នៅពេលនិយាយដល់វ៉ាក់សាំងរាក ម៉ាក់ប៉ាខ្លះមិនដឹងថាមានវ៉ាក់សាំងប្រភេទនេះឡើយ ហើយរឹតតែមិនដឹងពីប្រសិទ្ធភាពរបស់វាថែមទៀតផង។
វេជ្ជបណ្ឌិត គុជ ឆោមដាលីន បានឲ្យដឹងថា មានវីរុសជាច្រើនបង្កកូនតូចៗដែលតែងតែរាកធ្ងន់ធ្ងររហូតខ្វះជាតិទឹក។ តែជាងរឿយៗគ្រូពេទ្យសង្កេតឃើញថាទារកជាច្រើនរាកដោយសារវីរុស rotavirus ដែលវាមិនត្រឹមតែរាកមួយមុខទេ អាចបណ្ដាលឲ្យទាំងក្ដៅខ្លួន ក្អួត ទើបធ្វើឲ្យបាត់បង់ជាតិទឹកច្រើន។ ដូចនេះដើម្បីការពារកុំឲ្យកូនឧស្សាហ៍កើតជំងឺមួយរាកគួរបន្តក់វ៉ាក់សាំង។
លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមារ បម្រើការងារនៅ Singapore Medical Center បញ្ជាក់ទៀត ជាទូទៅទារកនឹងតម្រូវឲ្យទទួលបានវ៉ាក់សាំងនេះ ២ ដង៖
– លើកទី១៖ ពេលទារកអាយុ ២ ខែ
– លើកទី២៖ ពេលទារកអាយុ ៤ ខែ
ទារកនឹងមិនមានជំងឺរាកដោយសារវីរុស rotavirus ឡើយបន្ទាប់ពីបានទទួលវ៉ាក់សាំងបង្ការនេះ ប៉ុន្តែវ៉ាក់សាំងនេះមិនអាចការពារការរាក ឬក្អួតដែលបណ្ដាលមកពីមេរោគផ្សេងទៀតបានទេ។ វេជ្ជបណ្ឌិតរូបនោះថា ផលរំខានក្រោយទារកក្រោយទទួលវ៉ាក់សាំង ទារកមួយចំនួនអាចលេចចេញសញ្ញារាក ឬក្អួតតិចតួច។
[embed-health-tool-vaccination-tool]