backup og meta

កូនតូចពាក់គ្រឿងអលង្ការអាច​ប៉ះពាល់សុខភាព

កូនតូចពាក់គ្រឿងអលង្ការអាច​ប៉ះពាល់សុខភាព

ទស្សនៈ​របស់​មាតាបិតាខ្មែរខ្លះយល់ថា ការ​ឲ្យកូនពាក់​គ្រឿងអលង្ការ​​ ជាពិសេស​ក្មេង​ស្រី ជារឿងត្រឹមត្រូវ ដែលខ្លះបង្កប់ជាជំនឿ ឬ​ជាលម្អកូន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​លម្អខ្លួន​កូន​ដោយ​គ្រឿង​អលង្ការ ពិតជា​មាន​គ្រោះថ្នាក់​ណាស់​ទាំង​ផ្នែក​សុខភាព និង​សុវត្ថិភាព។

ផល​អាក្រក់​បាន​មកពី​ការ​ពាក់​គ្រឿង​អលង្ការ​ឲ្យ​ក្មេង​មាន​ដូចជា៖

– ការ​ដែល​ក្មេង​ចោះ​ត្រចៀក​នៅ​តូច​ពេក អាច​ធ្វើឲ្យ​ប៉ះពាល់​ត្រចៀក​កូន​ដូចជា​ដំបៅ រលាក រមាស់ រលួយ

– ដាច់រលាត់ ឬប្រតិកម្ម​ស្បែក​​ជាមួយ​គ្រឿងអលង្ការ

– មាន​គ្រោះថ្នាក់​ផ្សេង​ៗ ស្លាក់ ដាច់​ទងត្រចៀក រឹប​ដៃ​ជ្រុល បាត់បង់​ជាយថាហេតុ

– គ្រឿង​អលង្ការខ្លះមានមេរោគតោងទាម ធ្វើឲ្យ​ឆ្លង​មេរោគ​ទៅ​ក្នុង​ខ្លួន

– ខាតបង់​លុយកាក់

– អាច​មាន​គ្រោះថ្នាក់​ដល់​ក្មេង​ដោយសារ​ចោរកម្ម

– បណ្ដុះ​ទម្លាប់​ក្មេង​ឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​ក្រៅ​ខ្លួន

– ធ្វើឲ្យ​ក្មេង​ចេះ​អួតអាង​ហ៊ឺហា​គ្រឿងអលង្ការ។

លោក​បាន​បន្ត​ទៀត​ថា ក្មេងៗ​មិន​ត្រូវការ​គ្រឿងអលង្ការ​លម្អ​ខ្លួន​នោះ​ទេ ពួកគេ​ត្រូវការ​តែ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ទ្រទ្រង់​រាងកាយ កន្លែង​រស់នៅ​សមរម្យ ការ​រៀន​សូត្រ និង​ភាព​កក់​ក្ដៅ​ពី​ក្រុម​គ្រួសារ ។

ទារកញ៉ាំបបរខាប់គ្រប់គ្រឿង

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

FDA warns about safety risks of teething necklaces, bracelets, https://www.fda.gov/news-events/press-announcements/fda-warns-about-safety-risks-teething-necklaces-bracelets-relieve-teething-pain-or-provide-sensory

The Dangers of Jewelry, Especially Children’s Jewelry, https://www.madesafe.org/dangers-of-jewelry/

កំណែ​ប្រែបច្ចុប្បន្ន

30/09/2021

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រឿងម៉ាក់ប៉ាមិនចាប់អារម្មណ៍ តែជាមូលហេតុនាំឲ្យកូនរលាកត្រចៀកខាងក្រៅ

ហេតុអ្វីគ្រាន់តែរលាកបំពង់ក ក្អក ផ្ដាសាយ នាំឲ្យរលាកត្រចៀកវិញ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម