អុតស្វាយជាជំងឺឆ្លងដែលឧស្សាហ៍កើតមានលើកូនក្មេងដែលមានប្រព័ន្ធការពារខ្សោយ ឬមិនបានចាក់វ៉ាក់សាំងបង្ការ។ តើជំងឺអុតស្វាយក្នុងដំណាក់កាលដំបូងៗមានរោគសញ្ញាអីខ្លះ មុនឈានដល់ចេញពងបែក? ជំងឺនេះបើមិនព្យាបាលទាន់ពេលទេ អាចនឹងមានផលវិបាកដូចម្តេចខ្លះ?
១- រោគសញ្ញាជំងឺអុតស្វាយ
ជំងឺអុតស្វាយបណ្តាលមកពីមេរោគឈ្មោះ Varicella Zoster គេបែកចែកជំងឺជា ៣ ដំណាក់កាលសំខាន់ៗ គឺដំណាក់កាលសម្ងំ ឈ្លានពាន និងដំណាក់កាលចេញពងបែក។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា ដំណាក់កាលសម្ងំពុំមានរោគសញ្ញាអ្វីទាំងអស់ បន្ទាប់ពីនោះមេរោគចាប់ផ្តើមធ្វើសកម្មភាពដែលបណ្តាលឲ្យលេចចេញនូវរោគសញ្ញាមួយចំនួន មុននឹងចេញដុំពកក្រហម ឬពងបែកលើស្បែកពេញទាំងខ្លួន។
– ក្តៅខ្លួន
– អស់កម្លាំង
– មិនឃ្លានបាយ
– ល្ហិតល្ហៃ
– ទន់ដៃទន់ជើង។
អត្ថបទពាក់ព័ន្ធ៖
- កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក
- ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើម៉េចអាចដឹងកូនកំពុងរលាក?
២- ការព្យាបាល
ការព្យាបាលតាមបែបបុរាណ ដែលចាស់ៗចំណាំធ្វើនោះ គឺត្រាំទឹករុក្ខជាតិលាយជាមួយខ្ចៅខ្យងឲ្យកូនតូចងូត ដើម្បីជំងឺអុតស្វាយឆាប់ហើរ តែតាមក្បូនពេទ្យធ្វើបែបនេះមិនត្រូវឡើយ ជំងឺកាន់តែធ្ងន់ធ្ងរ ថែមទាំងអាចឆ្លងរោគតាមរយៈដំបៅនោះថែមទៀត។
បើកូនកើតអុតស្វាយ មានក្តៅខ្លួនម៉ាក់ប៉ាអាចឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ តែក្នុងករណីធ្ងន់ធ្ងរ ត្រូវប្រញាប់នាំកូនទៅពេទ្យ មិនត្រូវប្រើថ្នាំផ្តេសផ្តាសឡើយ ធ្វើឲ្យជំងឺកាន់តែវិវត្តធ្ងន់ធ្ងរ ដំបៅក្លាយអាចឆ្លងរោគ មានផលវិបាកផ្សេងៗទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]