យើងដឹងហើយ ក្មេងៗឧស្សាហ៍ឈឺណាស់ ហើយពេលខ្លះមិនត្រឹមតែឈឺជំងឺត្រឹមផ្ដាសាយ ក្អក ក្ដៅខ្លួនស្រាលៗប៉ុណ្ណោះទេ កូនតូចៗនឹងអាចប្រឈមជំងឺប៉ះពាល់ដល់អាយុជីវិត ដូចជាជំងឺរលាកខួរក្បាលជាដើម។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសផ្នែកជំងឺទូទៅ បានប្រាប់ឲ្យដឹងថា ភាគច្រើននៃក្មេងដែលកើតមានជំងឺរលាកខួរក្បាលនេះ គឺបណ្ដាលមកពីកត្តាដូចជា៖
– ចាក់វ៉ាក់សាំងមិនគ្រប់គ្រាន់
– ញ៉ាំអាហារមិនគ្រប់គ្រាន់ ខ្វះអាហារូបត្ថម្ភ
– កង្វះអនាម័យ ឆ្លងពពួកវីរុស ជាដើម។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្មេងៗណាកើតជំងឺនេះមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ហើយក្រោយពីកើតជំងឺរលាកខួរក្បាលហើយ វាអាចបណ្តាលឲ្យក្មេងទៅជាពិការអវយវៈ ពិការប្រាជ្ញា ហើយអាចឈានទៅក្លាយជាមនុស្សរុក្ខជាតិទៀតផង។
លោកវេជ្ជបណ្ឌិតថា ក្មេងដែលមានកើតបញ្ហារលាកខួរក្បាលនេះ តែងចេញរោគសញ្ញាស្រដៀងនឹងជំងឺស្រាលៗធម្មតាដែរ ក្នុងនោះមានដូចជា ឈឺក្បាល ក្ដៅខ្លួន ចង់ក្អួត ប៉ុន្តែក្នុងករណីដែលកូនបង្ហាញអាការៈមិនស្រួលខ្លួន មិនឆ្លើយតប មិនសូវលេងដូចធម្មតា មើលទៅអស់កម្លាំង ឬកូនឧស្សាហ៍ត្អូញថាឈឺក្បាល ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលទាន់ពេល។
អត្ថបទពាក់ព័ន្ធ៖
- កូនទើបកើតរលាកកញ្ចក់ភ្នែក ម៉ាក់ប៉ាគួរធ្វើបែបណា?
- ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើម៉េចអាចដឹងកូនកំពុងរលាក?
- ខែក្តៅ អូនតូចៗងាយនឹងរលាកទងសួត ម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញានិងវិធីការពារ
- មកដឹងលម្អិតពីរោគសញ្ញាជំងឺរលាកស្រោមខួរលើកូនក្មេង
- វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក
- ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]