– ការឃុំគ្រងហួសហេតុពេក៖ ធ្វើអ្វីគ្រប់យ៉ាងឲ្យកូន មិនឲ្យកូនរៀនដោះស្រាយបញ្ហាដោយខ្លួនឯង យើងបង្កើតស្ថានភាពដែលមិនផ្តល់ឯករាជ្យដល់កូន។ ការប្រឈមមុខការលំបាកខ្លះ គឺល្អចំពោះកូន ព្រោះវាជួយឲ្យកូនរៀនអ្វីថ្មី និងចេះបទបែនមិនថា កាលៈទេសៈបែបណានោះទេ។
– កាច និងគ្មានភាពអត់ធ្មត់ជាមួយមិត្តភក្តិ៖ ដោយសារតែប៉ាម៉ាក់ប្រើអំណាច និងគ្រប់គ្រងជីវិតកូនៗពេក អាចធ្វើឲ្យគេគិតថាពួកគេមិនអាចគ្រប់គ្រង និងពឹងផ្អែកលើខ្លួនឯងបាន។ កូនយើងនឹងគិតថាមានតែយើងទេដែលអាចផ្តល់ដំណោះស្រាយដល់ពួកគេបាន បើទោះបីជាពួកគេពេញវ័យហើយក៏ដោយ ក៏ពួកគេទៅរកយើងដើម្បីដោះស្រាយបញ្ហាឲ្យពួកគេដែរ។ ការធ្វើបែបនេះជះឥទ្ធិពលដល់កូនហើយធ្វើកូនក្ក្លាយជាឆាប់ឆេវឆាវ3ពេលនិយាយជាមួយមិត្តភក្តិ។
– ការលើសទម្ងន់៖ ប៉ាមាក់ដែលការពារកូនហួសហេតុពេក ទំនោរកម្រិតការលេងសកម្មភាពខាងក្រៅរបស់កូន (ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ភាគច្រើន)។ ធ្វើដូចនេះកូននឹងចំណាយពេលក្នុងផ្ទះ ពេលទូរទស្សន៍ ឬកុំព្យូទ័រច្រើន ហើយបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍជំនាញសង្គម និងលំហាត់ប្រាណ។
អត្ថបទពាក់ព័ន្ធ៖
សម្រាប់ប៉ាម៉ាក់ដែលមានទំនោរទៅរកការការពារហួសហេតុពេក វីធីខាងក្រោមអាចជាគន្លឹះសម្រាប់យើង៖
កុំដាក់ពិន័យលើកូននៅពេលមានកំហុស៖
– ជឿជាក់លើកូនជាមួយកិច្ចការដែលសមស្របតាមអាយុ និងការអភិវឌ្ឍកូន។
– បង្រៀននូវជំនាញដែលគេត្រូវការដើម្បីឲ្យពួកគេអាចបំពេញការងារបានជោគជ័យ
– លើកទឹកចិត្តឲ្យកូនកុំឲ្យខ្លាចខុស ហើយត្រៀមខ្លួនដើម្បីបង្រៀនកែតម្រូវពេលកូនធ្វើខុស។
– អ្នកគ្រាន់តែអង្កេតមើលកូនសិន! បណ្តោយឲ្យកូនយើងរៀនប្រឈម និងដោះស្រាយបញ្ហាក្នុងស្ថានភាពដែលលំបាកដោយខ្លួនឯងមុនពេលយើងចូលទៅអន្តរាគមន៍
– បណ្តោយឲ្យកូនយើងទទួលបានបទពិសោធដោយរៀនធ្វើអ្វីដោយខ្លួនឯងអាចបណ្តាលឲ្យកូនយើងមានរបួសស្រាលតិចតួច។ គោលបំណងគឺបង្រៀនកូនមេរៀនជីវិតដែលអាចឲ្យកូនមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ។ សូមចងចាំថា យើងនឹងការពារតាមអ្វីដែលពួកគេត្រូវការ តែមិនមែនការពារគ្រប់ជំហាននោះទេ។