នុ៎ះ! ប្រាប់ហើយប្រាប់ទៀត ថាកុំៗ ស្រលាញ់ប៉ុណ្ណ រវល់ប៉ុណ្ណា ឬពិបាកប៉ុណ្ណា គួរគិតគូរសុខភាព អនាគតអូនៗផង ពិសេសរឿងឲ្យអូនៗតូចៗមើលទូរសព្ទ ថេប្លេត តែម្តង។ ពេលនេះ អង្គការសុខភាពពិភពលោក ចេញមុខព្រមាន និងដាក់កំហិតចំៗសម្រាប់ប៉ាម៉ាក់ ចូលចិត្តទម្រើសកូនបែនេះ។
អង្គការសុខភាពពិភពលោក WHO នៅសប្ដាហ៍នេះ ចេញគោលការណ៍ណែនាំជាលើកដំបូង ស្ដីពីរយៈពេលមើលអេក្រង់ ទូរសព្ទ ថេប្លេត ក៏ដូចជាឧបអេឡិចត្រូនិកផ្សេងទៀត សម្រាប់ក្មេងៗ។ គោលការណ៍ រួមមាន៖
– ក្មេងៗអាយុក្រោម ១ឆ្នាំ មិនអនុញ្ញាតឲ្យសម្លឹងមើលអេក្រង់ទាំងនោះទេ
– ក្មេងៗអាយុក្រោម ៥ឆ្នាំ មិនគួរឲ្យសម្លឹងមើលអេក្រង់លើសពី ១ម៉ោង/ថ្ងៃ
គោលការណ៍ណែនាំនេះ ស្រដៀងនឹងការណែនាំរបស់សមាគមគ្រូពេទ្យអាមេរិកផងដែរ ដោយក្មេងៗអាយុក្រោម ១៨ខែ គួរចៀសវាងសម្លឹងមើលអេក្រង់ទូរសព្ទ ហើយក្មេងៗអាយុក្រោម ២ឆ្នាំ គួរជ្រើសរើសកម្មវិធីមានលក្ខណៈអប់រំ ឲ្យមើលជាមួយម្ដាយឪពុក។
យ៉ាងណា WHO មិនបានបញ្ជាក់ពីផលប៉ះពាល់នៅពេលក្មេងៗ សម្លឹងមើលអេក្រង់ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀតឡើយ ប៉ុន្តែយោងតាមការស្រាវជ្រាវជាច្រើន បានចេញផ្សាយជាបន្តបន្ទាប់ ឲ្យក្មេងតូចៗសម្លឹងអេក្រង់រយៈពេលយូរ នាំឲ្យប៉ះពាល់ខ្លាំងចំពោះសុខភាពក្មេងៗ ពិសេស ភ្នែក និងការវិវត្តផ្នែកខួរក្បាលតែម្តង។

ប៉ុន្ដែក៏មានការលើកឡើងដែរថា គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ មិនបានគិតលើផលប្រយោជន៍ នៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល រួមមានមាតិកា និងបរិបទនៃការប្រើប្រាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕