backup og meta

វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង

វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង

បើនិយាយ​ពី​ថ្នាំ​បង្ការ ឬ​ហៅថា វ៉ាក់សាំង មនុស្ស​តិច​ណាស់​ដែល​មិន​ស្គាល់។ ទោះជា​ត្រូវ​បាន​ចាត់ទុក​ថាជា​ថ្នាំ​សំខាន់​សម្រាប់​តតាំង​នឹង​រោគ​ផ្សេងៗ​ក៏​ដោយ ប៉ុន្តែ​មនុស្ស​តិច​ណាស់ ដែល​ដឹង​ពីប្រភេទ​ឥទ្ធិពល មុខងារ និង​អត្ថប្រយោជន៍​របស់​ថ្នាំ​បង្ការ​ទាំង​នោះ។ ថ្នាំ​បង្ការ (វ៉ាក់សាំង) មាន​នាទីសំខាន់​ណាស់​ក្នុងការ​ការពារ​គ្រប់គ្នា​ពី​ជំងឺ​កាច​សាហាវ​មួយ​ចំនួន ទោះបី​ជា​មតិ​មហាជន​ខ្លះ​លើកឡើង​ថា វ៉ាក់សាំង (ការចាក់មេរោគ) ចូល​ខ្លួន​មិន​ល្អ​ក៏​ដោយ។

តោះ ប្ដូរ​ទម្លាប់​ពី​មនុស្ស​លែង​ខ្វល់ មក​ស្វែង​យល់​បន្ថែម ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​រស់នៅ និងជួយ​អ្នកដទៃ​ទៀត​ជា​ច្រើន ជាមួយ “Hello គ្រូពេទ្យ” ថ្ងៃនេះ។

១- អ្វីជា អិនអាយភី (NIP)?

NIP ជា​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំបង្ការ ដើម្បី​កំណត់​ពេល​ក្នុង​ការ​ចាក់​វ៉ាក់សាំង និង​អប់រំ​ពលរដ្ឋ​អំពីអត្ថ​ប្រយោជន៍​នៃ​ថ្នាំ​បង្ការ។

២- ថ្នាំបង្ការសំខាន់ៗសម្រាប់កុមារ

កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​ឥត​គិតថ្លៃ ជួយ​ការពារ​កុមារ​ពី​ជំងឺ​ធ្ងន់ធ្ងរច្រើន​ណាស់ ហើយ​ចាក់​តាម​វ័យ​របស់​កុមារ ដូចជា របេង រលាកថ្លើមប្រភេទ B ជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ កញ្ជ្រឹល និង ស្អូច ពី​កំណើត។ មិនចាំបាច់​ទាល់​តែ NIP ទេ វ៉ាក់សាំងខ្លះ មានប្រសិទ្ធភាព​ខ្ពស់​ណាស់ ទោះបី​ជា​មិនចាក់​ផ្ទាល់​ពី​កម្មវិធី​របស់​ក្រសួង សុខាភិបាលក៏មាន (នៅតាមបណ្ដាគ្លីនិកឯកជន)។

វ៉ាក់សាំងទាំងនោះមាន ដូចជា វ៉ាក់សាំងបង្ការ​ជំងឺ​រលាកសួត  Pneumococcus (ភ្នឺម៉ូកូកគីស) ឬវីរុស បង្កជំងឺរាករូស Rotavirus (រូតាវីរុស) ជាដើម។ ក្រៅពី​វ៉ាក់សាំង បង្ក​ដោយ​រោគ ២​ខាងលើ ក៏មាន​ការ​ណែនាំ​ឲ្យ​ចាក់វ៉ាក់សាំង​ផ្សេង​ទៀតដែរ ដូចជា ការពារ​ជំងឺ​រលាកថ្លើម ប្រភេទ A និង អុតស្វាយ។

៣- អត្ថប្រយោជន៍

ជា​ទូទៅ​ថ្នាំ​បង្ការ​ជំងឺ​ត្រូវ​បានគេ​ទទួល​ស្គាល់ ថា​ជាវិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ​មួយ ដែល​អាច​កាត់​បន្ថយ​អត្រា​ឆ្លង​នៃជំងឺ ឬក៏អាច​លុប​បំបាត់​ជំងឺ​មួយ​ចំនួន (ទាំងផ្លូវចិត្ត និងផ្លូវកាយ) ទាំង​ស្រុង​តែ​ម្ដង។ បើ​ផ្ដោតលើ​ទស្សន​វិស័យ​សេដ្ឋកិច្ច​វិញ ថ្នាំបង្ការ​ប្រភេទ​នេះ អាច​ជួយ​កាត់​បន្ថយ​ចំណាយ​ផ្សេងៗ ដូចជាថ្លៃព្យាបាល ក្រោយ​កើត​ជំងឺ​បាន​ច្រើន។ សរុប​ទៅវ៉ាក់សាំង​បង្ការ​ជំងឺ​អាច​ជួយ​ការពារ​មនុស្ស​គ្រប់​វ័យ គ្រប់​ភេទ ពី​ជំងឺ​ផ្សេងៗ។

៤- ចុះសុវត្ថិភាពកម្រិតណាដែរ?

វា​មិនបាន​បង្ក​ហានិភ័យ​ខ្ពស់​ជាង​ការ​បង្ការ​ទេ ក្រោយ​ពេល​ចាក់​ចូលខ្លួន ទោះបី​ជា​ប្រភេទ​ថ្នាំ​បង្ការជំងឺខ្លះ​មាន​សារធាតុ​អាលុយមីញ៉ូម និង Formaldehyde ក៏​ដោយ។ ជាទូទៅ​មុនពេល​វ៉ាក់សាំង​ទាំង​នោះ អនុញ្ញាត​ឲ្យ​ដាក់​លក់​នៅលើ​ទីផ្សារ​បាន​ខាង​រដ្ឋបាល​ចំណី​អាហារ និងឱសថ (FDA) របស់​សហរដ្ឋអាមេរិក បាន​ពិនិត្យ និង​ធ្វើ​តេស្ត​យ៉ាងហ្មត់ចត់​បំផុត (ចំពោះ​ផលិតផល​ស្តង់ដារ) ហើយ​មុន​ទទួល​បាន​អាជ្ញាប័ណ្ណ ផ្ដល់​សេវា​វ៉ាក់សាំង​ការពារ​ទាំងនោះ​ឲ្យ​មហាជន​គ្រប់​ប្រភេទ (វ៉ាក់សាំង) ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​សាកល្បង​ច្រើន​ឆ្នាំ​ច្រើន​លើក​ច្រើនសារ​ណាស់។

សព្វថ្ងៃ ​ទោះ​វ៉ាក់សាំង​ទាំងនោះ​កំពុង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ពាសពេញ​ពិភពលោក​ក្ដី  ក៏មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) និង​រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅ​តែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​រាយការណ៍ ដើម្បី​តាមដាន​ពី​ផល​វិបាក នៃ​ថ្នាំ​បង្ការ (VAERS) និង​ផល​ប៉ះពាល់​ផ្សេងៗ។ ក្នុង​ករណី​រក​ឃើញ​ផល​ប៉ះពាល់​ណាមួយ​រដ្ឋាភិបាល និងស៊ើប​អង្កេត​ប្រកាស​ជា​សាធារណៈ​ពី​ឥទ្ធិពល​អាក្រក់ និង​ឈាន​ដល់​ផ្អាក ឬ​បញ្ឈប់​ការ​ប្រើប្រាស់ថ្នាំ (វ៉ាក់សាំង) នោះ​​តាម​ស្ថានការណ៍​ជាក់​ស្ដែង។

៥- តើថ្នាំបង្ការប៉ះពាល់អ្វីខ្លះ?

-កម្រិតស្រាល៖ ការ​ឈឺចាប់​ឡើង​កន្ទួល​ក្រហម ឬ​ក៏​ហើម​បន្តិចបន្តួច (ចំពោះក្មេងៗ) ពិតជា​អាចកើត​ឡើង ឬ​អាចបង្ក​ឲ្យ​ក្ដៅ​​ខ្លួន​តិចតួច​ក៏​មាន។

-កម្រិតធ្ងន់៖ អាច​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ (អាឡែហ្ស៊ី) ប្រកាច់ ឬ​អាច​ឈាន​ដល់​ថ្លង់ ប៉ុន្តែ​ករណី​បែបនេះ​កម្រ​កើត​មាន​ណាស់។

-ចចាមអារ៉ាម៖ មាន​រឿង​អត់ពិតដែល​និយាយ​តគ្នា​ខ្លះ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ អូទីស្សឹម (Autism) ប៉ុន្តែ​នេះ​ជារឿង​មិន​ពិត​ទេ។ ករណី​ចចាម​អារ៉ាម​នេះ​កើត​ឡើង ដោយសារ​តែ​ការ​ស្រាវជ្រាវ​វែកញែក​មិន​ដាច់​ស្រេច​ក្នុង​ឆ្នាំ ១៩៩៨ ដែល​កាលណោះ​មាន​អ្នក ស្រាវជ្រាវ​ខ្លះ​បាន​អះអាង​ថា វ៉ាក់សាំង​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ អូទីស្សឹម(Autism) ប៉ុន្តែក៏​មាន អ្នក​វិទ្យាសាស្ត្រ​ភាគច្រើន​ស្រាវជ្រាវ​ជា​បន្ត​បន្ទាប់​គ្នា ស្វែង​រក​ព័ត៌មាន មក​បញ្ជាក់​បន្ថែម​ថា តើ​ពិតជា​អាច​មាន​ករណី​បែបនេះ​កើត​ឡើង​មែន​ឬ​អត់? ទាក់ទង​ទៅ​នឹង​វ៉ាក់សាំង MMR (Mumps,Measles,Rubella) និង សារធាតុ Thimerosal (ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ អូទីស្សឹម)។

-លទ្ធផល៖ ដែល​ទទួល​បាន​ទាំងអស់ គឺ​សុទ្ធ​តែ “អវិជ្ជមាន” បញ្ជាក់​ថា អំណាច​របស់​វ៉ាក់សាំង ពិត ជា​​មិនអាច​បង្ក​ឲ្យ អូទីស្សឹម កើត​ឡើង​បាន​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Q & A on Vaccines. http://mypositiveparenting.org/2014/01/25/q-a-on-vaccines/ Accessed March 30, 2017

Are Childhood Vaccines Safe? http://www.webmd.com/children/vaccines/features/childhood-vaccine-safety#1 Accessed March 30, 2017

Vaccination in Malaysia. http://infomed.com.my/vaccination-in-malaysia/ Accessed March 30, 2017

កំណែ​ប្រែបច្ចុប្បន្ន

21/02/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Feb 21, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម