backup og meta

កូនមិនសូវលូតលាស់ អាចពាក់ព័ន្ធសុខភាពក្រពះពោះវៀនទេ?

កូនមិនសូវលូតលាស់ អាចពាក់ព័ន្ធសុខភាពក្រពះពោះវៀនទេ?

កូនមិនសូវលូតលាស់ ឯទម្ងន់ក៏ឡើងមិនគ្រប់ អាចមកពីបញ្ហាច្រើនយ៉ាង ក្នុងនោះក៏មានពាក់ព័ន្ធនឹងសុខភាពក្រពះពោះវៀនរបស់ក្មេងដែរ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានឲ្យដឹងថា ប្រព័ន្ធរំលាយអាហារក្មេងល្អ មិនត្រឹមតែធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍខួរក្បាល និងរាងកាយទៀតផង។

ម៉ាក់ប៉ាមានដឹងអត់ ប្រព័ន្ធរំលាយអាហារក្មេងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន អ៊ីចឹងហើយទើបយើងចាំបាច់ត្រូវផ្តល់ការថែទាំ បំប៉នចំណីអាហារឲ្យបានល្អ នោះទើបសុខភាពកូនក៏ល្អ លាស់លាស់លឿនទាំងផ្នែករាងកាយ និងបញ្ហាស្មារតី។

ធ្វើម៉េចដើម្បីឲ្យក្រពះពោះវៀនក្មេងមានសុខភាពល្អ?

លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហានេះអាចថាជារឿងងាយផង លំបាកផងសម្រាប់ឪពុកម្តាយគ្រប់រូប ដោយហេតុថា វាអាស្រ័យទៅប្រព័ន្ធការពាររាងកាយកូន របបអាហារផ្តល់ឲ្យកូន កត្តាអនាម័យទាំងការរស់នៅ និងហូបចុក។ ក្នុងនោះលោកវេជ្ជបណ្ឌិតថា ការបំប៉នអាហារកូន ដោយហេតុថាការទទួលបានអាហារគ្រប់គ្រាន់ សម្បូរជីវជាតិ សម្បូរជាតិកាកសរសៃ ហើយចម្អិនដោយមានអនាម័យខ្ពស់នោះ មិនត្រឹមតែក្រពះ-ពោះវៀនកូនទេមានសុខភាពល្អ ការលូតលាស់រាងកាយក៏ល្អដូចគ្នា ហើយបន្ថែមពីនោះយើងត្រូវនាំកូនធ្វើលំហាត់ប្រាណដែរ។

បញ្ហាប្រព័ន្ធអាហារក្មេងជួបញឹកញាប់មានអីខ្លះ? ត្រូវដោះស្រាយបែបណា?

ទល់លាមក៖ ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់ផង គួបផ្សំនឹងការផ្តល់របបអាហារមិនបានត្រឹមត្រូវទៀតនោះ ងាយប្រឈមបញ្ហាទល់លាមកញឹកញាប់។ ដូចនេះ ម៉ាក់ប៉ាត្រូវធ្វើយ៉ាងណាឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ពិសេសផ្តល់អាហារសម្បូរនូវជាតិកាកសរសៃ ពិសេសឲ្យញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយកូនផឹកម្សៅទឹកដោះគោ ត្រូវចេះជ្រើសរើសប្រភេទណាដែលសម្បូរជាតិកាកសរសៃច្រើន។

ឈឺពោះ៖ ក្មេងមានបញ្ហាប្រព័ន្ធរំលាយអាហារ ញ៉ាំអីចូលទៅងាយនឹងធ្វើឈឺពោះ ហើមពោះ ឬផោមញឹកញាប់ ឯបន្ទោរបង់លាមកមិនទៀងទាត់នោះទេ។

ឡេះឡះ យំមួរម៉ៅ៖ ក្រពះពោះវៀនក្មេងមិនសូវល្អ បង្កឲ្យចុក ឆ្អល់ពោះ ហើយសញ្ញាដែលម៉ាក់ប៉ាអាចសម្គាល់បាននោះ ដោយកូនៗតែងតែបញ្ចេញអារម្មណ៍មួរម៉ៅ យំរករឿង ឬមានអការៈឡេះឡះ។

ដូច្នេះ​ហើយ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ទូទៅ និង​ការ​អភិវឌ្ឍ​ផ្សេងៗ។ ដើម្បី​ឲ្យ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ ម៉ាក់ៗ​គួ​រឲ្យ​កូន​ផឹក​ទឹក​ឲ្យ​ច្រើន អាច​ជា​ទឹក​ស្អាត ទឹក​សម្ល ឬ​ទឹក​ផ្លែឈើ ត្រូវ​ឲ្យ​កូន​ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន សំខាន់​ជាង​នោះ​ទៀត​គួរ​ផ្តល់​អាហារ​ដែល​មាន​ជាតិ​សសៃ​ខ្ពស់​ដូច​ជា​បន្លែ ផ្លែឈើ​ជា​ដើម។

អ្នក​ម៉ាក់​ក៏​អាច​ស្វែង​រក​ទឹកដោះ​គោ​ដែល​មាន Trio Fiber ដែល​ជា​អាហារ​មាន​ជាតិ​សរសៃ និង ព្រីបាយអូទិក ជួយ​ជំរុញ​កំណើន​នៃ​បាក់តេរី​ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ។

នាំមកជូនដោយ៖

​តើ​មាន​ចម្ងល់​អ្វី​ផ្សេង​ទៀត ? សូម​ចុច​នៅ ​ទីនេះ ដើម្បី​ស្វែង​យល់​បន្ថែម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/04/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាត បើម៉ាក់ៗប៉ូវអាហារទាំងនេះ

ខ្វះជាតិស័ង្កសី រាងកាយកូនលូតលាស់មិនពេញលេញទេ ត្រូវបំប៉នអាហារអីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម