backup og meta

ប្រយ័ត្នកូនចៅកុំឲ្យកើតគ្រុនឈាម មូសខ្លាញីចេញខាំញឹកញាប់តែពេលនេះទេ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2020

    ប្រយ័ត្នកូនចៅកុំឲ្យកើតគ្រុនឈាម មូសខ្លាញីចេញខាំញឹកញាប់តែពេលនេះទេ

    មូសខ្លា​ញី​ជា​ភ្នាក់​ចម្លង​ជំងឺ​គ្រុន​ឈាម ដែល​វា​អាច​ចម្លង​មេរោគ​គ្រុន​ឈាម​ពី​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ខាំ​បឺត​ឈាម។ ជា​ធម្មតា​​ចំណី​​អាហារ​​សម្រាប់​សត្វមូស​ ​គឺ​ទឹក​លម្អង​​ផ្អែម​ចេញ​​ពី​​ផ្កា ប៉ុន្តែ​​មាន​​តែ​​មូស​ញីប៉ុណ្ណោះ​ដែល​​ត្រូវ​​ការ​​ឈាម​​ដើម្បី​​ឲ្យ​​ពង​​របស់​​វា​​លូតលាស់។ តើ​មូសខ្លា​ញីចេញ​ខាំ​ញឹក​ញាប់​នៅ​ពេល​ណា? ហើយ​វា​ចូល​ចិត្ត​រស់​នៅ​កន្លែង​ណា​ជាង​គេ? មាន​រូបរាង​ដូច​ម្តេច?

    បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អត្រា​ចម្លង​ជំងឺ​គ្រុនឈាម​ខ្ពស់​នៅ​ខាង​ក្រៅ និង​នៅ​ពេល​ថ្ងៃ ដែល​ជា​ពេល​មូស​ខ្លា​ចេញ​ខាំ​ញឹកញាប់​បំផុត។ មូស​ខ្លា​បង្ក​បង្កើត​កូនចៅ​នៅ​ក្នុង​ទឹក​ថ្លា ស្អាត និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស វា​ហើរ​បាន​ចម្ងាយ​មិន​លើស​ពី ១៥០ម៉ែត្រ ពី​ទី​កន្លែង​កកើត។

    ​មូសខ្លា​ចូលចិត្ត​​បង្ក​បង្កើត​កូន​ចៅ​នៅ​ក្នុង​សំបក​កង់​ឡាន និង​សំបក​កង់​ម៉ូតូចាស់ៗ​១១​ដង ច្រើន​ជាង​វត្ថុ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ផ្នែក​បាណកសាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ។

    ការ​សិក្សា​របស់​ស្ថាប័ន​នេះ​កន្លង​មក​បាន​បញ្ជាក់​ថា ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវវស្សា​កើន​ឡើង​ច្រើន​ជាង​២ដង បើ​ប្រៀបធៀប​នឹង​រដូវប្រាំង ហើយ​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​​ជាមួយ​នឹង​កត្តា​អាកាសធាតុ ដូចជា កម្តៅ ចំនួន​ទឹកភ្លៀង និង​សំណើម។

    ចំពោះ​រូបរាង​មូស​ខ្លា​វិញ វា​មា​ន​ប្រវែងពី ២-៨ មិល្លីម៉ែត្រ ស្លាប​ខ្មៅ​ថ្លា​គ្មាន​ស្នាម មាន​ឆ្នូត​ស​លើ​ខ្នង មាន​អង់តែន​ធំ២​លើ​ក្បាល និង​ជើង​មាន​ឆ្នូតខ្មៅស ទាំង​ជើង​មុខ​និង​​ជើង​ក្រោយ​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម