backup og meta

ហេតុអីបានជាក្មេងអាយុក្រោម១៨ឆ្នាំ មិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩?

ហេតុអីបានជាក្មេងអាយុក្រោម១៨ឆ្នាំ មិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩?

មក​ដល់​ថ្ងៃ​នេះ គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​បាន​ទទួល​វ៉ាក់សាំង​កូវីដ-១៩ ដើម្បី​បង្កើត​អង់ទីករ​ក្នុង​រាងកាយ ប្រឆាំង​នឹង​វីរុស​ផ្លូវ​ដង្ហើម​សាហាវ​មួយ​នេះ។ យោង​តាម​ក្រសួង​សុខាភិបាល វ៉ាក់សាំង​ទាំង ​៣​ប្រភេទ ដែល​មាន​នៅ​ស្រុក​ខ្មែរ​​យើង អាច​ចាក់​បាន​តែ​មនុស្ស​អាយុ​ចាប់​ពី១៨​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ អ៊ីចឹង​មាន​ន័យ​ថា ក្មេង​អាយុ​ក្រោម​១៨​ មិន​អាច​ទទួល​បាន​វ៉ាក់​សាំង​ការពារ​សុខភាព​ពី​ជំងឺ​កូវីដ-១៩​ បាន​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ Unicef កម្ពុជា បាន​ឲ្យ​ដឹង​ថា យើង​មិនទាន់​មាន​ទិន្នន័យនៅឡើយអំពីការ​ប្រើប្រាស់វ៉ាក់សាំង​សម្រាប់​កុមារ​អាយុក្រោម ១៦ ឆ្នាំ ដូច្នេះគេមិនទាន់​ដឹង​ច្បាស់ទេថាតើ​វ៉ាក់សាំង​ទាំងនេះ​មានសុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​ពួកគេ​នោះ។ នឹង​មាន​ការ​ធ្វើ​បច្ចុប្បន្នភាពការ​ណែនាំ​បន្ថែមទៀត​នៅពេលដែលមាន​ភស្តុតាង​បញ្ជាក់​ពី​ប្រសិទ្ធភាព និងសុវត្ថិភាព​របស់​វ៉ាក់សាំង​កូវីដ-១៩ សម្រាប់​កុមារ​អាយុ​ក្រោម ១៦ ឆ្នាំ។

វ៉ាក់សាំង​មួយ​ចំនួន​ត្រូវ​បាន​គេ​ផ្ដល់​អនុសាសន៍​ថា​ត្រូវ​ប្រើប្រាស់​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំឡើងទៅ។ ប្រសិន​បើ​យើង ឬសមាជិក​គ្រួសារ​មាន​អាយុ ១៦ ឬ ១៧ ឆ្នាំ សូមសាកសួរ​អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព មុន​ពេល​ចាក់​វ៉ាក់សាំង។

ហេតុ​អ្វី​បាន​ជា​ក្មេង​ៗ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ពេល​តេស្ត​សាកល្បង​វ៉ាក់សាំង​កូវីដ-១៩​ លើក​ដំបូង?

ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ៗ ខុស​គ្នា​ឆ្ងាយ​ពី​មនុស្ស​ពេញ​វ័យ ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ក៏​ឆ្លើយ​នឹង​ការ​ឆ្លង ការ​ព្យាបាល​ខុស​គ្នា​អាស្រ័យ​ទៅ​តាម​អាយុ​របស់​ពួក​គេ។ ខណៈ ពេល​ដែល​ក្មេង​វ័យ​ជំទង់​ឆ្លើយ​នឹង​ការ​វ៉ាក់សាំង​ស្រដៀង​គ្នា​នឹង​មនុស្ស​ពេញ​វ័យ ក៏​ប៉ុន្តែ ក្មេង​ៗ​ទើប​ចេះ​ដើរ ឬ​ទារក​អាច​មាន​ប្រតិកម្ម​ផ្សេង​នឹង​វ៉ាក់សាំង​ពី​ក្មេង​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ។ ហេតុ​នេះ​ហើយ ទើប​វា​សំខាន់​ក្នុង​ការ​ធ្វើ​តេស្ដ​សាកល្បង​វ៉ាក់សាំង​សម្រាប់​កូន​ក្មេង​ផ្សេង​ពី​មនុស្ស​ធំ។

ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា ឬ​អ្នក​ថែ​ទាំ​កូន​ក្មេង គួរ​តែ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដោយ​ការ​លាង​ដៃ​សម្អាត​ជាមួយ​សាប៊ូ ជែល ឬ​អាល់​កុល​លាង​ដៃ ការ​រក្សា​គម្លាត​ពី​អ្នក​ដទៃ ការ​ពាក់​ម៉ាស ដើម្បី​ចៀសវាង​ឆ្លង​ជំងឺ​កូវីដ-១៩ រហូត​វ៉ាក់សាំង​ការពារ​សុវត្ថិភាព​កូន​ក្មេង​ពី​ជំងឺ​នេះ ត្រូវ​បាន​រក​ឃើញ។

វ៉ាក់សាំង

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វ៉ាក់សាំងថ្នាក់ជាតិ ៧ លើក អាអូនទើបកើត ដល់អាយុ ១ឆ្នាំកន្លះត្រូវចាក់

មកដឹងបន្ថែមពីវ៉ាក់សាំងកូវីដ-១៩ ទាំង៣ Sinovac Sinopharm និង AstraZeneca


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម