ដើម្បីជាសុវត្ថិភាពរាងកាយពីការមុត ជុង ដាច់រលាត់ស្បែក និងការពារសុខភាពផងនោះ ម៉ាក់ប៉ាទាំងឡាយកុំបណ្ដោយឲ្យកូនតូចដើរផ្ទាល់ដី ដោយគ្មានទ្រនាប់ជើងឡើយ ព្រោះអាចបណ្ដាលឲ្យកើតជំងឺមួយចំនួន ដែលឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់រវាងជើង និងកន្លែងកង្វក់ ពិសេសឆ្លងព្រូន។ នេះបើតាមបញ្ជាក់របស់វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ
ព្រូនដែលជាសត្វល្អិតក្នុងពោះវៀន និងរស់នៅក្នុងខ្លួនមនុស្ស សត្វ គ្រប់ទីកន្លែងដូចជាក្នុងទឹក ដីសើម ភក់ និងចំណីអាហារដែលមិនមានអនាម័យ។ បើនិយាយពីព្រូនមានច្រើនប្រភេទណាស់ ចំណែកព្រូនដែលឆ្លងតាមរយៈការដើរដីផ្ទាល់ គឺព្រូនទំពក់ ព្រោះវារស់នៅលើដីសើម ឬដីភក់ និងការបន្ទោរបង់តាមពាសវាលពាសកាល។ ពងព្រូនទាំងនោះអាចហូរធ្លាក់ទៅតាមទឹកស្ទឹង ទន្លេ ព្រែក បឹងបួរ ជាដើម។
អត្ថបទពាក់ព័ន្ធ៖ តិចនិកចិញ្ចឹមកូនតូចអាយុ ក្រោម ៦ ខែ ឲ្យលូតលាស់ល្អ មិនងាយឈឺ
រោគសញ្ញាមានដូចជា ឈឺពោះ ក្តៅខ្លួន ក្អក កូនមិនសូវញ៉ាំ ឬបង្កើនចំណង់អាហារ រាងកាយស្លេកស្លាំង ក្អួត រាកជាដើម។ បើចង់ការពារកូនមិនឲ្យកើតបញ្ហានេះ ត្រូវរស់នៅឲ្យមានអនាម័យ មិនគួរប៉ះពាល់របស់មិនល្អ ឬលេងផ្ទាល់ទៅនឹងដី ហើយត្រូវឲ្យកូនញ៉ាំថ្នាំទម្លាក់ព្រូនរៀងរាល់ ៦ខែ/ម្តង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]