ក្រោយសាកល្បងជោគជ័យ អាជ្ញាធរថៃសម្រេចផ្ដល់វ៉ាក់សាំងប្រភេទថ្មី Rotavirus ដល់ទារក នៅឆ្នាំក្រោយ។
លោក Thawee Chotipittayasunon សមាជិកក្រុមប្រឹក្សាជាតិវ៉ាក់សាំង បញ្ជាក់ថា គម្រោងផ្ដល់វ៉ាក់សាំង Rotavirus ដល់ទារក នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២០ ក្រោយការសាកល្បងជោគជ័យ នៅតាមខេត្តជាច្រើន។ វ៉ាក់សាំងនេះ ផ្ដល់ឲ្យទារក ចំនួន ៣ដង ដោយលើកទី១ ពេលទារកអាយុ ២ខែ លើកទី២ ពេលទារកអាយុ ៤ខែ និងលើកទី៣ ពេលទារកអាយុ ៦ខែ។
វ៉ាក់សាំងនេះ សម្រាប់បង្ការការឆ្លងមេរោគ Rotavirus ដែលបង្កឲ្យមានរលាកខ្លាំង នៃផ្នែកពោះវៀនខាងលើ ដោយបង្ហាញរោគសញ្ញា ដូចជារាក ក្អួត និងខ្វះជាតិទឹក។ មេរោគ Rotavirus អាចឆ្លងតាមរយៈការប៉ះពាល់ជាមួយអ្នកឆ្លងមេរោគនេះ។ ក្មេងៗ ភាគច្រើន ឆ្លងមេរោគនេះតាមរយៈប្រដាប់ប្រដាលេងមិនស្អាត និងអាហារផ្ទុកសារធាតុមិនល្អ។ នៅឆ្នាំ២០១៧ ពលរដ្ឋថៃ ប្រមាណ ១លាននាក់ ឆ្លងមេរោគនេះ ដោយស្លាប់ ៤នាក់ ហើយមាន ៣នាក់ជាកុមារ។
ក្រុមប្រឹក្សាជាតិវ៉ាក់សាំងថៃ នៅមានមហិច្ឆតា ផ្ដល់វ៉ាក់សាំងបង្ការជំងឺរលាកសួត (IPD) ដល់ពលរដ្ឋខ្លួនទៀត ដោយអាចធ្វើឡើងនៅឆ្នាំ ២០២១។ វ៉ាក់សាំងនេះ ជួយកាត់បន្ថយការឆ្លងមេរោគតាមផ្លូវដង្ហើម ប៉ុន្ដែវាក៏មានតម្លៃថ្លៃដែរ។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកងាយៗជួយបន្លប់កូនតូចពេលចាក់វ៉ាក់សាំង មិនឲ្យឈឺចាប់ស្រែកយំខ្លាំង
- មានវ៉ាក់សាំងគ្រុនឈាមហើយ! តែការអនុញ្ញាតមានកំណត់ ព្រោះ…
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]