ទីផ្សារអាហារបច្ចុប្បន្ន មមាញញឹកខ្លាំង ស្របពេលចំនួនមនុស្សជុំវិញពិភពលោកកំពុងកើនឡើងជាលំដាប់ ហើយអតិថិជនចម្បងរបស់សហគ្រាសចំណីអាហារ អាចជាក្មេងៗតូច ប៉ុន្តែសហគ្រាសមួយចំនួនដែលប្រកួតប្រជែង បែរជាមិនគិតដល់សុខភាពក្មេង ផលិតអាហារមានសារជាតិចិញ្ចឹមទាប និងជាតិស្ករខ្ពស់ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេងៗ។ ជាប៉ាម៉ាក់គេ ទោះស្រលាញ់កូនប៉ុនណា ត្រូវដឹងអ្វីល្អសម្រាប់កូន និងអ្វីមិនគួរឲ្យកូនញ៉ាំផង “Hello គ្រូពេទ្យ’ នឹងបង្ហាញអាហារ ៥យ៉ាង គួរកុំឲ្យក្មេងញ៉ាំឲ្យសោះ។
១- នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ (Cereals)
នំផលិតពីពពួកស្រូវ និងធញ្ញជាតិចម្រុះ ជាអាហារក្មេងភាគច្រើនចូលចិត្តញ៉ាំជាងគេនៅពេលព្រឹក ហើយនៅលើសំបកកញ្ចប់ មានសរសេរថា ធញ្ញជាតិសុទ្ធ ប៉ុន្តែអ្វីទាំងនោះ អាចជាបំភ័ន្តភ្នែកម៉ាក់ប៉ាក្មេង ឲ្យជឿថាល្អសម្រាប់កូនៗក៏ថាបាន។ ព្រោះការពិត នំប្រភេទនេះ សម្បូរទៅដោយស្ករខ្ពស់ ជាតិសរសៃទាប និងគ្មានកាឡូរីទាល់តែសោះ ហេតុនេះ នៅពេលយើងទិញផលិតផលគ្រាប់ធញ្ញជាតិចម្រាញ់ទាំងនេះ ត្រូវមើលថាផលិតផលណាមានជាតិស្ករទាប បើគ្រឿងផ្សំត្រឹមត្រូវហើយ ត្រូវមើលថាមានជាតិប្រូតេអ៊ីយ៉ាងតិច ៣ក្រាម ក្នុងផលិតផលនោះ ទើបល្អសម្រាប់ក្មេងញ៉ាំ។
២- ហតដក (Hot Dog)
សាច់កិន និងសាច់ក្រក សម្បូរជាតិអាស៊ីដនីទ្រីត ដែលជាសារធាតុបង្កឲ្យមានមហារីក។ ញ៉ាំសាច់ប្រភេទនេះច្រើន ត្រូវគេជឿថា អាចប្រឈមកើតជំងឺសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ នំប៉័ងញាត់សាច់ក្រក ឬហតដក គឺសម្បូរជាតិសូដ្យូម និងខ្លាញ់ឆ្អែត ដោយភាគច្រើន គេបម្រើជាមួយនឹងទឹកជ្រលក់មានជាតិប្រៃ និងនំសម្បូរជាតិម្សៅ ដែលទាំងអស់នេះ មិនសូវមានជាតិសរសៃ និងសារធាតិចិញ្ចឹមនោះទេ។
៣- សាច់មាន់ ឬស្លាប់មាន់បំពង
សាច់ ឬស្លាបមាន់បំពង ជាប្រភេទអាហារ Fast Food ក្មេងចូលចិត្តបំផុត មិនថានៅប្រទេសណា ក៏ដូចជាប្រទេសណាដែរ។ នៅតាមផ្សារទំនើបមួយចំនួន គេឃើញលក់ដុំសាច់មាន់តូចៗ ដែលមានគ្រឿងផ្សំយ៉ាងតិច ២០មុខ មុននឹងយកទៅបំពង ហើយមានជាតិ DIMETHYLPOLISILOXANE ដែលជាសារធាតុប្រឆាំងពពុះ នៅក្នុងនោះផងដែរ។ បើក្មេងចូលចិត្តញ៉ាំអាហារបំពងបែបនេះ គួរចម្អិននៅផ្ទះឲ្យកូនញ៉ាំ ជារឿងប្រសើរ ព្រោះប៉ះពាល់តិចតួច ជាងញ៉ាំនៅកន្លែងលក់ផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
- តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត
- ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ
៤- ផ្លែឈើក្រៀម
ផ្លែឈើក្រៀម ជាប្រភេទអាហារបំភ័ន្តការពិត ដែលអាហារសម្រន់ប្រភេទក្រៀមនេះ ពោរពេញទៅដោយជាតិស្ករខ្ពស់ សារធាតុបន្ថែមពណ៌ ជាតិរក្សាទុកបានយូរ និងមិនមែនជាផ្លែឈើពិត ១០០% នោះទេ។ ផ្លែឈើក្រៀម អាចជាប់ពេញធ្មេញក្មេងៗ ជាហេតុបង្កឲ្យពុកធ្មេញ។ អាហារសម្រន់ល្អបំផុតសម្រាប់ក្មេង គឺផ្លែឈើពិតប្រាកដ ដែលគ្មានសារធាតុផ្អែមលាយបន្ថែម។ តែទោះយ៉ាងណា ជម្រើសល្អសម្រាប់ក្មេង នៅតែពិបាករក ដូចនេះគួរតែឲ្យកូនញ៉ាំផ្លែឈើស្រស់តែម្ដងទើបល្អ។
៥- ភេសជ្ជៈផ្អែម
គ្រប់គ្នាទាំងអស់សុទ្ធតែដឹងថា ជាតិផ្អែមមាននៅក្នុងភេសជ្ជៈ មិនល្អសម្រាប់សុខភាពក្មេងនោះទេ។ ទឹកក្រូច ទឹកផ្លែឈើកំប៉ុង និងដប សុទ្ធតែបន្ថែមជាតិស្ករ។ អ្វីគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ ទឹកផ្លែឈើដប គឺមានបន្ថែមជាតិស្ករច្រើនជាងទឹកក្រូចទៅទៀត ហើយចំពោះក្មេងតូចៗ គួរតែឲ្យញ៉ាំតែទឹកសុទ្ធ និងគ្មានរសជាតិទើបល្អ។
អាហារទាំងនេះអាចមើលទៅគួរឲ្យចង់ញ៉ាំ ប៉ុន្តែវាគ្មានផ្ដល់នូវសារធាតុចិញ្ចឹម មានប្រយោជន៍ដល់សុខភាពក្មេងទេ។ ក្មេងភាគច្រើន ទម្រើសអាហារណាស់ ប៉ុន្តែយើងជាប៉ាម៉ាក់គេ ត្រូវមានទំនួលខុសត្រូវ ធ្វើយ៉ាងណាចៀសវាង ឲ្យអាហារមិនល្អឲ្យកូនៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]