backup og meta

សញ្ញាបង្ហាញថា យើងជាប៉ាម៉ាក់ចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក

សញ្ញាបង្ហាញថា យើងជាប៉ាម៉ាក់ចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក

យើង​ប្រហែល​ជា​ធ្លាប់​ឮ​ហើយ​ពី​ការ​ចិញ្ចឹម​កូន​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក (helicopter parenting)​ និង​ការ​គ្រប់​គ្រង​ពី​ប៉ាម៉ាក់​ជា​ជាង​បណ្តាយ​ឲ្យ​កូន​រៀន​ធ្វើអ្វី​ដោយ​ខ្លួន​ឯង ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​បកស្រាយ​លម្អិត​អំពី​អ្វី​ជា​ការ​ចិញ្ចឹម​កូន​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក?

តើ​សញ្ញា​អ្វីខ្លះ​ដែល​បញ្ជាក់​ថា យើង​ជា​ប៉ាម៉ាក់ដែល​ចិញ្ចឹម​កូន​គ្រប់​គ្រង​កូន​ហួស​ហេតុ​ពេក (Helicopter parents)? តើ​ការ​ចិញ្ចឹម​កូន​បែប​នេះ​ប៉ះពាល់​អ្វីខ្លះ​ដល់​ការ​អភិវឌ្ឍ​កូន?  ហើយ​តើ​ប៉ាម៉ាក់​គួរ​ចិញ្ចឹម​កូន​បែប​ណា​ទើប​កូន​មាន​ភាព​រឹង​ប៉ឹង​ដើម្បី​ជំនះ​ឧបសគ្គ​ដើម្បី​ឲ្យ​កូន​យើង​ចាប់​យក​ឱកាស​នា​ពេល​អនាគត​បាន?

តើ​អ្វី​ទៅ​ជា​ការ​ចិញ្ចឹម​កូន​ដោយ​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក (Helicopter parenting)?

ការ​ចិញ្ចឹម​កូន​ដោយ​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក ( Helicopter parenting) គឺ​ពាក់ព័ន្ធ​នឹង​កម្រិត​នៃ​ការ​យកចិត្ត​ទុកដាក់ ដែល​អាច​ផ្តល់​ជា​សម្ពាធ​ដល់​កូនៗ ជា​ជាង​ផ្តល់​ទំនុក​ចិត្ត​ដល់​ពួក​គេ។ Helicopter Parenting នេះ​សំដៅ​លើ​ប៉ាម៉ាក់​ដែល​ចិញ្ចឹម​កូន​ដោយ​គ្រប់គ្រង​កូន​គ្រប់​ពេល​វេលា​ទាំង​អស់។ នេះ​គឺ​ផ្តើម​ពី​ការ​ផ្តល់​ដំបូន្មាន​រហូត​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ជំនួស​កូន ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ាម៉ាក់​ហាក់​ដូច​ជា​ជ្រៀត​ជ្រែក​ចូល​ក្នុង​ជីវិត​កូន​ហួស​ហេតុ​ពេក។

អ្នក​ជំនាញ​បាន​លើកឡើង​ថា ការ​ចិញ្ចឹមកូន​ដែល​មាន​ទំនោរ​ទៅ​រក​ការការពារ​ហួស​ហេតុ​ពេក ( Helicopter parenting) គឺជា​ឥរិយាបទ ឬ​សកម្មភាព​ដែល “មិន​អាច​ជួយ​កូន​ឲ្យ​ចេះបត់​បែន​តាម​កាលៈទេសៈ’នោះ​ទេ។ ជា​ញឹកញាប់​ប៉ាម៉ាក់​ដែល​ការពារ​កូន​ជ្រុល​ពេក​នឹង តាម​កូន​គ្រប់​ពេល រហូត​ដល់​ជ្រៀត​ជ្រែក​គ្រប់​សកម្មភាព​ដែល​កូន​ធ្វើ។

ផលប៉ះពាល់​នៃ​ការ​ចិញ្ចឹមកូន​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួសហេតុ​ពេក ទោះបី​ជា​ការ​ចិញ្ចឹមកូន​ដោយ​ការពារ​ហួសហេតុ​ពេក​នេះ ដោយសារ​បំណង​ល្អ​របស់​ប៉ាម៉ាក់​ក៏ដោយ ការ​ធ្វើបែបនេះ​នឹង​មាន​ផ្តល់​ផល​ប៉ះពាល់​ដល់​កូន​ទៅ​វិញ។ យោង​តាម​អ្នក​ជំនាញ និង​ស្ថិតិ1 ​របស់​ការ​ចិញ្ចឹ​មកូន​បែប​ការពារ​កូនហួសហេតុ​ពេក​នេះ កូន​ស្ថិត​ក្នុង​ហានិភ័យ​នៃ​បញ្ហា​ការ​អភិវឌ្ឍ​អាកប្បកិរិយា​នៅ​ពេល​ដែល​កូនធំ​ឡើង។

អត្ថបទពាក់ព័ន្ធ៖

បើការ​ចិញ្ចឹម​កូន​ដោយ​ការពារ​ហួសហេតុ​ពេក​នេះ​រឹតតែ​មាន​សភាព​ធ្ងន់ធ្ងរ​នោះ កូន​របស់​យើង​នឹង​អាច​ក្លាយ​ជា៖

– ភ័យខ្លាច និង​បាក់​ទឹកចិត្ត៖ ប៉ាម៉ាក់​បង្ខំ​ឲ្យកូន​ធ្វើអ្វី​ដែល​កូន​មិន​អាច​ធ្វើ​មិនបាន ក្រោយ​មក​ធ្វើ​ឲ្យ​កូន​ចេះ​រិះគន់​ខ្លួន​ឯង​លើ​កំហុស​តិចតួច​ដែល​ពួកគេ​បាន​ធ្វើ។ នេះ​ជា​មូលហេតុ​ដែល​កូន​ចាប់ផ្តើម​កើត​មាន​ភាព​ភ័យខ្លាច និង​បាក់ទឹក​ចិត្ត​បន្តិច​ម្តងៗ។

– ចាប់​ផ្តើម​ខ្វះ​ទំនុក​ចិត្ត​លើខ្លួន​ឯង៖ ការសិក្សា2 បង្ហាញ​ថា​កូន​ដែល​ប៉ាម៉ាក់​មិនសូវ​ឲ្យ​ឱកាស​ឲ្យពូកគេ​កែ​លំអ តាម​រយៈ​ការ​សាកល្បង​នឹង​កំហុស ពួកគេ​នឹង​គិតថា​ពួកគេ​គ្មាន​តម្លៃ។

– ការ​ឃុំ​គ្រងហួស​ហេតុពេក៖ ធ្វើអ្វី​គ្រប់​យ៉ាង​ឲ្យកូន មិន​ឲ្យ​កូន​រៀន​ដោះស្រាយ​បញ្ហាដោយ​ខ្លួនឯង យើង​បង្កើត​ស្ថានភាព​ដែល​មិន​ផ្តល់​ឯករាជ្យ​ដល់​កូន។ ការ​ប្រឈម​មុខ​ការ​លំបាកខ្លះ គឺល្អ​ចំពោះ​កូន ព្រោះ​វាជួយ​ឲ្យកូន​រៀន​អ្វីថ្មី និង​ចេះបទ​បែនមិន​ថា កាលៈទេសៈ​បែបណា​នោះទេ។

– កាច និង​គ្មាន​ភាព​អត់ធ្មត់​ជាមួយ​មិត្តភក្តិ៖ ដោយសារ​តែ​ប៉ាម៉ាក់​ប្រើអំណាច និង​គ្រប់គ្រង​ជីវិតកូនៗ​ពេក អាច​ធ្វើឲ្យ​គេគិតថា​ពួកគេ​មិន​អាច​គ្រប់គ្រង និង​ពឹងផ្អែក​លើខ្លួន​ឯង​បាន។ កូនយើង​នឹង​គិត​ថា​មាន​តែយើង​ទេ​ដែល​អាច​ផ្តល់​ដំណោះស្រាយ​ដល់​ពួកគេ​បាន បើ​ទោះបី​ជាពួកគេ​ពេញ​វ័យ​ហើយ​ក៏ដោយ ក៏​ពួកគេទៅ​រកយើង​ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេដែរ។ ការធ្វើ​បែបនេះ​ជះ​ឥទ្ធិពល​ដល់​កូន​ហើយ​ធ្វើកូន​ក្ក្លាយជាឆាប់ឆេវឆាវ3ពេល​និយាយ​ជាមួយ​មិត្តភក្តិ។

– ការលើសទម្ងន់៖ ប៉ាមាក់​ដែល​ការពារ​កូន​ហួសហេតុ​ពេក​ ទំនោរ​កម្រិត​ការ​លេង​សកម្មភាព​ខាង​ក្រៅ​របស់កូន (ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ភាគច្រើន)។ ធ្វើដូចនេះ​កូន​នឹង​ចំណាយ​ពេល​ក្នុង​ផ្ទះ ពេល​ទូរទស្សន៍ ឬ​កុំព្យូទ័រ​ច្រើន ហើយ​បាត់បង់​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​សង្គម និង​លំហាត់​ប្រាណ។

អត្ថបទពាក់ព័ន្ធ៖ 

សម្រាប់​ប៉ាម៉ាក់​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ការពារ​ហួស​ហេតុ​ពេក វីធី​ខាងក្រោម​អាច​ជា​គន្លឹះ​សម្រាប់យើង៖

កុំដាក់​ពិន័យ​លើ​កូន​នៅ​ពេល​មាន​កំហុស៖

– ជឿជាក់​លើ​កូន​ជាមួយ​កិច្ចការ​ដែល​សមស្រប​តាម​អាយុ និង​ការ​អភិវឌ្ឍ​កូន។

– បង្រៀន​នូវ​ជំនាញ​ដែល​គេត្រូវការ​ដើម្បី​ឲ្យ​ពួកគេ​អាច​បំពេញ​ការងារ​បាន​ជោគជ័យ

– លើក​ទឹកចិត្ត​ឲ្យ​កូនកុំ​ឲ្យខ្លាច​ខុស ហើយ​ត្រៀម​ខ្លួន​ដើម្បី​បង្រៀន​កែ​តម្រូវ​ពេល​កូន​ធ្វើ​ខុស។

– អ្នក​គ្រាន់​តែ​អង្កេត​មើល​កូន​សិន! បណ្តោយ​ឲ្យ​កូន​យើង​រៀន​ប្រឈម និង​ដោះស្រាយ​បញ្ហា​ក្នុង​ស្ថានភាព​ដែល​លំបាក​ដោយ​ខ្លួនឯង​មុន​ពេល​យើង​ចូល​ទៅអន្តរាគមន៍

– បណ្តោយ​ឲ្យ​កូន​យើង​ទទួល​បាន​បទពិសោធ​ដោយរៀន​ធ្វើអ្វី​ដោយ​ខ្លួនឯង​អាច​បណ្តាល​ឲ្យ​កូន​យើង​មាន​របួស​ស្រាល​តិចតួច។ គោល​បំណង​គឺ​បង្រៀន​កូន​មេរៀន​ជីវិត​ដែល​អាច​ឲ្យ​កូន​មាន​ភាព​រឹងប៉ឹង​ដើម្បី​ជម្នះ​ឧបសគ្គ។ សូម​ចងចាំ​ថា យើង​នឹង​ការពារ​តាម​អ្វី​ដែល​ពួក​គេ​ត្រូវការ តែមិនមែន​ការពារគ្រប់​ជំហាន​នោះ​ទេ។

ការ​បើកចិត្ត​ឲ្យ​ទូលាយ​ដើម្បី​បង្កើត​នូវ​ទំនា​ក់ទំនង

– ស្តាប់​កូន​ដោយ​យក​ចិត្តទុកដាក់ ជា​ពិសេស​ពេល​កូន​ជួប​ឧបសគ្គ ។ គាំទ្រ​កូន​នៅ​ពេល​កូន​និយាយ ហើយ​ឲ្យ​កូន​បញ្ចេញ​អារម្មណ៍​របស់​គេ។ បន្ទាប់​មក​បង្រៀន​កូន​ឲ្យ​ចេះ​រំងាប់​អារម្មណ៍ និង​ស្វែង​រក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។

– ធ្វើ​ឲ្យ​កូន​ប្រាកដ​ក្នុង​ចិត្ត​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​មុន​នឹង​ជួយ​គេ​ដោះស្រាយ​បញ្ហា។

– និយាយ​ជាមួយ​កូន​ជាមួយ​នឹង​រឿង​ដែល​អាច​ជំរុញ​ការ​រៀន​ជំនាញ​នៃ​ការ​គិត និង​ដោះស្រាយ​បញ្ហា។

– បង្ហាញ​ភាព​ទន់ខ្សោយ ហើយ​ឲ្យ​កូន​អ្នក​ឃើញ​នូវភាពលំបាករបស់អ្នក4 នេះ​បង្រៀន​កូន​ឲ្យ​មាន​ភាព​រឹងប៉ឹង​មិន​ព្រម​ចុះចាញ់ ដែល​អាច​ជួយ​ឲ្យ​កូន​ជោគជ័យ​នា​ពេល​អនាគត។

ឲ្យ​កូន​រៀន​ធ្វើអ្វី​ដោយ​ខ្លួន​ឯង

– ពន្យល់​ប្រាប់​កូន​ថា ឧបសគ្គ​អាច​ជា​ឱកាស​សម្រាប់​រៀន និង​ការ​សហការ

– បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ដំណើរ​ការ​នៃ​ការ​ធ្វើ​ប្រសើរ​ជាង​លទ្ធផល

– ឲ្យ​កូន​រៀន​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ព្រោះ​វាជួយកូន​ឲ្យ​មាន​ស្មារតី​រឹងប៉ឹង ។ ឲ្យ​កូន​សាកល្បង​សមត្ថភាព​ដែន​កំណត់​របស់​គេ។ អបអរ​លើកទឹក​ចិត្ត​សម្រាប់​ភាព​ប្រឹងប្រែង​តស៊ូ មិនមែន​សម្រាប់​តែ​ជោគជ័យ​តែ​មួយ​មុខ​គត់​ទេ ជា​ពិសេស​នៅ​ពេល​កូន​មិន​ព្រមចុះ​ចាញ់​ក្នុង​ស្ថានភាព​លំបាក។

ប៉ាម៉ាក់​គ្រប់រូប​ត្រូវ​ចាំថា វា​មិនមែន​ជា​បញ្ហា​នោះ​ទេ ដោយ​គ្រាន់​តែ​ការពារ​កូន ឬ​ជួយ​ដោះស្រាយ​បញ្ហា​ជីវិត​ផ្ទាល់ខ្ឡួន​របស់​កូនៗ។ ប៉ុន្តែ​វា​មិនអាច​ទៅរួច​ទេ ដែល​យើង​ត្រូវ​ការពារ​កូន និង​ផ្តល់​ដំបូន្មាន​គ្រប់​ពេល​វេលា​រហូត​នោះ។ ប៉ា​ម៉ាក់​ត្រូវ​បណ្តាយ​កូន​ខ្លះ ទើប​អាច​ជួយ​ឲ្យ​កូន​មាន​ភាព​រឹងប៉ឹង​ដើម្បី​ជម្នះ​ឧបសគ្គ និង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ចាប់​យក​ឱកាស​នា​ពេល​អនាគត!

តើ​មាន​ចម្ងល់​អ្វី​ផ្សេង​ទៀត  ? សូម​ចុចនៅ​ទីនេះ ដើម្បី​ស្វែង​យល់​បន្ថែម

នាំមកជូនដោយ៖ Aptaclub​ Cambodia

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ឯកសារយោង៖

Today, https://www.todayonline.com/singapore/are-you-helicopter-parent

WebMD, https://www.webmd.com/children/ss/slideshow-kids-injuries

The Atlantic, https://www.youtube.com/watch?v=CeltnroSGco

ប្រភព៖

1 https://sg.theasianparent.com/effects-of-helicopter-parenting/

2 http://journals.sagepub.com/doi/abs/10.1177/2167696815576458

3 https://sg.theasianparent.com/kids-of-helicopter-parents-more-aggressive-says-study/

4 https://ph.theasianparent.com/successful-kids-learn-struggle/

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.todayonline.com/singapore/are-you-helicopter-parent

https://www.webmd.com/children/ss/slideshow-kids-injuries

កំណែ​ប្រែបច្ចុប្បន្ន

17/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Nara


អត្ថបទពាក់ព័ន្ធ

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម