ម៉ាក់ប៉ាមួយចំនួនអាចនឹងដឹងហើយថាជាតិស្ករផ្តល់ផលប៉ះពាល់យ៉ាងណាចំពោះកូន ចុះចំណែកអំបិលវិញ តើអំបិលអាចផ្តល់ប៉ះពាល់ដល់សុខភាពរបស់កូនដូចជាតិស្ករដែរឬយ៉ាងណា?
ម៉ាក់ប៉ាមួយចំនួនអាចនឹងដឹងហើយថាជាតិស្ករផ្តល់ផលប៉ះពាល់យ៉ាងណាចំពោះកូន ចុះចំណែកអំបិលវិញ តើអំបិលអាចផ្តល់ប៉ះពាល់ដល់សុខភាពរបស់កូនដូចជាតិស្ករដែរឬយ៉ាងណា?

ការញ៉ាំជាតិស្ករច្រើនអាចបង្កផលប៉ះពាល់សុខភាពដោយបង្កើនហានិភ័យជំងឺធាត់ និងជំងឺទឹកនោមផ្អែម។ ប៉ុន្តែម៉ាក់ប៉ាមួយចំនួនអាចនឹងមិនទាន់ដឹងច្បាស់ពីផលប៉ះពាល់ដែលអំបិលមានទៅលើសុខភាពកូននៅឡើយនោះទេ។ អំបិលក៏ដូចជាស្ករដែរ នៅពេលកូនញ៉ាំអាហារដែលមានអំបិលច្រើនអាចបង្កឲ្យមានជំងឺលើសសម្ពាធឈាមដែលអាចបង្កើនហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលក្រោយ។ បើយោងតាមមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក ក្មេងម្នាក់ក្នុងចំណោម៩នាក់គឺមានជំងឺលើសសម្ពាធឈាម។ អាហារមានជាតិអំបិលច្រើនក៏អាចបណ្ដាលឲ្យមានជំងឺធាត់លើកុមារដែរ។ ក្មេងដែលញ៉ាំបរិមាណអំបិលច្រើនត្រូវបានរាយការណ៍ថាច្រើនតែផឹកភេសជ្ជៈមានជាតិស្ករ និងកាឡូរីខ្ពស់ដែលអាចបង្កើនហានិភ័យជំងឺធាត់។
កម្រិតបរិមាណអំបិលដែលក្មេងត្រូវការទៅតាមអាយុមាន៖
ដើម្បីសុខភាពរបស់កូន ម៉ាក់ប៉ាអាចបន្ថយបរិមាណអំបិលសម្រាប់កូនបានដោយអនុវត្តតាមប៉ុន្មានវិធីនេះ៖
មានការណែនាំថាផលិតផលអាហារដែលមានជាតិសូដ្យូមច្រើនជាង ០,៦ក្រាមក្នុងអាហារ ១០០ក្រាម គឺចាត់ទុកថាមានបរិមាណអំបិលខ្ពស់ហើយ។ ម៉ាក់ប៉ាអាចគណនាបរិមាណអំបិលក្នុងអាហារដោយយកបរិមាណសូដ្យូមក្នុងអាហារមកគុណនឹង ២,៥។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.verywellfamily.com/how-to-reduce-childs-sodium-intake-4116813
https://www.nhs.uk/common-health-questions/childrens-health/how-much-salt-do-babies-and-children-need/
កំណែប្រែបច្ចុប្បន្ន
04/08/2020
អត្ថបទដោយ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
គឹម កាណែល