backup og meta

ដល់រដូវកាលបន្តក់ថ្នាំវីតាមីន A ឲ្យកូនហើយ ម៉ាក់ៗកុំរំលងឲ្យសោះ

ដល់រដូវកាលបន្តក់ថ្នាំវីតាមីន A ឲ្យកូនហើយ ម៉ាក់ៗកុំរំលងឲ្យសោះ

ចូល​ដល់​ខែ វិច្ឆិកា នេះ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ទាំងអស់​នាំ​កូន​អាយុ​ចាប់ពី ៦ ខែ​ដល់ ៥ ឆ្នាំ​ទៅ​បន្តក់​ថ្នាំ​វីតាមីន A។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូ​ពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​រៀបរាប់​ឲ្យ​ដឹង។

ចំពោះ​គោលការណ៍​ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ចុះ​ចែកចាយ​ថ្នាំ​បន្តក់​វីតាមីន A និង​ថ្នាំ​ទម្លាក់​ព្រូន​ដល់​កុមារ​តូច​ៗ​២ដង/​ឆ្នាំ ដោយ​ក្នុង​អំឡុង​ខែ ឧសភា ម្ដង និង​ខែ វិច្ឆិកា នេះ​ម្ដង ដើម្បី​ជំនួយ​ដល់​ភ្នែកភ្លឺច្បាស់ល្អ ហើយ​ជួយ​ការពារ​ក្មេង​ពី​ជំងឺ​ខ្វាក់​មាន់។ ចំណែក​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ជួយ​ទម្លាក់​សត្វ​ល្អិត​ក្នុង​រាងកាយ​ដូចជា​ព្រូន​ចង្កឹះ អៀន ឲ្យ​មក​តាម​លាមក ធ្វើឲ្យ​រាងកាយ​កូន​មាន​ភាព​ស្រស់​ថ្លា ព្រម​ទាំង​ធំធាត់​តាម​វ័យ។

ក្នុង​នោះ​ដែរ​អ្នកគ្រូ​បាន​ឲ្យ​ដឹង​ថា ទារក​វ័យ​ចាប់ពី ១ ឆ្នាំ​ចុះក្រោម ​មិន​អាច​ទទួល​បាន​ថ្នាំ​ព្រូន​ឡើយ បាន​តែ​ថ្នាំ​វីតាមីន A ប៉ុណ្ណោះ។ ចំណែក​ក្មេង​អាយុ​ចាប់​ពី​១ឆ្នាំ​ឡើង​ទៅ​ អាច​ទទួលបាន​ទាំង​ថ្នាំ​វីតាមីន A និង​ថ្នាំ​ទម្លាក់ព្រូន។ ចំណែក​អ្នក​រស់នៅ​តាម​ទីដាច់ស្រយាល ខាង​មណ្ឌល​សុខភាព​នឹង​ចាត់តែង​ក្រុម​គ្រូពេទ្យ ដើម្បី​ទៅ​ផ្ដល់​ថ្នាំ​ជូន​កុមារ​ឲ្យ​បាន​គ្រប់គ្នា។

អត្ថបទពាក់ព័ន្ធ៖ មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច

វ៉ាក់សាំង

ប៉ា​ម៉ាក់​នាំ​កូន​ទៅ​ទទួល​បាន​បន្តក់ និង​ចាក់​វ៉ាក់សាំង​តាម​គោលការណ៍​របស់​ក្រសួង គឺជា​រឿង​សំខាន់​បំផុត ព្រោះ​អាចជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​អាច​ទប់ស្កាត់​ជំងឺ​កាច​សាហាវ​មួយ​ចំនួន ក្រោយ​ពី​ចាក់​ថ្នាំ​បង្ការរួច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម