backup og meta

ប៉ាម៉ាក់ត្រូវដឹងវីធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    ប៉ាម៉ាក់ត្រូវដឹងវីធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ

    ប៉ាម៉ាក់មានអូនតូចៗ​ទើប​ចេះ​ដើរ​តេះ​តាស់​ ដឹងហើយថា​អូនៗច្រើន​មិន​ចូល​ចិត្ដ​ញ៉ាំតាម​ពេល​ម៉ោង​បាយទេ​ ឬពេលខ្លះ​​មិនទាំង​ចង់ញ៉ាំ​អាហារផង​។ បញ្ហានេះ​អាច​ជា​រឿង​ដែល​ត្រូវ​ព្រួយ​បារម្ភ​ដែរ​ ដោយ​សារ​តែ​រឿង​ចំណង់​អាហារ​ថយ​ចុះ​អាច​ទាក់​ទង​ជាមួយ​បញ្ហា​សុខ​ភាព​ជា​ច្រើន​ដែល​យើង​មិន​អាច​ដឹង​បាន។ ក្រៅ​ពី​នេះ​ ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​របស់​កូនក្មេង​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​ស្មារតី និង​រាង​កាយ​អូនៗ​ថែម​ទៀត​ផង។

    ១- ហេតុអ្វីបានជាចំណង់អាហារក្មេងតូចៗថយចុះ?

    ជំងឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កូន​របស់​យើង​មិន​ចង់​ញ៉ាំ​អាហារ។ ម៉ាក់ប៉ាអាច​ពិនិត្យ​អូនៗ​រក​មើល​​សញ្ញា​មួយ​ចំនួន​ដូច​ជា​ឈឺ​បំពង់​ក ក្ដៅ​ខ្លួន ឡើង​កន្លួល​រមាស់ និង​សញ្ញា​ដទៃ​ផ្សេង​ទៀត។ ប្រសិន​បើ​កូន​​មាន​សញ្ញា​ទាំង​អស់​នេះ អូនៗ​ប្រហែល​ជា​ឈហើយ ហើយ​ប៉ាម៉ាក់​ត្រូវ​ទាក់​ទង​ទៅ​កាន់​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល។ ក្រៅ​ពី​នេះ​ក៏​មាន​មូលហេតុ​មួយ​ចំនួន​ដូច​ខាង​ក្រោម ក៏​ធ្វើ​ឲ្យ​អូនៗ​មិន​ចង់​ញ៉ាំ​អាហារ​បាន​ដែរ៖

    – ​ញ៉ាំ​នំ​ចំណី​នៅ​ចន្លោះ​ម៉ោង​បាយ

    ផឹក​ទឹក​ផ្លែ​ឈើ ឬ​ផឹក​ទឹក​អ្វី​ផ្សេង​នៅ​ចន្លោះ​ម៉ោង​បាយ​និមួយ​ៗ

    ២- វិធីជួយបង្កើនចំ​​​ណង់អាហាររបស់កូនតូចៗ

    ​យោង​តាម​ចំណង់​ចំណូល​ចិត្ដ​របស់​ក្មេង អាយុ កម្រិត​ថាម​ពល ឬ​ការ​លូត​លាស់ប៉ាម៉ាក់អាច​សាក​ល្បង​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដើម្បី​ជួយ​កូនឲ្យចង់​ញ៉ាំ​អាហារ៖

    •  បង្កើត​បរិយាកាស​សប្បាយ​ពេល​ម៉ោង​បាយ៖ប៉ាម៉ាក់គួរ​បង្កើត​បរិយាកាស​សប្បាយ​ៗ​ឲ្យ​បាន​ច្រើន​​ពេល​ញ៉ាំ​បាយ។ បញ្ចុក​អាហារ​ឲ្យ​អូនៗ និង​ឲ្យ​សិទ្ធ​​រើស​អាហារ​ដែល​គេ​ចង់​ញ៉ាំ។ មិន​ត្រូវ​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​​មិន​ចង់​ញ៉ាំ​ឡើយ។
    • ត្រូវ​តាម​ដាន​ការ​ញ៉ាំ​របស់​កូន​ៗ៖ មូល​ហេតុ​សំខាន់​ជាង​គេ​ធ្វើ​ឲ្យ​កូន​​មិន​សូវ​ឃ្លាន​បាយ​នោះ​គឺ អូនៗ​ញ៉ាំ​នំ​ចំណី​ និង​អាហារ​ច្រើន​ក្នុង​មួយ​ថ្ងៃ។ ផ្ទុយ​មក​វិញ​ប៉ាម៉ាក់​គួរ​កំណត់​បរិមាណ​អាហារ​ដែល​ត្រូវ​ញ៉ាំ។
    • ធ្វើ​ម្ហូប​ប្លែក​ៗ​ឲ្យកូន​ញ៉ាំ៖ ក្មេង​ៗ​ចាប់​ចិត្ដ​ជាមួយ​របស់​មាន​ពណ៌​ស្រស់​ស្អាត និង​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ដូច​នេះ​ហេតុ​អ្វី​ម៉ាក់ៗ​មិន​សាក​ល្បង​បង្កើត​ម៉ោង​បាយ​ឲ្យ​ទៅ​ជា​ពេល​ដែល​ក្មេង​ចូល​ចិត្ដ ​និង​ធ្វើ​ឲ្យ​កូន​រង​ចាំ​ឲ្យ​ដល់​ម៉ោង​បាយ​កាន់​តែ​ឆាប់។ ម៉ាក់ៗ​អាច​សាក​ល្បង​កាត់​អាហារ​ឲ្យ​ទៅ​ជា​រាង​ទន្សាយ ព្រះ​អាទិត្យ ពពក​ សត្វ​ឆ្កែ ឬ​ធ្វើ​ជា​រូប​អ្វី​ដែល​កូន​​ចូល​ចិត្ដ។ ប៉ុន្តែ​ត្រូវ​តែ​ប្រកដ​ថា​អាហារ​របស់​អូនៗ​ត្រូវ​តែ​មាន​ប្រភេទ ៤​មុខ​ដូច​ខាង​ក្រោម៖

    – ផលិត​ផល​ម្សៅ​អង្ករ ឧទាហរណ៍​ដូចជា បាយ ប៉ាស្តា នំ​ប៉័ង និង​ផលិត​ផល​ម្សៅ​ដទៃ​ទៀត​ដែល​សំបូរ​ដោយ​អាស៊ីត​ហ្វូលិច ជាតិ​ដែក ឬ​វីតាមីន​ B

    – បន្លែ និង​ផ្លែ​ឈើ​កាត់​ជា​ចំណិត​ៗ

    – ផលិត​ផល​ទឹក​ដោះ​មាន​ដូច​ជា​ទឹក​ដោះ​គោ យ៉ាអួ ឈីស និង​ផលិត​ផល​មួយ​ចំនួន​ទៀត

    – សាច់​ក្រហម សាច់​សត្វ​ស្លាប និង​ត្រី

  • មិន​ត្រូវ​រំខាន​កូន៖ ប្រើ​តុក្កតា ឬ​បើក​ទូរទស្សន៍​ដើម្បី​លួង​កូន​ឲ្យ​ញ៉ាំ​បាយ​គឺ​ជា​វិធី​មិន​ត្រឹម​ត្រូវ​ឡើយ។ នេះ​ក៏​ដោយ​សារ​តែ​កូន​របស់​យើង​នឹង​មាន​ទម្លាប់​អាក្រក់​ពេល​ញ៉ាំ​អាហារ។ ក្នុង​ថ្ងៃ​ណាមួយ​កូន​នឹង​មិន​ញ៉ាំ​រហូត​គេ​មាន​របស់​លេង ឬ​បើក​ទូរទស្សន៍​ឲ្យ​​មើល។
  • ឲ្យ​កូន​​ញ៉ាំ​តិច​ៗ​បាន​ហើយ៖ កូន​របស់​យើង​មាន​ក្រពះ​តូច​ជាង​ក្រពះ​មនុស្សធំ។ ដូច​នេះ​ប្រសិន​បើ​យើងបញ្ចុក​អាហារ​ឲ្យ​កូន​​ច្រើន​លើស​ពី​អ្វីកូន​ញ៉ាំ​បាន នោះ​ចំណង់​អាហារ​របស់​កូននឹង​ធ្លាក់​ចុះ។ ប៉ាម៉ាក់​​គ្រាន់​តែ​​​ឲ្យ​កូនញ៉ាំបន្តិច​​​​​ដោយ​ដាក់​លើ​ចាន​ធំ​មួយ រួច​ចាំ​រហូត​កូន​ញ៉ាំ​អស់ និងបើចង់ឲ្យកូនញ៉ាំថែមទៀត​ ​​ត្រូវ​ចាំ​រហូត​ឃើញ​ថា​កូន​​ទារ​ចង់​ញ៉ាំ​ទៀតមែន​។
  • អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម