backup og meta

តិចនិកសម្រាប់ម៉ាក់ប៉ា ជួយជំរុញដល់ការនិយាយរបស់អាអូនតូចៗអាយុ ១ ឆ្នាំកន្លះ- ២ ឆ្នាំ

តិចនិកសម្រាប់ម៉ាក់ប៉ា ជួយជំរុញដល់ការនិយាយរបស់អាអូនតូចៗអាយុ ១ ឆ្នាំកន្លះ- ២ ឆ្នាំ

ជា​ធម្មតា នៅ​ពេល​​ទារក​លូតលាស់​ធំ​ទៅ​ៗ សមត្ថភាព​ផ្សេងៗ​របស់​កូន​ក៏​កាន់​តែ​វិវត្ត​ទៅ​មុខ​ដូច​ជា រឹង​ដៃ រឹង​ជើង មើល​ឃើញ​ច្បាស់ ចេះ​សើច ចេះ​ចង់​និយាយ ចឹង​ហើយ ប៉ា​ម៉ាក់ គួរ​ប្រើ​វិធីសាស្ត្រ​បែប​ណា ដើម្បី​ជំរុញ​ឲ្យ​កូន​កាន់​តែ​ឆាប់​ចេះ​និយាយ?

តាម​ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​បង​ប្រុស យ៉ាន វឌ្ឍនៈ អ្នក​រក​ស៊ី​ម្នាក់​នៅ​ភ្នំពេញ ហើយ​ក៏​ជា​ប៉ាៗ​ម្នាក់ ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​គាត់​រៀន​និយាយ​ដំបូងៗ គាត់​តែង​និយាយ​ឆ្លើយ​តប​ទៅ​កូន​វិញ ទោះ​មិន​យល់​ពី​អ្វី​ដែល​កូន​និយាយ​ក៏​ដោយ។ បង​ប្រុស​បង្ហើប​ថា ភាគ​ច្រើន វិធីសាស្ត្រ​ដែល​គាត់​ប្រើ ដើម្បី​ជួយ​កូន​ឲ្យ​ឆាប់​ចាប់​ពាក្យ​បាន គឺ​គាត់​អាន​តាម​អ៊ីនធើណេត​ខ្លះ និង​ដឹង​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​កុមារ ពេល​យក​កូន​ទៅ​ពេទ្យ​ខ្លះ​ដូច​ជា៖

និយាយ​ពាក្យ​ច្រំដែលៗ៖ ការ​និយាយ​ពាក្យ​មួយ​ដដែល​ៗ អាច​ជួយ​ឲ្យ​កូន​ឆាប់​ចាំ​ពាក្យ​នោះ។ ឧទាហរណ៖ ពាក្យ”ស្បែក​ជើង” ម៉ាក់​ប៉ា អាច​សួរ​ថា ស្បែក​ជើង​កូន​នៅ​ឯណា? ចាំ​ប៉ាយក​ស្បែក​ជើង​ឲ្យ។ល។

ប្រើ​ពាក្យ​ណែនាំ​សាមញ្ញ​ៗ៖  នៅ​ចន្លោះ​អាយុ​១-២ខួប​នេះ កូន​ធំ​ល្មម​អាច​យល់​ពាក្យ​ណែនាំ​ស្រួល​ចាំ​ដូច​ជា ពាក់​អាវ ឬ​បិទ/បើក​ទ្វារ​ជាដើម។ យើង​ជា​ម៉ាក់​ប៉ា​គួរ​ប្រើ​ពាក្យ​ស្រួល​ស្ដាប់ ខ្លីៗ តែ​ច្បាស់​ដែល​អា​អូន​ងាយ​យល់។

សួរ​នាំ​កូន​ឲ្យ​បាន​ច្រើន៖ យើង​អាច​សួរ​ឲ្យ​អា​អូន​ចំណាំ​របស់​ផ្សេងៗ​ដូច​ជា ឯណា​ច្រមុះ​កូន ភ្នែក ឬ​មាត់​កូន​។ល។

លើស​ពី​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ទូទៅ បាន​ណែនាំ​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​កូន​ឆាប់​ចេះ​និយាយ​លឿន ម៉ាក់​ប៉ា​អាច​ប្រើ​តិចនិក​ប៉ុន្មាន​នេះ​៖

– ស្នើ​ឲ្យ​កូន​ជួយ​ធ្វើ​អី​មួយ

-​ បង្រៀន​កូន​ច្រៀង​ចម្រៀង

– និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន

– ឲ្យ​កូន​លេង​ជាមួយ​ក្មេង ។ល។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា ប៉ុន្តែ ម៉ាក់​ប៉ា​គ្រប់​រូប​ត្រូវ​ដឹង ការ​វិវត្ត​ផ្នែក​ភាសា​របស់​កូន​តូច​ៗ គឺ​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ ព្រោះ​ពេល​ក្មេង​ខ្លះ​អាច​ឆាប់​ចេះ​និយាយ​បាន​លឿន ចំណែក​ក្មេង​ខ្លះ​មាន​បញ្ហា​ក្នុង​ការ​ចាប់​យក​ពាក្យ​នីមួយៗ និង​ពិបាក​ក្នុង​ការ​និយាយ​ចេញ​មក ហើយ​ការ​វិវត្ត​ផ្នែក​ភាសា​របស់​ក្មេង​គឺ​អាស្រ័យ​ទៅ​តាម​អាយុ និង​ពេល​វេលា។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/07/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់

តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម