backup og meta

អាហារ ៤ ប្រភេទនេះ ល្អខ្លាំងណាស់ចំពោះអូនៗតូច ម៉ាក់ប៉ាគួរពិចារណា!

អាហារ ៤ ប្រភេទនេះ ល្អខ្លាំងណាស់ចំពោះអូនៗតូច ម៉ាក់ប៉ាគួរពិចារណា!

លើ​លោក​នេះ គ្មាន​ប៉ាម៉ាក់​ណា មិន​ស្រលាញ់​កូន​ទេ ពិសេស​បើ​កូន​ស្ថិត​ក្នុង​វ័យ​ទើប​ចេះដើរ​តេះ​តះទៀត​នោះ ច្បាស់​ជាក្នាញ់​ស្លាប់​ហើយ។ គ្នា​យើង​ខ្លះ ​សម្បូរ​ធនធាន​ស្រាប់ អស់​ប៉ុន្មាន​អស់​ទៅ ទិញ​របស់​ល្អ​ៗ​ដើម្បី​បំប៉ន​កូន សង្ឃឹម​ថា​កូន​លូត​លាស់​បាន​ល្អ។ យ៉ាង​ណា ចាំ​បាច់​បំផុត ប៉ាម៉ាក់ត្រូវ​ដឹង​ផង​ អាហារ​បែប​ណា ទើប​អាច​ជួយ​កូន​តូច​មាន​សុខភាព​ល្អ ការ​វិវត្ត​កាន់​តែ​ប្រសើរ ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​អាហារ​ ៤ប្រភេទ ល្អខ្លាំង​ចំពោះ​ក្មេង​ទើប​ចេញ​ដើរ​។

១- ទឹកដោះគោ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ

ទឹក​ដោះ​គោ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​ មាន​ជាតិ​ខ្លាញ់​ពេញ​លេញ មាន​កម្រិត​ជាតិ​កាល់​ស្យូម​ខ្ពស់​ណាស់ អាច​ជំនួយ​ដល់​ឆ្អឹង​ និង​ធ្មេញ​របស់​ក្មេង​​បាន។ វីតាមីន A ក្នុង​ទឹក​ដោះ​គោ និង​ផលិតផល​ពី​ទឹក​ដោះ​គោ ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ក៏​ដូច​ជា​​ស្បែក និង​​​ភ្នែក​ មាន​សុខភាព​ល្អ។

ប៉ាម៉ាក់ ​គួរ​ឲ្យ​អូនតូច​​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ ចាប់​ពី​អាយុ ១ ​ឆ្នាំ​ឡើង​ទៅ និង​​ព្យាយាម​ឲ្យ​កូន​ផឹក​ញ៉ាំ​ទឹក​ដោះ​គោ ៣ ​ដង/ថ្ងៃ អាច​ជា​ភេសជ្ជៈ ឬ​ជា​ទម្រង់​ម្ហូប​អាហារ​ផលិត​ពី​ទឹក​ដោះ​គោដូច​ជា ​ឈីស ឬ​យ៉ាអួរ។ ចំពោះទឹក​ដោះ​គោមាន​ជាតិ​ខ្លាញ់​ត្រឹម​ពាក់​កណ្ដាល (Semi-skimmed milk) គួរ​ឲ្យ​កូន​ញ៉ាំ​នៅ​អាយុ​ ២​ឆ្នាំ ដើម្បី​ឲ្យ​ពួក​គេញ៉ាំ​បាន​កាន់​តែ​ច្រើន និង​លូតលាស់​បាន​ល្អ។ ខ្លាញ់ ១% ឬ​ទឹក​ដោះ​គោ​ធ្វើ​ពី​ក្រែម (Skimed milk) មិន​មាន​ខ្លាញ់​គ្រប់​គ្រាន់​ទេ ដូច​នេះ មិន​គួរ​ណែនាំសម្រាប់​ក្មេងៗ​អាយុ​ក្រោម​ ៥ ​ឆ្នាំដែរ។

២- បន្លែ ​និង​ផ្លែ​ឈើ

បន្លែ​ ​ផ្លែ​ឈើ ជា​ប្រភព​វីតាមីន ជាតិ​រ៉ែ​ និង​ជាតិ​សរសៃ​ល្អ​បំផុត។ ​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់ទាំង​អស់ ផ្តល់​អាហារ​ប្រភេទ​បន្លែ​ ផ្លែ​ឈើ​ផ្សេង​ៗ ​ខុសៗ​គ្នាឲ្យ​បាន​ច្រើន​ទៅ​កូន នៅអំឡុង​ឆ្នាំ​ ទោះ​វា​ជា​បន្លែ​ស្រស់ កក បន្លែ​កំប៉ុង ឬ​ស្ងួត សុទ្ធ​តែ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ក្មេង​ទើប​ចេះ​ដើរ​តេះតះ​ត្រូវការ​ជា​ចាំបាច់។ ត្រូវ​ប្រាកដ​ថា​មាន​ ផ្លែ​ឈើ និង​បន្លែ​ នៅ​ក្នុង​របប​អាហារ​គេ​រៀង​រាល់​ថ្ងៃ។

បន្លែ​ និង​ផ្លែ​ឈើ​ខុស​ៗ​គ្នា ក៏​មាន​វីតាមីន និង​ជាតិ​រ៉ែ​ខុសៗ​គ្នា​ដែរ ដូច​នេះ​ក្មេង​ញ៉ាំ​បន្លែ​ច្រើន​មុខ​ខុស​គ្នា កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ ប៉ុន្តែកុំ​ព្រួយ​ បើ​កូន​យើង​ញ៉ាំ​តែ​មួយ​មុខ ឬ​ពី​រ​មុខ ក៏​អាច​ទទួល​បាន​ផល​ល្អ​ដែរ។

​អាច​រក្សា​ឲ្យ​ពួក​គេ​ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ ក្នុង​កម្រិត​តិច​តួច​ តែ​ញឹក​ញាប់ ដូច​នេះ ​កូន​យើង​​នឹង​ដឹង​កាន់​តែ​ច្រើន​ពី​រសជាតិកូន​យើង​ចូល​ចិត្ត។

៣- សាច់​សត្វ សាច់​ត្រី ស៊ុត សណ្ដែក​និ ង​ប្រភព​ប្រូតេអ៊ីនមិន​ផលិត​ពី​ទឹក​ដោះ​គោ

ក្មេងៗ ​ត្រូវ​ការ​ប្រូតេអ៊ីន ​និង​ជាតិ​ដែក​ ដើម្បី​លូត​លាស់ និង​អភិវឌ្ឍ​រាង​កាយ ហេតុ​នេះ​​ព្យាយាម​ឲ្យកូន​ញ៉ាំ​អាហារ​ប្រភេទ​នេះ ១-២ ចំណែក​ក្នុង​មួយ​ថ្ងៃ។

សាច់ ត្រី ស៊ុត ពពួក​សណ្ដែក (សណ្ដែក​សៀង សណ្ដែក​ឡង់​ទី និង​សណ្ដែក​ក្រាម) និង​អាហារ​​ផលិត​ពី​ពពួក​សណ្ដែក ដូចជា​ តៅ​ហ៊ូ សុទ្ធ​តែ​​ជា​ប្រភព​ល្អ​បំផុត​នៃ​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​ដែក។ គ្រាប់​ធញ្ញជាតិ ក៏​មាន​ជាតិ​ប្រូតេអ៊ីន​ដែរ​ ប៉ុន្តែគ្រាប់​ធញ្ញជាតិ​ទាំង​មូល ដូច​ជា​ គ្រាប់​សណ្ដែក​ដី ពុំ​គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​ ៥ឆ្នាំ​ ញ៉ាំ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ស្លាក់បាន។

ក្មេង​ប្រុស​អាច​ញ៉ាំ​ត្រី​មាន​ខ្លាញ់​ច្រើន ដូច​ជា ត្រីស្បៃកា ត្រីសាល់​ម៉ុន និង​ត្រី​សាឌីន រហូត​ទៅ​ដល់ ៤​ ចាន/សប្ដាហ៍ ប៉ុន្តែ ជា​ការ​ល្អ កុំគួរ​ឲ្យ​ក្មេង​ស្រី​ច្រើន​ជាង ២​ ចាន/​សប្ដាហ៍អី។ ដោយ​សារ​តែ​ត្រី​​មាន​ខ្លាញ់​ច្រើន អាច​នាំ​ឲ្យ​​ជាតិ​មិន​ល្អ​ ​កើន​ឡើង​ក្នុង​ខ្លួនកូន​យើង​​បាន។ ត្រូវ​ចាំ​ថា មិនត្រូវ​ឈប់​ឲ្យ​កូន​ញ៉ាំ​ត្រី​​មាន​ខ្លាញ់​ច្រើន​ឡើយ ព្រោះ​វា​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​ហានិភ័យ ប៉ុន្តែ​កុំ​ញ៉ាំ​លើស​ពី​កម្រិត​ណែនាំ​ឲ្យ​សោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន
  • អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ!

៤- អាហារ​សម្បូរ​​ជាតិ​កាបូអ៊ីដ្រាត

គេ​អាច​ហៅ​អាហារ​ប្រភេទ​នេះ​ថា​ ជា​អាហារ​ម្សៅ​បាន​ ព្រោះ​វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​កាឡូរីក្នុង​របប​អាហារយើងគ្រប់​គ្នា។ អាហារ​ប្រភេទ​នេះ ជួយ​ឲ្យ​ក្មេងមាន​​ថាមពល ជីវជាតិ និង​ជាតិ​សរសៃ បាន​ពេញ​មួយ​ថ្ងៃ។ យើង​អាច​ឃើញ​អាហារ​សម្បូរ​​ជាតិ​កាបូអ៊ីដ្រាត ​ដូច​ជា នំប៉័ង ធញ្ញជាតិ​ចម្រុះ (Breakfast Cereals) ដំឡូង ឬ​ដំឡូង​ជ្វា អង្ករ ហើយ​អាហារ​ទាំង​នេះ ក្មេងៗ​ក៏​ចូល​ចិត្ត​ណាស់ដែរ។

អាច​ឲ្យ​កូន​យើង​ញ៉ាំ​ អាហារ​ពីអង្ករសម្រូប ដូចជា​ នំប៉័ង​ធ្វើ​ពីអង្ក​សម្រូប ប៉ាស្តា ឬ​បាយុ​សម្រូប​ជា​ដើម។ តែ​ទោះ​យ៉ាង​ណា វា​មិន​ល្អ​ទេ បើ​ឲ្យ​ត្រឹម​តែ​អាហារ​ពី​អង្ករសម្រូប​ចំពោះ​ក្មេង​អាយុ​ក្រោម ​២​ឆ្នាំ ជា​ពិសេស​បើ​ក្មេង​មាន​ចំណូល​ចិត្ត​ញ៉ាំ​ច្រើន ព្រោះ​អាហារ​ប្រភេទ​នេះ​ នឹង​ធ្វើ​ឲ្យ​កូន​យើង​ឆាប់​ឆ្អែត ​មិន​អាច​ញ៉ាំ​អាហារ​​មាន​កាល់ឡូរី និង​ជីវជាតិ​ផ្សេង​ទៀត​ តាម​តម្រូវ​ការ។ បន្ទាប់​ពី​អាយុ​បាន​ ២ឆ្នាំ ​អាច​បង្កើន​អាហារ​ប្រភេទ​នេះ​ម្ដង​បន្តិច​ៗ​បាន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What to feed young children http://www.nhs.uk/Conditions/pregnancy-and-baby/Pages/understanding-food-groups.aspx#close. Accessed August 25, 2016.

កំណែ​ប្រែបច្ចុប្បន្ន

24/10/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម