backup og meta

វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ

វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ

រឿង​ថែ​ទាំ​កូន ច្បាស់​ជា​មិន​ងាយ​ស្រួល​ទេ ពិសេស​កូនតូច​ៗមិន​ទាន់​គ្រប់​ ៣ ​ឆ្នាំ ពេល​ឈឺ​ម្តង​ៗ។ អូនៗ​តូចៗឧស្សាហ៍​ឈឺ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​នៅ​ខ្សោយ ងាយ​ឆ្លង​ជំងឺ​ណាស់ ពិសេស​រឿង​ផ្តាសាយ តឹងច្រមុះ​នេះ​ឯង អ៊ី​ចឹងហើយ ប៉ាម៉ាក់​ត្រូវ​ដឹង​វិធី​ជួយ​អូនៗ​ពេល​តឹង​ច្រមុះ ព្រោះ​ថា​បើ​មិន​ព្យាបាល​ឲ្យ​បាន​លឿនទេ អាច​វិវត្ត​ទៅ​ជាធ្ងន់បាន។

១- មូល​ហេតុ​ធ្វើ​ឲ្យ​តឹង​ច្រមុះ

អាការៈ​តឹង​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​សរសៃ​ឈាម និងសន្ទះ​ក្នុង​រន្ធ​ច្រមុះ​កូន​ពោរពេញ​ដោយ​សម្បោរ ​អាច​ធ្វើឲ្យអូនៗ​ពិបាក​គេង និងមាន​បញ្ហារលាក​ច្រមុះ ហើយ​ខ្លះក៏​អាច​មាន​បញ្ហា​ពិបាក​ញ៉ាំ​ ​ពេល​មាន​កក​ស្ទះ​សម្បោរ។

២- ធ្វើ​ម៉េច​ដឹងថា​អូនៗ​តឹង​ច្រមុះ ដោយសារ​​ឆ្លង​បាក់តេរី ​ឬអត់?

បើ​កូន​ហៀរ​សម្បោរ យើង​​គួរ​តែ​ពិនិត្យ​មើល​លក្ខណៈ​សម្បោរជាមុន ព្រោះ​បើ​ឆ្លង​មេរោគ​ សម្បោរនឹង​មាន​សភាព​ស​ថ្លា និង​រាវៗ នៅ​ពេល​ដំបូង បន្ទាប់​មក​នឹងប្រែ​​ទៅ​ជា​ស បៃតង ឬលឿង​ ពីរ​បី​ថ្ងៃ​មុននឹង​ត្រលប់​​ទៅ​ជា​ថ្លា​ម្តង​ទៀត។

៣- មូលហេតុ​ស្ទះ​រន្ធ​ច្រមុះ

ពេល​ខ្លះ ​ការ​ស្ទះ​រន្ធ​ច្រមុះអាច​បណ្តាល​មក​ពី​អាលែកហ្សី ឬ​ប្រហែល​ជា​មាន​សាច់​ហើម​នៅ​ខាង​ក្នុង​ច្រមុះអូនៗ។ ទាំង​នេះ​ទាមទារ​​ធ្វើ​ការ​ព្យាបាល​ដោយ​ថ្នាំ​ពេទ្យ ហើយក្រៅ​ពី​សម្បោរ ​​កុំ​ព្យាយាម​ខ្វេះ​អ្វី​ផ្សេង​ចេញ​ពី​ច្រមុះ​អូនៗ​ឲ្យ​សោះ។

តិចនិក​ដោះស្រាយពេល​អូនៗ​តូចៗតឹងច្រមុះ Hello គ្រូពេទ្

អត្ថបទ​ពាក់ព័ន្ធ​៖

៤- វិធី​ព្យាបាលអា​ការៈ​តឹង​ច្រមុះលើ​កូន

វិធី​តែ​មួយ​​មានសុវត្ថិភាព និង​​ប្រសិទ្ធ​ភាព​បំផុត ​ព្យាបាលអា​ការៈ​តឹង​ច្រមុះ​លើ​កូន​តូចៗ ​គឺ​ប្រើ​​ទឹក​សេរ៉ូម​ប្រៃ ឬទឹក​បន្តក់​ច្រមុះ។

បើ​យើង​​ជ្រើសរើស​យក​ទឹក​បន្តក់​ច្រមុះ​ សូម​បន្តក់​បួន​ប្រាំ​តំណក់​ម្ខាង​ ដើម្បីឲ្យ​​សម្បោរ​នៅ​ខាង​ក្នុងរលាយ ជួយ​ឲ្យ​​ធូរ​ច្រមុះ បន្ទាប់​មក សូម​ប្រញាប់​យក​ប្រដាប់​បូម​ច្រមុះ​ បឺត​យក​ទឹក​នោះ​ និង​សម្បោរ​ចេញ​មក​វិញ។ ត្រូវ​ចាំ​ថា ប្រើ​ប្រដាប់​បូម​ច្រមុះ ត្រូវ​ច្របាច់​វា​ មុន​ដាក់​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះអូនៗ ហើយ​ពេល​យើង​ប្រលែង​វា​មក​វិញ​ ឧបករណ៍​នឹង​បឺត​យក​សម្បោរ​នោះ​មក​ក្រៅ ព្រោះ​បើ​យើង​ដាក់​ចូល​ក្នុង​ច្រមុះ​ហើយ​ ទើប​​ច្របាច់​ខ្យល់ វានឹង​រុញ​សម្បោរ​ទៅ​ក្នុង​​ច្រមុះ​កាន់​តែ​ជ្រៅ​ទៀត។ ​គួរ​ធ្វើ​របៀប​នេះ​យ៉ាង​ហោច​ណាស់ ១៥​ នាទី ​មុន​នឹង​បញ្ចុក​អាហារ​អូនៗ ឬមុន​ចូល​គេង​ ​អាច​ធ្វើឲ្យអូនៗ ​ដក​ដង្ហើម​បាន​ស្រួល។ ​

មិន​ត្រូវ​ប្រើ​ទឹក​បន្តក់​ច្រមុះ​ណា​ ​មាន​ជាតិ​ថ្នាំ​នោះ​ទេ។ ទឹក​សេរ៉ូម​ប្រៃសម្រាប់​បន្តក់​ច្រមុះ​ធម្មតា ​ត្រូវ​ពេទ្យ​ណែនាំ​ឲ្យ​ប្រើ ដោយ​​គ្រាន់​តែ​ប្រាកដ​ថា​ បាន​លាង​សម្អាត និងសម្ងួត​ឧបករណ៍​បឺត​ច្រមុះ​​ បន្ទាប់​ពីប្រើប្រាស់​រួច ដើម្បី​ចៀស​វាង​ឆ្លង​មេរោគ​ផ្សេង​ៗ​ទៅអូនៗ ធ្វើ​ឲ្យ​បញ្ហាកាន់​តែ​​អាក្រក់​ជាង​នេះ។

៥- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ត្រូវ​រក​ជំនួយ​ពី​គ្រូពេទ្យ ​ប្រសិន​បើ៖

– កូន​តឹង​ច្រមុះ​​លើស​ពី ២ សប្តាហ៍

– ទារកមាន​អាយុ​ក្រោម ៣ ខែ

– មាន​អាការៈ​ក្អក​ធ្ងន់ធ្ងរ​ជាប់​គ្នា​មិន​ដាច់ គ្រុន ឈឺ​ត្រចៀក ឬដក​ដង្ហើម​ញាប់​ខុស​ធម្មតា។

ក្នុង​ករណី​មាន​សំណួរ ឬមន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Treat Your Baby’s Stuffy Nose. http://www.webmd.com/children/features/help-child-stuffy-nose#1. Accessed March 5, 2017.

Treating a Child’s Congestion or Stuffy Nose. http://www.webmd.com/first-aid/treating-a-childs-congestion-or-stuffy-nose. Accessed March 5, 2017.

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម