៅ​លើ​គ្រឿង​សង្ហារឹម​ ដើម្បី​មើល​ទៅ​ខាង​ក្រៅ​បង្អួច ឬ​បើក​ទ្វារ​ជំហរ។ ការ​រៀន​ដើរ និង​ការ​រក្សា​ជំហរ​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​លូត​លាស់​លើ​រាង​កាយ​របស់​កូន​ ​ដូច​ជា​ឲ្យ​មាន​ភាព​រឹង​មាំ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​អភិវឌ្ឍ​ដល់​ផ្នែក​ផ្លូវ​ចិត្ត និង​ជួយ​ដល់​ការ​រំញោច​ខួរ​ក្បាល​ផង​ដែរ។

២- ការលើកទឹកចិត្តឲ្យកូនចេះតោងងើបឈរ និងចេះរក្សាជំហរដោយមានសុវត្ថិភាព

នៅ​ពេល​ដែល​កូន​យើង​ចាប់​ផ្តើម​រៀន​ចេះ​ងើប​ឈរ​ដើរ និង​ចេះ​រក្សា​ជំហរ​នោះ​ ការ​មាន​ដុំ​ពក ស្នាម​ជាំ និង​ការ​មាន​របួស​តិច​តួច​​គឺ​មិន​អាច​ចៀស​ផុត​បាន​ទេ។ អ្វី​ដែល​​ត្រូវ​ធ្វើ​នោះ ​គឺ​ត្រូវ​ប្រាកដ​ថា​​យើងនៅ​ជិតកូន​​គ្រប់​ពេល​វេលា​ ហើយ​ព្យាយាម​មើល​​កុំ​ឲ្យ​កូន​ធ្វើ​អ្វី​ដែល​មាន​គ្រោះ​ថ្នាក់​ទាំង​នៅ​ផ្ទះ ឬ​នៅ​សួន​កុមារ។

នៅ​ក្នុង​ផ្ទះ​យើង​​ត្រូវ​រៀប​ចំ​ទុក​គ្រឿង​សង្ហារឹម​ដែល​ទាបៗ​​ឲ្យ​នៅ​ឆ្ងាយ​ពី​បង្អួច ​ដើម្បី​កុំ​ឲ្យ​កូន​តោង​ចេញ​ទៅ​ក្រៅបាន។ យើង​ក៏​កុំ​ភ្លេច​ទប់​នូវ​គ្រឿង​សង្ហារឹម​ណា​ដែល​អាចដួល​​រំលំ​ឲ្យ​នៅ​ជាប់​ជញ្ជាំង​ មាន​ដូច​​ជា​តុ​ដាក់​សៀវ​ភៅ​ជាដើម​ ព្រោះ​កូន​តូច​របស់​យើង​​អាច​នឹង​ប្រើ​វា​ដើម្បី​ជា​ជណ្ដើរ​តោង​ឡើង។ ប៉ាម៉ាក់​ថែម​ទាំង​អាច​ជួយ​កូន​​ឲ្យ​មាន​ជំហរ​ក្នុង​ការ​ដើរ​នៅ​លើ​ផ្ទៃ​ផ្សេង​ៗ​ដូច​ជា​នៅ​លើ​ស្មៅ ដី​ខ្សាច់ និង​បន្ទះ​ឈើ​ជាដើម។

យើង​គួរ​តែ​ឧស្សាហ៍​យក​កូន​តូច​​​ទៅ​លេង​នៅ​សួន​ ឬ​សួន​កុមារ​ឲ្យ​បាន​ទៀង​ទាត់​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កូន​​ក្នុង​ការ​ដើរ​ផ្សង​ព្រេង។ យើង​អាច​ជំរុញ​កូន​ក្នុងការ​លេង ​វារ​លើ​សំបក​កង់​ធំ​ៗ​ នៅ​ក្នុង​ឧទ្យាន ឬ​ជិះ​កង់​លេង​ជុំ​វិញ​ពី ព្រោះ​សកម្មភាព​ទាំង​នេះ​អាច​មាន​ប្រយោជន៍ និង​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​បាន។ ប្រសិន​បើ​យើង​​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​នៅ​លេង​ទីធ្លា​ជាមួយ​កូន​​យើង​​អាច​លេង​ល្បែង​ខ្លះ​នៅ​ក្នុង​ផ្ទះ​បាន​ដូច​ជា​ការ​លេង​ជាមួយ​នឹង​ខ្នើយ និង​ភួយ​បាន​ ជា​ពិសេស​​អាច​លេង​ល្បែង​សាង​សង់​ភ្នំ ឬ​ការ​បោះ​ថ្ម​នៅ​លើ​ដី​ខ្សាច់ ឬ​ការ​សង់​ស្ពាន​ឆ្លង​ទន្លេ​បាន​ ឬ​​ជា​ការ​លើក ការ​ដើរ ឬ​ការ​ឈរ​តម្រង់​ជួរ​ជាដើម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Climbing and balancing: Toddler development. http://www.babycentre.co.uk/a556907/climbing-and-balancing-toddler-development. Accessed February 26, 2017.

កំណែ​ប្រែបច្ចុប្បន្ន

27/08/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គ្រាប់ធញ្ញជាតិល្អចំពោះកូន តែបើមិនប្រយ័ត្នបែរជាបង្កគ្រោះថ្នាក់ទៅវិញ!

ម៉ាក់ៗមើលម៉េចទើបដឹងថា​អូនៗជួបបញ្ហាទល់លាមក?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម