backup og meta

ទារកក្ដៀនព្រោះបៅទឹកដោះគោ សាកវិធីទាំងនេះសិន មុនឆ្លេឆ្លាប្ដូរម្សៅទឹកដោះគោ

ទារកក្ដៀនព្រោះបៅទឹកដោះគោ សាកវិធីទាំងនេះសិន មុនឆ្លេឆ្លាប្ដូរម្សៅទឹកដោះគោ

ទារក​ក្ដៀន ជា​បញ្ហា​មួយ​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន និង​អា​ហារ​ដែល​អា​អូន​ញ៉ាំ​ចូល​ទៅ ពិសេស​ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោ ក្រោយ​ផ្ដាច់​ដោះ​ម្ដាយ។ បញ្ហា​ក្ដៀន ហើម​ពោះ ឬ​អាលែកហ្ស៊ី ជា​បញ្ហា​ទារក​មួយ​ចំនួន​ជួប ពេល​ម៉ាក់​ប៉ា​មិន​ចេះ​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ​ឲ្យ​អូន​ម៉ឹម តែ​នេះ​មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​ទារក​ក្ដៀន​ដោយ​សារ​បៅ​ទឹក​ដោះ​គោ យើង​ត្រូវ​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ភ្លាម​ៗ​ទេ។

ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ

បើ​តាម​ការ​ណែនាំ​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹង​ថា គ្នា​យើង​ដែល​មាន​ទារក​ក្ដៀន កុំ​ទាន់​ឆ្លេឆ្លា​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​អី។ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ប្រើ​តិចនិក​ទាំង​នេះ​សិន ក្រែង​បាន​ផល​ជួយ​ដោះ​ស្រាយ​បញ្ហា​បាន​ដូច​ជា៖

  • ឆុង​ទឹក​ដោះ​គោ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ប្រហែល ៧០​អង្សារសេ (ទឹក​ដាំ​ពុះ​ហើយ​ទុក​ឲ្យ​ត្រជាក់​រយៈ​ពេល​៣០​នាទី) ព្រោះ​ទឹក​ក្ដៅ​ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​រលាយ​ល្អ​ដែល​ធ្វើ​ឲ្យ​ពោះវៀន​ងាយ​ស្រួល​រំលាយ។ ក្រោយ​ឆុង​រួច សាក​ភ្លក់​បន្តិច​សិន ឬ​បន្តក់​ទឹក​ដោះ​គោ​លើ​ខ្នង​ដៃ​សិន ដើម្បី​ឲ្យ​ដឹង​ថា​ក្ដៅ​ល្មម ឬ​ខ្លាំង បើ​ខ្លាំង​ទុក​មួយ​សន្ទុះ​សិន។ ម៉ាក់​ប៉ា​មិន​ត្រូវ​បន្ថយ​ម្សៅ​ទឹក​ដោះ​គោ​ទេ។
  • ម៉ាស្សា​ពោះ​ឲ្យ​កូន​រាល់​ព្រឹក​មុន​ពេល​ងូត​ទឹក។
  • លាប​ប្រេង​ដូង​ចូល​រន្ធ​គូថ​កូន ១ថ្នាំង​ដៃ (ប្រើ​កូន​ដៃ) ក្រោយ​ពេល​ម៉ាស្សា​ពោះ​ហើយ។
  • ចំពោះ​ក្មេង​អាយុ ៦​ខែ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន បន្លែ​បៃតង ល្ហុង​ទុំ ចេក​ទុំ ស្រកា​នាគ ប៉ោម ឬ​សារី​ចំហុយ យ៉ាអួរ (ក្មេង​ក្រោម ១ឆ្នាំ​ប្រើ​យ៉ាអួរ​សាប)។
  • ចំពោះ​ក្មេង​ធំ កុំ​ទម្លាប់​ឲ្យ​ឈរ​ជុះ ព្រោះ​ពេល​ឈរ​រន្ធ​គូថ​បើក​អត់​អស់​ទេ ជាហេតុ​ធ្វើ​ឲ្យ​ទារក​ក្ដៀន​កាន់​តែ​ខ្លាំង។
  • រឿង​ប្រើ​ថ្នាំ​បន្ទន់​លាមក​ថ្នាំ​សុល​ចាំ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ចាំ​ប្រើ (បើ​ចៀស​បាន មិន​ចាំ​បាច់​ប្រើ​ទេ)។

វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ថែម​ថា ទម្លាប់​ក្នុង​ការ​បន្ទោ​បង់​សំខាន់​ណាស់​សម្រាប់​ការពារ និង​ព្យាបាល​បញ្ហា​ទល់​លាមក ហេតុ​នេះ​គួរ​ចាប់​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​អង្គុយ​កន្ថោរ​បត់​ជើង​ឲ្យ​បាន​លឿន​នៅ​ពេល​កូន​ចេះ​អង្គុយ។ កុំ​​ឲ្យ​ក្មេង​មាន​ទម្លាប់​ឈរ​បន្ទោបង់​ព្រោះ​​ធ្វើ​ឲ្យ​ទល់​លាមក​កាន់​តែ​ខ្លាំង។

ទារក​ក្ដៀន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម