backup og meta

អាហារ៧មុខ​ផ្ដល់ថាមពលដល់អូនៗ ម៉ាក់ប៉ាកុំមើលរំលង

អាហារ៧មុខ​ផ្ដល់ថាមពលដល់អូនៗ ម៉ាក់ប៉ាកុំមើលរំលង

កូនតូច​​ត្រូវ​ការ​ចំណី​អាហារ​ច្រើន​ប្រភេទ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ដើម្បី​លូតលាស់​និង​មាន​សុខភាព​ល្អ។ យ៉ាង​នេះ​ហើយ​ម៉ាក់ប៉ា​គ្រប់​រូប​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​ក្នុង​អំឡុងពេល​​៣​ឆ្នាំ​ដំបូង​ ទៅ​លើ​របប​អាហារ​របស់កូនៗ។ ក្រៅ​ពី​បាយ​៣បី​ពេល​ហើយ ​ត្រូវ​បន្ថែម​ចំណី​អាហារ​ដែល​មាន​សារធាតុ​រ៉ែ​ វីតាមីន ជាតិ​សរសៃ​ និង​ខ្លាញ់​ល្អ​ដល់​របប​អាហារ​របស់​កូន​ផង។

ខាងក្រោមនេះជាអាហារសំខាន់ៗចំនួន៧មុខដែលងាយស្រួលរៀបចំ និង​មានរសជាតិឆ្ងាញ់សម្រាប់​អូនៗ​ផង៖

ប្រភេទ​បេរី

ស្ត្រូបេរី​ រ៉ស​មេរី ប្លេក​បេរី​និង​បេរី​ដទៃ​ទៀត​មិន​ត្រឹម​តែ​ឆ្ងាញ់​នោះ​ទ​ថែម​ទាំង​ជា​ផ្លែឈើ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម។ ការ​ញ៉ាំប្រភេទ​ផ្លែ​បេរី​អាច​ជួយ​បង្កើន​សមត្ថភាព​កុមាកូនៗ​ក្នុង​ស្រូប​យក​ជាតិ​អាហារ​សរសៃ​។ ផ្លែបេរី នេះក៏អាចធ្វើជាទឹកក្រឡុក ឬគាបយកទឹក​សម្រាប់កូនៗយើងញ៉ាំ​បាន​ផងដែរ។

ផ្លែ​ប័រ

ផ្លែ​ឈើ​ដែល​សំខាន់​មួយ​ទៀត​គឺ​ផ្លែ​ប័រ​។ ផ្លែ​ប័រ​​មាន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជាតិ​ខ្លាញ់​ឆ្អែត​ អាចធ្វើ​ឲ្យ​អូនៗ​បន្ថយ​ជាតិ​កូលេស្តេរ៉ូល​មិន​ល្អ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​បេះដូង។ អូនៗភាគ​ច្រើន​មាន​បញ្ហា​ទល់​លាមក​ដែល​បណ្ដាល​មកពី​កង្វះ​ជាតិ​សរសៃ​ក្នុង​អាហារ។ អូនៗ​ភាគ​ច្រើន​មិន​សូវ​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​នោះ​ទេ​ដូច​នេះ​ហើយប៉ាម៉ាក់​​ត្រូវ​ជំរុញ​ឲ្យ​ញ៉ាំ​ផ្លែ​ប័រ​ដែល​មាន​ជាតិ​សរសៃ​ និង​វីតាមីន​ឲ្យ​បាន​ច្រើន​ដើម្បី​សុខភាព​។

សាច់​ត្រី

យើង​ដឹង​ហើយ​ថា​សាច់​ត្រី​គឺ​មាន​សារធាតុ​អូមេហ្គា​៣​ដែល​ជួយ​ការ​លូតលាស់​ខួរក្បាល​របស់​ក្មេង​និង​ជួយ​ប្រឆាំង​​អុកស៊ីតកម្ម​ក្នុង​រាង​កាយ។ ការ​ញ៉ាំ​សាច់​ត្រី​សាល់​ម៉ុន​អាច​ជួយ​ដល់​ការ​គ្រប់​គ្រង​អារម្មណ៍​និង​សមត្ថ​ភាព​​ក្នុង​ការ​ចង​ចាំ។ ប៉ុន្តែក្មេងតូច​ខ្លះ​មិន​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី​ឆៅ​នោះ​ទេ។ ក្នុង​ករណី​នេះ​ប៉ាម៉ាក់​អាច​ចម្អិន​​ឬ​ចំហុយ​សាច់​ត្រី​ដើម្បី​កម្ចាត់​ភាព​ឆ្អាប​ និង​ធ្វើ​ឲ្យ​មាន​រស់​ជាតិ​ឆ្ងាញ់។ សាច់​ត្រី​ចំហុយ​ជាមួយ​ផាស្តា​ ឬ​សាលាដ​គឺ​អាច​ឲ្យ​អូនៗមាន​ចំណង់​ចង់​ញ៉ាំ​ច្រើន​ជាង​មុនដែរ។

អត្ថបទពាក់ព័ន្ធ៖ ប្រភេទត្រី អាចយកធ្វើម្សៅត្រីល្អិតឲ្យកូនញ៉ាំ ល្អខ្លាំងណាស់

គ្រប់ធញ្ញជាតិ

សម្រាប់អូនៗដែលមានអាយុលើសពី ៣ ឆ្នាំ ប៉ាម៉ាក់​អាចឲ្យញ៉ាំគ្រាប់ធញ្ញជាតិ​ដូចជាផ្កាឈូករ័ត្ន គ្រាប់ហែម គ្រាប់ហ្វែក និងគ្រាប់ជី។ គ្រាប់ធញ្ញជាតិ​ទាំងនេះគឺជាប្រភពដ៏អស្ចារ្យ នៃសារធាតុរ៉ែ ខ្លាញ់ល្អ ប្រូតេអ៊ីននិងជាតិសរសៃ។ ដូចគ្នានេះដែរប៉ាម៉ាក់​អាច បន្ថែមគ្រាប់ធញ្ញជាតិពេលដុត​នំសម្រាប់គ្រួសារ​ទាំងមូល។ គ្រាប់ធញ្ញជាតិទាំងអស់ត្រូវបានណែនាំអោយរក្សាទុកក្នុងទូទឹកកក ដើម្បីចៀសវាងខូចខូចគុណភាព​។

អត្ថបទពាក់ព័ន្ធ៖

ស្ពៃ​ខៀវ

យើង​មិន​គួរ​មើល​រំលង​បន្លែ​ស្ពៃ​ដូចជា​ស្បៃ​បួ៉យឡេង ស្បៃ​ក្ដោប ស្បៃ​ក្រញាញ់​ និង​ស្ពៃ​ខៀវ​នោះ​ទេ​ ព្រោះ​ថាពពួក​​ស្ពៃ​​ក៏​ជា​អាហារ​សំខាន់​ផង​ដែរ។ស្ពៃសំ​បូរទៅ​ដោយ​ជាតិ​ដែក កាល់ស្យូម ផូលាត វីតាមីន​C​ អូមេហ្គា​៣​និង​ជាតិ​សរសៃ​ផង​ដែរ។ ប៉ាម៉ាក់​​ត្រូវ​បញ្ចូល​បន្លែ​ឲ្យ​បាន​ច្រើន​ទៅ​ក្នុង​ចំណី​អាហារ​របស់​កូន​​ដើម្បី​ឲ្យ​កូនៗទម្លាប់​ញ៉ាំ​បន្លែ​តាំង​ពី​តូច​ឲ្យ​ហើយ។ ម៉ាក់ៗ​​អាច​ធ្វើ​ជា​ស៊ុប​បន្លែ​ ក្រឡុក​បន្លែ​ និង​ស្ពៃ​​ទាំង​នេះ​ដាក់​ឲ្យ​អូនៗ​​ញ៉ាំ​។

ស្រូវ​សាឡី

ប្រសិន​បើ​អូនៗមិន​ចូល​ចិត្ត​ញ៉ាំ​ស៊ុត ​និង​សាំង​វិច​ទេ​ម៉ាក់ៗ​អាច​ប្ដូរ​ទៅ​ជា​ស្រូវ​សាឡី​បាន​។ ស្រូវសាឡី​​មិន​ត្រឹម​តែ​ឆ្ងាញ់​ សម្រាប់​ញ៉ាំ​នៅ​ពេល​ព្រឹក​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ថែម​ទៀត​ផង។ ស្រូវ​សាឡី​មាន​ផ្ទុក​តិច​តួច​នូវ​ជាតិ​ផ្សំ​សំយោគ ​និង​ស្ករ​។ ការ​បរិភោគ​ស្រូវសាឡី​អាច​ឲ្យ​អូនៗ​មាន​ភាព​ស្វាហាប់​នៅ​ពេល​ព្រឹក​ និង​មាន​ការ​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ។

មើម​ដំឡូងជ្វា

នៅ​ពេល​នេះ​មិន​ត្រូវ​គិត​ពី​ដំឡូង​បារាំង​បំពង​នោះ​ទេ។ មើម​ដំឡូង​ជ្វា​​គឺ​សម្បូរ​ដោយ​ជាតិ​សរសៃ​ និង​ថាមពល​ដល់​កូន​ៗ​តូច​ៗ​របស់ប៉ាម៉ាក់។ ដំឡូងជ្វា​សម្បូរ​ទៅ​ដោយ​វីតាមីន​B C​ និង​Eហើយ​​ក៏​ផ្ដល់​នូវ​សារធាតុ​រ៉ែ​ដូចជា​កាល់ស្យូម​ ប៉ូតាស្យូម​និង​ជាតិ​ដែក​សម្រាប់​ការ​លូត​លាស់​ទៀត​ផង។

អាហារ​ទាំង​៧​ប្រភេទ​នេះ​អាច​នឹង​មិន​គ្រប់​គ្រាន់​តែ​​ងាយ​ស្រួល​ស្វែង​រក​​និង​ចម្អិន​សម្រាប់​កូន​ៗ​របស់យើង​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

15 Kid and Toddler Superfoods. http://www.parenting.com/gallery/toddler-superfoods?page=1. Accessed November 15, 2016.

7 superfoods to boost any kid’s diet. http://www.babycenter.com/101_7-superfoods-to-boost-any-kids-diet_10392752.bc. Accessed November 15, 2016.

10 Superfoods For Kids. http://www.parents.com/recipes/nutrition/kids/superfoods-for-kids/?slideId=52943. Accessed November 15, 2016.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម