backup og meta

ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ

ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ

តាម​ការ​បញ្ជាក់​របស់​​វេជ្ជបណ្ឌិត ហ៊ាង រតនា បទពិសោធរបស់លោកកន្លង​មក ធ្លាប់ព្យាបាល​ក្មេងជាច្រើន ហើយ​ក្នុង​ចំណោម​នោះក្មេង​ពាក់​ខ្សែ​ក ខ្សែ​ដៃធ្វើពី​អំបោះ ឬ​កំណាត់​ផ្សេង​ៗ ដែលចាស់​ៗ​នៅ​តាម​ទី​ជនបទ​នៅមាន​ជំនឿ​​ធ្វើឲ្យ​កូន​មិន​យំ ជួប​ភាគច្រើនហើយជំងឺដូចៗគ្នា។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូបនេះ​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ចាស់​ៗ​នាំ​កូនចៅ​មកព្យាបាល លោក​តែង​សួរនាំ​មូលហេតុ​ពាក់​ខ្សែ​ទាំង​នោះ ដោយ​ពួកគាត់​ជឿ​ថា​​ខ្សែ​អំបោះ​សីមា ពាក់​ទៅ​កូន​ស្លូត មិន​សូវ​យំ មិន​ឲ្យ​ខ្មោចព្រាយ​បិសាច​មក​យាយី​ជាដើម។ ប៉ុន្តែ​ពួកគាត់​មិន​ដឹង​ទេ​ថា ខ្សែ​ទាំង​នោះ​ជា​កន្លែង​ផ្ទុក​មេរោគ​រាប់​រយ​មុខ និង​មាន​ចំនួន​រាប់​រយ​លាន​មេរោគ ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្មេង​ឈឺ។

ហៀងរតនា

លោក​ក៏​បាន​លើក​ឧទាហរណ៍​ងាយ​ៗ​ថា សម្លៀកបំពាក់​យើង​ស្លៀក​មួយ​ថ្ងៃ​ដូរ​ម្ដងនៅតែកខ្វក់ ចុះ​ខ្សែ​នោះ​ត្រូវ​ពាក់​រាប់​ខែ​ឆ្នាំ​ត្រូវ​ទឹក​ត្រូវ​ខ្យល់ ឬ​ដី​ប្រឡាក់​មិន​បាន​បោក​សម្អាត តើ​វា​កខ្វក់​ប៉ុនណា ហើយ​គាប់​ជួន​នឹង​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្សោយ​ផង ជា​ហេតុ​នាំ​ឲ្យ​ក្មេង​ងាយ​ឈឺ​បំផុត ព្រោះ​វា​ឆ្លង​តាម​ការ​ចាប់​កាន់ បៀម និង​នៅ​កៀក​ផ្លូវ​ដង្ហើម។

ខ្សែ​សីមា​ទាំង​នោះ​ជា​ញឹកញាប់​បំផុត​ធ្វើឲ្យ​ក្មេង​មាន​ជំងឺ​រលាក​បំពង់ក រលាក​ផ្លូវ​ដង្ហើម រលាក​ក្រពះ​ពោះវៀន​ដោយ​មេរោគ ដែល​ជំងឺ​ទាំង​អស់​នេះ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​រហូត​ខូច​ដល់​តម្រង​នោម ប្រឹសបេះដូង និង​សន្លាក់​កូនក្មេង​ថែម​ទៀត​ផង។

ក្រៅពីពាក់ខ្សែទាំងនោះ នៅ​ជំនឿ​ផ្ដេសផ្ដាស ការរស់នៅ និងញ៉ាំគ្មាន​អនាម័យ ទម្លាប់​ផ្ដេសផ្ដាស ខ្វះ​អាហារូបត្ថម្ភ ការ​បង្រៀន​កូនឲ្យញ៉ាំចំណី​គ្រប់​មុខ ការ​ផ្ដល់​គំនិត​ខុស​ឆ្គង ទើប​ធ្វើឲ្យ​កូន​ងាយ​ឈឺ​បែប​នេះ។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/12/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម