សម្រាប់វ័យកុមារ ដើម្បីលូតលាស់បានល្អ គឺត្រូវការសរីរាង្គទាំងអស់របស់រាងកាយ មានសុខភាពល្អផងដែរ ហើយអ្វីដែលសំខាន់នោះគឺក្រពះ-ពោះវៀន ព្រោះវាជាប្រព័ន្ធរំលាយអាហារដែលជាផ្នែកមួយដើម្បីផ្គត់ផ្គង់ជីវជាតិទៅកាន់រាងកាយ។
“កាលណាបើក្រពះ-ពោះវៀនក្មេងមានសុខភាពល្អ គឺធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់” ។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង។
លើសពីនេះ ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យលូតលាស់ខួរក្បាលរបស់ក្មេងបានប្រក្រតីដែរ។
អនុប្រធានមន្ទីរសម្រាកព្យាបាល Maxi Care រូបនេះបានបញ្ជាក់ថា បើម៉ាក់ប៉ាចង់ឲ្យសុខភាពក្រពះ-ពោះវៀនកូនបានល្អគឺត្រូវការផ្ដល់អាហារដែលមានជីវជាតិត្រឹមត្រូវដល់កូនក្នុងនោះមានដូចជា៖
– បន្លែបៃតង ក្រហម ផ្លែឈើល្អៗ
– សាច់ ស៊ុត សាច់ត្រី
-អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់អ៊ីនឹងនៅក្នុងអាហារពេលរបស់កូន។
ចំណែកអាហារបំប៉នបែបសម្រន់នោះមាន យាអ៊ួរ នំសម្រាប់កូនក្មេង ទឹកដោះគោស្រស់ ជាដើមដែលម៉ាក់ប៉ាគួរបំប៉នបន្ថែមឲ្យកូនដើម្បីជួយបំពេញជីវជាតិដល់រាងកាយរបស់កូនឲ្យលូតលាស់បានល្អ ហើយម៉ាក់ប៉ាគួរចៀសវាងដែលមាន ជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន។
[embed-health-tool-vaccination-tool]