backup og meta

ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត

ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត

ជំងឺ​រលាក​ទងសួត​ដែល​កើត​ឡើង​ចំពោះ​កូន​ក្មេង​តូច​ៗ គឺជា​ក្ដី​បារម្ភ​ខ្លាំង​ដោយសារ​ស្លេស្ម​នៅ​ពេញ​សួត​ ធ្វើឲ្យ​កូន​ពិបាក​ដកដង្ហើម។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។

ជំងឺ​រលាក​ទងសួត​នេះ គឺ​ជាការ​រលាក​និងស្ទះបំពង់ផ្លូវខ្យល់តូចៗ​ខាង​ក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹក​នាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត។ អាការៈ​មាន​ដូចជា ក្អក ផ្ដាសាយ អាច​ជា​រោគសញ្ញា​សង្ស័យ​មាន​ជំងឺ​រលាក​ទង​សួត​ផង​ដែរ តែ​បើ​ក្អក ផ្ដាសាយ ហើយ​ហត់ ទើប​ជា​រោគសញ្ញា​ច្បាស់លាស់ ក្រៅ​ពី​នោះ​នៅមាន​ដកដង្ហើម​ញាប់​ជាង​ធម្មតា ហៀរ​សំបោរ ក្ដៅ​ខ្លួន ចុង​ដង្ហើម​ផត​ ឆ្អឹងជំនីផតចូលគ្នា ពេល​ដក​ដង្ហើម​ចូល ដក​ដង្ហើម​ឮ​សូរសំលេង និង​មិន​ឃ្លាន​អ្វី​ទាំងអស់។

ថែទាំកូន

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​មាន​អាការៈ​ទាំង​នោះ ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ព្រោះ​ជំងឺ​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេល​វេលា។ ជំហាន​ដំបូង​គ្រូពេទ្យ​នឹង​ធ្វើ​រោគវិនិច្ឆ័យ បើ​រក​ឃើញ​ថា​ពិតជា​រលាក​ទង​សួត​មែន ត្រូវ​រក​ពី​មូលហេតុ​បង្ក តើ​កើត​ឡើង​ដោយ​មេរោគ​អ្វី បាក់តេរី ឬ​វីរុស តែ​ភាគច្រើន ៨០-៩០% កើត​ឡើង​ដោយសារ​វីរុស។

កត្តា​ដែល​ធ្វើឲ្យ​កុមារ​ប្រឈម​គ្រោះថ្នាក់ ក៏​ដោយសារ​តែ​សភាព​ជំងឺ​ធ្ងន់ ហើយ​មេរោគ​ឡើង​ខ្លាំង​ពេក ធ្វើឲ្យ​ពិបាក​ដកដង្ហើម និង​ខ្វះ​អុកស៊ីសែន។ ដូចនេះ​លោក​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​ទៅ​ជួប​ពេទ្យ ហើយ​ពេទ្យ​មាន​បច្ចេកទេស​សង្គ្រោះ​ផ្សេង​ៗ​ដូចជា ប្រើ​ថ្នាំ ឆ្ពង់ និង​យក​ស្លេស្ម​ចេញ ដើម្បី​សម្រួល​ផ្លូវ​ដង្ហើម​កូន។ មួយ​វិញ​ទៀត​បើ​បន្ត​ទុក​ឲ្យ​ជំងឺ​រលាកទងសួតនៅ​រ៉ាំរ៉ៃអាច​បណ្ដាល​ឲ្យ​ទៅ​ជា​រលាក​សួត​តែម្ដង។

បន្ថែម​ពី​នេះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ បាន​ស្នើ​ឲ្យ​ម៉ាក់ប៉ា​គួរតែ​ទិញ​ម៉ាស៊ីន​ឆ្ពង់​ទុក​នៅ​ផ្ទះ ព្រោះ​ពេល​កូន​មាន​អាការៈ​តឹង​ច្រមុះ ឬ​មាន​ជំងឺ​រលាក​ទងសួត អាច​ជួយ​កូន​បាន​ខ្លះ និង​កាត់​បន្ថយ​ការ​ចំណាយ​មួយ​ភាគ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម