ក្រោយពេលកូនតូចចាក់វ៉ាក់សាំងរួច ម៉ាក់ៗមួយចំនួនមិនបានដឹងពីវិធីថែទាំ រហូតបណ្ដាលឲ្យកន្លែងចាក់ទៅជាហើម ឬខ្លះបង្កទៅជាខ្ទុះដុំៗ។ ដើម្បីឲ្យកាន់តែជ្រាបច្បាស់ អ្នកគ្រូពេទ្យ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាព ទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល នឹងរៀបរាប់ដូចខាងក្រោម៖
១- កុំឆាប់បកបង់បិទកន្លែងចាក់ថ្នាំ ព្រោះអាចបណ្ដាលឲ្យហូរឈាមបាន ហើយក៏មិនគួរទុកយូរពេកដែរ យ៉ាងយូរកន្លះម៉ោងក្រោយចាក់។
២- កុំយកដៃទៅស្ទាបអង្អែលកន្លែងចាក់ថ្នាំ ព្រោះធ្វើឲ្យមុខរបួសកាន់តែហើម និងបង្កទៅជាឆ្លងមេរោគដោយសារដៃមិនស្អាត។
៣- ហាមយកប្រេងកូឡាទៅលាបកន្លែងចាក់ថ្នាំ ព្រោះវាមានសារធាតុក្ដៅនាំឲ្យមុខរបួសទៅជាហើម។
៤- ថ្ម បាយ ឬពងទាក្ដៅ ហាមយកទៅស្អំកន្លែងចាក់ថ្នាំ។
៥- អាចយកកៅអៀកបញ្ចុះកម្ដៅបិទកន្លែងចាក់ថ្នាំបាន ដើម្បីកុំឲ្យមុខរបួសឡើងហើម ឬក្មេងយកដៃទៅប៉ះចុះឡើង។
៦- បើកន្លែងចាក់ថ្នាំមានលេចចេញដូចពងបែក កុំច្របាច់ កុំជោះ ឬធ្វើអ្វីឲ្យបែកពងនោះឲ្យសោះ ព្រោះអាចឆ្លងមេរោគ។
៧- ប្រសិនបើមានឆ្លងមេរោគក្លាយជាដំបៅហើយ ត្រូវប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យភ្លាម ដើម្បីព្យាបាលជាបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖
- មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច
- បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]