backup og meta

នេះជាផលវិបាកនៃជំងឺតេតាណូស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ

នេះជាផលវិបាកនៃជំងឺតេតាណូស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ

ជំងឺ​តេតាណូស​បង្ក​ឡើង​ដោយ​បាក់​តេរី​ឈ្មោះ Clostrium tetani ដែល​ឆ្លង​តាម​រយៈ​មុខ​របួស ឬ​ស្នាម​របួស​ផ្នែក​ណា​មួយ នៃ​រាងកាយ ដូច​ជា​សត្វ​ខាំ ឬ​ខ្វាច ការ​មុត​កាំបិត ឡាម ឈើ ឫស្សី​មុត​ស្រួច បន្លា​លួស អំបែង ដែក​គោល ធូលីដី និងរបស់ផ្សេងៗ។

ចំពោះ​ទារក​ទើប​កើត​អាចមាន ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ការ​ប្រើ​កាំបិត ឫស្សី ឬ​ឡាម មិន​ស្អាត ទៅ​កាត់​ទងផ្ចិត នេះ​បើ​តាម​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

១- រោគ​សញ្ញា​ជំងឺ​តេតាណូស

– រសាប់រសល់

– ឈឺក្បាល

– ដំបៅ​ហើម

– រឹងថ្គាម

– ខាំធ្មេញ

– រឹងសាច់ដុំ រឹងក

– បែកញើស

– ដក​ដង្ហើម​ញាប់

– ប្រកាច់​រឹង​ខ្លួន។

​២- ផល​ប៉ះពាល់​នៃ​ជំងឺ​តេតាណូស

ជំងឺ​តេតាណូស​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ ហើយ​មានការ​ឈឺចាប់ ជា​ពិសេស​គឺ​សាច់ដុំ​ថ្គាម និង ក ។ ជំងឺ​តេតាណូស​អាច​រំខាន​ដល់​សមត្ថភាព​ក្នុង​ការ​ដកដង្ហើម អាច​ប្រកាច់​ និងរាល់ពេលប្រកាច់ម្តងៗ ធ្វើឲ្យកម្រិត​អុកសុីសែន​មិន​អាច​ទៅដល់​ខួរក្បាល​អាចបណ្តាលឲ្យស្លាប់​ភ្លាមៗ។

អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ

៣- វិធី​បង្ការ​ជំងឺ​តេតាណូស

ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស​​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ចាក់​រម្លឹក​ឡើង​វិញ ក្នុង​ករណី​មាន​របួស​ដោយ​ប្រការ​ណា​មួយ ត្រូវ​លាង​សម្អាត​មុខ​របួស​ដោយ​ទឹក​ស្អាត ទឹក​ថ្នាំ​សម្លាប់​មេរោគ និង​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ម្តង​ទៀត។

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​តេតាណូស​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ឯ​កូន​ទើប​កើត ត្រូវ​នាំ​ទៅ​ចាក់​វ៉ាក់សាំង​តេតាណូស​នៅ​ពេល​គេ​អាយុ ១ខែ​កន្លះ។

អត្ថបទពាក់ព័ន្ធ៖ នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/09/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!

វ៉ាក់សាំងតេតាណូស សំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះដូចម្ដេច?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម