backup og meta

កើតជំងឺមហារីកគ្រាប់ឈាមស អាចដឹងដោយរបៀបណាខ្លះ?

កើតជំងឺមហារីកគ្រាប់ឈាមស អាចដឹងដោយរបៀបណាខ្លះ?

ក្នុង​កោសិកា​ដើមគ្រាប់​ឈាម (គ្រាប់​ឈាម​ក្រហម ឈាម​ស និង​ប្លា​កែត) ​វិវត្តច្រើន​ដំណាក់​កាល ហើយ​នៅ​ពេល​​មាន​សារធាតុ​ពុល​ផ្សេង​ទៀត​ចូល​ទៅ​ជាមួយ​នោះ ធ្វើ​ឲ្យ​កោសិកា​ដើម ​(គ្រាប់​ឈាម​ស) រង​នូវ​ការ​ខូច​ខាត។ ក្រោយ​មកកោសិកា​ដើម​ដែល​ខូច​ខាត​ចាប់​មាន​ការ​កកើតឡើងខុស​ពី​ធម្មតា បង្ក​ឲ្យ​កើត​ជា​មហារីក​គ្រាប់ឈាម​ដែល​ប្រជា​ពល​រដ្ឋ​យើង​ទូទៅ​ច្រើន​ហៅ​ថា ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី

លោក​បន្ត​ថា យើង​អាច​រក​ឃើញ​ជំងឺ​មហារីក​គ្រាប់​ឈាម​ដោយ​កត្តា​មួយ​ចំនួន រោគ​សញ្ញា​ខ្លះ​ៗ​របស់​ជំងឺ​នេះ និង​ការ​វិភាគ​ផ្សេង​ៗ​ដូច​ជា៖

អ្នក​ជំងឺ​ដឹង​ដោយ​ខ្លួន​ឯង៖ អ្នក​ជំងឺ​មាន​សភាព​រាង​កាយ​ស្លេក​ស្លាំង ឆាប់​ហត់ មាន​ចេញ​ឈាម​នៅ​តាម​អញ្ចាញ​ធ្មេញ ហើយ​ស្បែក​មាន​លក្ខណៈ​ជាំ​ខុស​ពី​ធម្មតា។

រក​ឃើញ​រោគ​សញ្ញា​ដោយ​ចៃដន្យ៖ ដោយ​អ្នក​ជំងឺ​មាន​អាការៈ​ផ្សេង​ទៀត​មាន ក្ដៅ​ខ្លួន​ខ្លាំង​ហើយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាដើម។ បន្ទាប់​មក គ្រូ​ពេទ្យ​យក​ឈាម​អ្នក​ជំងឺ​ទៅ​ពិនិត្យ​វិភាគ​ទើប​ឃើញ កោសិកា​មហារីក​នៅ​ក្នុង​ឈាម។

គ្មាន​រោគ​សញ្ញា៖ នៅ​ពេល​ដែល​​អ្នក​ជំងឺ​មាន​ជំងឺ​ផ្សេងៗ ត្រូវ​វះ​កាត់ ឬ​ធ្វើ​ការ​វះ​កាត់​អវយវៈ​ណាមួយ។ ជា​ធម្មតា មុន​ពេល​វះ​កាត់ គ្រូពេទ្យ​ត្រូវ​ពិនិត្យ​ឈាម​អ្នក​ជំងឺ​ជាមុន​សិន ដើម្បី​រក​មើល​បរិមាណ​ថយ​ចុះ​នៃ​គ្រាប់​ឈាម​ស គ្រាប់​ឈាម​ក្រហម និង​ប្លាកែត។

មួយ​វិញ​ទៀត វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ ជំងឺ​មហារីក​គ្រាប់​ឈាម គឺ​ការ​​បូម​យក​ខួរ​ឆ្អឹង មក​ពិនិត្យ ដោយ​គ្រូ​ពេទ្យ​យក​ម្ជុល​មួយ​ទៅ​បូមឆ្អឹង​សន្ទះ​ទ្រូង ឬ​ឆ្អឹង​ផាល (ត្រគាក) បូម​យក​ខួរឆ្អឹង​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍។

វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ផល​វិបាក​ធំៗ ដែល​តែង​កើត​មាន​ចៀស​មិន​ផុត បើ​កើត​ជំងឺ​នោះ គឺ​បរិមាណ​គ្រាប់​ឈាម​ក្រហម និង​គ្រាប់​ឈាម​ប្លាកែត​ថយ​ចុះ។ ដូច្នេះ​ហើយ បើ​មាន​ករណី​កើត​ជំងឺ​មហារីក​គ្រាប់​ឈាម ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ព្យាបាល មុន​ពេល​អាការៈ​អ្នក​ជំងឺ​រាល​ដាល​ធ្ងន់ធ្ងរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/07/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នៅអាមេរិកឥឡូវអាច​​លក់ថ្នាំព្យាបាល​មហារីកឈាមលើទីផ្សារបានហើយ

ឮញឹកណាស់រឿងជំងឺឈាមស ស៊ីឈាមក្រហម តើការពិតយ៉ាងណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម