backup og meta

វីរុស RSV កំពុងផ្អើលខ្លាំងនៅថៃនោះ ខ្មែរក៏កើតមានដូចគ្នាដែរគ្រាន់តែមិនផ្ទុះ!

វីរុស RSV កំពុងផ្អើលខ្លាំងនៅថៃនោះ ខ្មែរក៏កើតមានដូចគ្នាដែរគ្រាន់តែមិនផ្ទុះ!

នៅ​ប្រទេស​ជិត​ខាង​កម្ពុជា​កំពុងតែ​​ផ្ទុះ​វីរុស RSV (Respiratory syncytial virus) ដែល​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ក្មេង​តូច និង​មិនទាន់​មាន​វ៉ាក់សាំង​នៅ​ឡើយ​ទេ។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា RSV មិនមែន​ជា​វីរុស​ប្រភេទ​ថ្មី​ទេ វា​កើត​មាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ហើយ​មិន​មែន​តែ​កូន​ក្មេង​អាយុ​ក្រោម​១ ឆ្នាំ​ឡើយ​ដែល​គ្រោះថ្នាក់ មនុស្ស​ចាស់​វ័យ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ក៏​មាន​ហានិភ័យ​ដូច​គ្នា។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា រាល់ថ្ងៃ​ប្រទេស​កម្ពុជា​ក៏​មាន​ឆ្លងឆ្លង​វីរុស​នោះ​ដូចគ្នា គ្រាន់តែ​មិន​ផ្ទុះ​ខ្លាំង​តែ​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ទោះ​ជា​មាន​ហើយ​ក៏​មិន​អាច​ដឹង​ដែរ ទាល់តែ​ធ្វើ​តេស្ត PSR ទើប​អាច​រក​ឃើញ។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បន្ថែម​ទៀត​ថា RSV គឺជា​វីរុស​ដែល​ឆ្លង​ច្រើន​បំផុត ហើយ​រោគសញ្ញា​វា​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ។ វីរុស RSV ឆ្លង​តាម​រយៈ​ខ្យល់​ដង្ហើម ដំណក់​ទឹក​មាត់ និង​សម្បោរ។ ជា​ទូទៅ​សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ ពេល​ឆ្លង​ចូល​ទៅ​វា​នឹង​ជា​សះស្បើយ​ទៅ​វិញ​ក្នុង​រយៈពេល ១ ទៅ ២ សប្ដាហ៍ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​វា​បង្ក​ទៅ​ជា​ជំងឺ​រលាក​សួត​ខ្លាំង រលាក​សាច់​សួត ជាពិសេស​កើត​ទៅ​លើ​ក្មេង​ក្រោម​អាយុ ១ ឆ្នាំ និង​មនុស្ស​ចាស់​ដែល​មាន​ប្រព័ន្ធ​ភាព​សាំ​ខ្សោយ។

វីរុសRSV

លោក​បាន​បញ្ជាក់​រោគសញ្ញា​ថា ទូទៅ​អាច​ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា គ្រុន​ក្ដៅ ក្អក​ហៀរសម្បោរ ឈឺ​បំពង់ក ប៉ុន្តែ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូចជា ដក​ដង្ហើម​ខ្លី​ៗ ឮ​សូរ​សំឡេង​សួត​ខុស​ធម្មតា និង​ហត់នឿយ ញ៉ាំ​អាហារ​បាន​តិច។

ដូចនេះ​ត្រូវ​ការពារវីរុស RSV ដូច​ខាងក្រោម៖

– លាង​ដៃ​ញឹកញាប់​ជាមួយ​សាប៊ូ

– ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន

– គួរ​ពាក់​ម៉ាស់ កុំឲ្យ​ច្រមុះ​ពេល​ក្អក ឬ​កណ្តាស់

– ផឹកទឹក​បាន​ច្រើន សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​វីតាមីន C ពង្រឹង​ប្រព័ន្ធ​ភាព​សាំ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/11/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក?

វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម