backup og meta

ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ

ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ

ការ​ប្រើ​ប្រាស់​ទូរសព្ទ​ស្មាត​ហ្វូន និង tablets សព្វ​ថ្ងៃ​កំពុង​ធ្វើ​ឲ្យ​ប៉ាម៉ាក់​​​គ្រប់​រូប​មិន​ទាន់ចែក​ដាច់​រវាង​ការ​ប្រើ​ប្រាស់នៅកន្លែងធ្វើការ និង​នៅ​ផ្ទះ។ ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ប៉ាម៉ាក់​​ដែល​ចូលចិត្ត​ប្រើប្រាស់​ទូរសព្ទ​ពេល​នៅ​ក្បែរ​កូន​ៗ​អាច​បណ្តាល​ឲ្យ​កូន​ៗ​មាន​បញ្ហា​តានតឹង​ក្នុង​ចិត្ត​ មានទំនាស់​ និង​មានបញ្ហា​ក្នុង​ការ​ទាក់​ទង​គ្នា​រវាងប៉ាម៉ាក់​​ជាមួយ​កូន​ៗផង​។

១- ផលប៉ះពាល់ទូរសព្ទទៅលើទំនាក់ទំនងរវាងប៉ាម៉ាក់​​និងកូនៗ

ភស្តុតាង​បាន​​បង្ហាញថា​ភាពល្អក់កករ​ ​រវាង​ប៉ាម៉ាក់​​​នឹង​កូន​ៗ​ គឺអាច​កើត​មាន​នៅពេល​​​​ប៉ាម៉ាក់​ប្រើប្រាស់​បច្ចេក​វិទ្យា​ទូរសព្ទ​ចល័តនៅ​ក្នុង​រង្វង់គ្រួសារ​នៅជិត​កូនៗ​។ ផល​ប៉ះ​ពាល់​ដែល​កើត​មាន​ច្រើន​ជាង​គេ​គឺ​នៅ​ក្នុង​អំឡុង​ពេល​ញ៉ាំ​អាហារ​ជុំ​គ្រួសារ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​នៅ​ឡើយ។ ប៉ាម៉ាក់​​​ខ្លះ​ក៏​បាន​ឲ្យ​ដឹង​​ពី​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ដែរ ឧទាហរណ៍​ការ​ឆ្លើយ​តប​អារម្មណ៍​តាម​ទឹក​មុខ​នៅ​ពេល​ដែល​អ្នក​ប្រើ​ឧបករណ៍​ចល័ត​ដូច​ជា​ពេល​ប្រើ​អ៊ីម៉ែល ឬ​ពេល​ដែល​ទទួល​បាន​ដំណឹង​អាក្រក់ ហើយ​វា​ក៏​បាន​បង្កើត​ជា​ទំលាប់​ដល់​អ្នក​នៅ​ពេល​ដែល​អ្នក​ឆ្លើយ​តប​នឹង​កូន​ៗ​អ្នក។ ប៉ាម៉ាក់​​ជា​ច្រើន​ក៏​បាន​ប្រាប់​ពី​ឥរិយាបថ​អវិជ្ជមាន​ដែល​កូន​ៗ​ពួក​គេ​បាន​ឆ្លើយ​តប​មក​ពួក​គេ​វិញ​នៅ​ពេល​ដែល​កូន​ៗ​ពូក​គេ​ប្រើ​ប្រាស់​ទូរសព្ទ​ច្រើន​ពេក។

អត្ថបទពាក់ព័ន្ធ៖ កំពុង​ពពោះ ហើយ​ប្រើ​ទូរសព្ទ ​អាច​ប៉ះពាល់​ដល់​ទារក​អត់?

ផល​ល្អ

អ្នក​ថែទាំ​ជា​ច្រើន​បាន​និយាយ​ថា​ការ​ប្រើ​ទូរសព្ទ​អាច​ធ្វើ​ឲ្ប៉ាម៉ាក់​​​គេច​ចេញ​ពី​ភាព​ធុញ​ទ្រាន់ និង​កាត់​បន្ថយ​នូវ​សម្ពាធ​បាន។ គុណ​សម្បត្តិ​ផ្សេង​ទៀត​គឺ​វា​មាន​ភាព​ងាយ​ស្រួល​ធ្វើ​ការ​ពេល​នៅ​ឆ្ងាយ​ពី​ផ្ទះ (ប្រសិន​បើ​វា​មាន​ការ​តភ្ជាប់​ជា​មួយ​នឹង​ការ​ងារ​អ្នក) វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទងង​ទៅ​សមាជិក​គ្រួសារ​ដែល​នៅ​ឆ្ងាយ និង​សម្រាប់​ប្រើ​ជា​ឧបករណ៍​ដើម្បី​រក្សា​សន្តិសុខ និង​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ផ្ទះ។ ប៉ាម៉ាក់​​ក៏​មិន​ចាំបាច់​នៅ​ជាមួយ​កូន​​គ្រប់​ពេល​វេលា​ដែរ វា​ជា​ពេល​ល្អ​ដែល​សម្រាប់​ឲ្យ​កូន​ៗ​អ្នក​មាន​ភាព​ឯករាជ្យ។ វា​ចាំបាច់​សម្រាប់​ប៉ាម៉ាក់​​​ក្នុង​ការ​នៅ​ជាប់​ជាមួយ​ការ​ងារ​របស់​ពួក​គេ និងផ្នែក​ផ្សេង​ទៀត​នៃ​ការ​រស់​នៅ​។

អត្ថបទពាក់ព័ន្ធ៖ ប្រុសៗ​ចូលចិត្ត​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ ប្រយ័ត្ន​ងាប់​មេជីវិត ​អត់​កូន

ផល​អាក្រក់

ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​ស្វែង​យល់​ពី​បញ្ហា​នេះ​ដោយ​ធ្វើ​ការ​សិក្សា​អង្កេត​លើ​ការ​មើល​ថែ​របស់​ប៉ាម៉ាក់​​​ទៅ​លើ​កូន​ៗ​នៅ​ក្នុង​ភោជនីយដ្ឋាន​អាហារ​រហ័ស​ជា​ច្រើន​កន្លែង។ នៅ​ក្នុង​ការ​សិក្សា និង​ការ​ស្រាវ​ជ្រាវ​តាម​ខ្សែ​វីដេអូ​នោះ​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ដែល​ប៉ាម៉ាក់​​​បាន​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូវនិក​បាន​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​ការសន្ទនា ឬ​គ្មាន​និយាយ​អ្វី​មួយ​មាត់​សោះ​ទៅ​កូន​ៗ។ បច្ចេកវិទ្យា​ទំនើប​បាន​ផ្លាស់​ប្តូរ​នូវ​ឥរិយាបថ​​របស់ប៉ាម៉ាក់​​​នៅ​ពេល​ដែល​​នៅ​ជាមួយ​កូន​ៗ​។ បើ​ប្រៀប​ធៀប​ទៅ​នឹង​បច្ចេកវិទ្យា​បុរាណ​ដូច​ជា​ការ​អាន​សៀវ​ភៅ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​ទំនាក់​ទំនង​រវាង​ប៉ាម៉ាក់​​​និង​កូន​ៗ​ពួក​គេ​គឺ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គ្នា​កាន់​តែ​ច្រើន ហើយ​ការ​ប្រើ​អារម្មណ៍​ដាក់​គ្នា​ក៏​មាន​កាន់​តែ​ខ្លាំង​ដូច​គ្នា។ ចំពោះ​កុមារ​ដែល​ប្រើ​បច្ចេកវិទ្យា​ច្រើន​នឹង​មាន​ការ​ប្រើ​អារម្មណ៍​ច្រើន និង​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដែរ។

អត្ថបទពាក់ព័ន្ធ៖ ប្រើទូរសព្ទក្បែរទារកតូចៗ ឬក្នុងផ្ទៃ ប៉ះពាល់ធ្ងន់ធ្ងរណាស់!

២- អ្វីដែលប៉ាម៉ាក់​​អាចធ្វើបាន

− កំណត់​ពេលវេលា​ប្រើប្រាស់​ទូរសព្ទក្នុង​ផ្ទះ​។ បង្កើត​ទម្លាប់​ក្នុង​គ្រួសារ​មាន​ដូច​ជា​ពេល​ដែល​ហាម​មិន​ឲ្យ​ប្រើ ឬ​ចំនួន​ដង​ក្នុង​ការ​ប្រើ។

− តាម​ដាន​នូវ​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ​។ ប៉ាម៉ាក់​​អាច​ពិចារណា​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ ឬ​បិទ​ឧបករណ៍ ដើម្បី​ការពារ​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​តាម​ផ្ទះ។

− កំណត់​ពី​ភាព​តាន​តឹង​ដែល​បាន​ពី​ឧបករណ៍​។ ប៉ាម៉ាក់​​ត្រូវ​គិត​ថា​តើ​ផ្នែក​ណា​មួយ​នៃ​ឧបករណ៍​​អាច​ផ្តល់​ភាព​តាន​តឹង​ដល់​អ្នក​ខ្លាំង​បំផុត​នោះ។ ប៉ាម៉ាក់​​អាច​ត្រូវ​ការ​ពេល​វេលា និង​ទីកន្លែង​សម្រាប់​​ដំណើរ​ការ​ព័ត​មាន​ទាំង​អស់​នេះ ប្រសើរ​ជាង​ប៉ាម៉ាក់​​​ទៅ​រំខាន​ពេល​វេលា​កូន​​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​​មាន​ប្រតិកម្ម​អវិជ្ជមាន​មក​លើ​ប៉ាម៉ាក់​​​ជាមួយ​នឹង​អារម្មណ៍​អវិជ្ជមាន​ដែល​ពួក​គេ​មាន​ផ្ទាល់។

អត្ថបទពាក់ព័ន្ធ៖ ប្រើទូរសព្ទដៃរបៀបនេះរាល់ថ្ងៃ អាចបង្កបញ្ហាមួយចំនួនដល់សុខភាព

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Plugged-in parenting: How parental smartphone use may affect kids. https://www.sciencedaily.com/releases/2016/10/161012102648.htm Accessed March 13, 2017.

កំណែ​ប្រែបច្ចុប្បន្ន

17/01/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម